មានតែអារ៉ាប់ប៊ីសាអូឌីតទេដែលជារដ្ឋឥស្លាមតែចាត់ទុកថាការប្រមូលម៉ូស្លីចូលជំរុំអប់រំនយោបាយរបស់រដ្ឋាភិបាលចិនជារឿងត្រឹមត្រូវ។កាលពីដើមសប្ដាហ៍មុននេះព្រះអង្គម្ចាស់របស់ប្រទេសអារ៉ាប់ប៊ីសាអូឌីតបានចេញមុខការពារចិនជុំវិញការប្រមូលជនជាតិម៉ូស្លីម អ៊ុយហ្គ័រទៅអប់រំនយោបាយថ្មី។ព្រះអង្គបានប្រាប់សារព័ត៌មានចិនក្នុងស្រុកថានេះជារឿងត្រឹមត្រូវ។
តាមរយៈសម្រង់ព័ត៌មានInternational the news នោះព្រះអង្គsalaman អះអាងថាចិនមានសិទ្ថិក្នុងការប្រឆាំងនឹងពួកភេរវកម្មរួមនឹងពួកក្រុមជ្រុលនិយមដើម្បីសុវត្ថិភាពប្រទេស។ការលើកឡើងរបស់ព្រះអង្គម្ចាស់ម៉ូហាម៉េគឺនៅក្នុងពេលចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មតម្លៃរាប់ពាន់លានដុល្លារតែវាបានធ្វើធ្នឹសចិត្តដល់សម្ព័ន្ធមិត្តខាងលិច។
គួរឱ្យដឹងថាមុនការចុះកិច្ចព្រមព្រៀងនោះដែរ ក្រុមជនជាតិអ៊ូហ្គួរបានផ្ញើសារ អំពាវនាវដល់ព្រះអង្គម្ចាស់វ័យក្មេងដ៏មានឥទ្ធិពលរបស់អារ៉ាប៊ីសាអូឌីតឱ្យប្រកាន់យកបុព្វហេតុសេរីភាពរបស់ពួកគេដោយដឹងថារាជាណាចក្រនេះគឺជារាជាណាចក្រធំមួយនៃប្រជាជនម៉ូស្លីមនៅទូទាំងពិភពលោកដែលតែងតែលើកឡើងពីកង្វល់មូស្លីម។
តែតាំងពីចិននិងអារ៉ាប់ប៊ីសាអូឌីតបានក្លាយជាដៃគូពាណិជ្ជកម្មនឹងគ្នាមកមេដឹកនាំម៉ូស្លីមរហូតមកដល់ពេលនេះមិនបានជជែកវែកញែកបញ្ហាសិទ្ធិមនុស្សនៃជនជាតិអ៊ុយហ្កឺ័រជាមួយប្រទេសចិននោះទេ។
ចំពោះរឿងនេះតួកគីបានប្រកាន់ជំហរគាំពារអ៊ុយហ្គ័របើតាមអ្នកនាំពាក្យការិយាល័យបរទេសតួកគី Hami Aksoy បានថ្កោលទោសចិននិងថាចិនធ្វើរឿងអាម៉ាស់ ចំពោះមនុស្សជាតិជំនាន់ថ្មី ហើយបានស្នើសុំ ឲ្យរំសាយជាបន្ទាន់ជំរុំប្រមូល ផ្តុំមនុស្សអប់រំនយោបាយ។មិនតែប៉ុណ្ណះ ប្រធានាធិបតី Recep Tayyip Erdogan របស់ប្រទេសនេះក៏ធ្លាប់បានចោទប្រកាន់ប្រទេសចិនពីបទប្រល័យពូជសាសន៍ផងដែរ។ក៏ប៉ុន្ដែលោក Imran Khan នាយករដ្ឋមន្រ្តីនៃប្រទេសប៉ាគីស្ថានដែលទើបបាន ជួបនឹងព្រះអង្គម្ចាស់ Salman មិននិយាយអ្វីទាំងអស់គ្រាន់តែថាមិនបានដឹងច្រើន អំពីស្ថានភាពរបស់ជនជាតិអ៊ុយហ្គ័រនោះទេ។
យ៉ាងណាមិញជុំវិញករណីនេះ លោក Mohd Asri bin Zainul Abidin ជាអ្នកបួសដ៏មានឥទ្ធិពលនិងជាអ្នកច្បាប់ឥស្លាមកំពូលម្នាក់នៅរដ្ឋ Perlis របស់ប្រទេសម៉ាឡេស៊ីបាននិយាយក្រៅកិច្ចប្រជុំកំពូលអ៊ីស្លាមនៅទីក្រុងគូឡាឡាំពួនៅចុងសប្តាហ៍នេះដើម្បីអំពាវនាវ ឲ្យ ធ្វើពហិការផលិតផលចិនដើម្បីតវ៉ាប្រឆាំងនឹងការ រំលោភបំពានរបស់ចិនចំពោះជនជាតិម៉ូស្លីមអ៊ុយហ្គ័រ។ ខេត្តស៊ីនជាំង។លោកបានមានប្រសាសន៍ថាឱ្យជនជាតិម៉ូស្លីមរួមគ្នាប្រយុទ្ធដើម្បីជនជាតិអ៊ុយហ្គ័រដោយថាយើងគួរតែធ្វើអ្វីមួយពីព្រោះពួកគេជាបងប្អូនប្រុសស្រីរបស់យើងយើងត្រូវចូលទៅដល់វិសាលភាពនៃការធ្វើពហិការផលិតផលរបស់ចិនពួកគេដឹងពីភាពខ្លាំងនៃអំណាចទិញរបស់យើងមិនខាន។
បញ្ហាអ៊ុយហ្ក័រគឺមានការជជែកវែកញែកខ្លាំងនៅក្នុងសហគមន៍មូស្លីមនៅទូទាំងពិភពលោកនិងនៅក្នុងស្ថាប័នអន្តរជាតិដូចជាអង្គការសហប្រតិបត្តិការអ៊ីស្លាម (OIC) តែមេដឹកនាំមូស្លីមជាច្រើនរក្សាភាពស្ងៀមស្ងាត់ដែលហាក់ដូចជាយល់ព្រមចំពោះសកម្មភាពរបស់ចិនលើកឡើងថាគឺដើម្បីប្រយុទ្ធប្រឆាំងនឹងភាពជ្រុលនិយមនៅក្នុងខេត្តស៊ីនជាំង។ទោះបែបណាក៏ដោយមេដឹកនាំនិងអ្នកតស៊ូមតិអ៊ុយហ្គ័របានជម្រុញឱ្យដាក់សម្ពាធចិនជាពិសេសគឺតាមបែបផែនសេដ្ឋកិច្ច។
របាយការណ៍របស់អាល់ហ្សាហ្សេរ៉ាលើសុន្ទរកថារបស់អ្នកច្បាប់ឥស្លាមម៉ាឡេស៊ីស្ដីបន្ទោសថាអ្នកចូលរួមកិច្ចប្រជុំកំពូលនៅម៉ាឡេស៊ីមែនទែនទៅគឺខ្លាចឥទ្ធិពលចិនណាស់។ស្រដៀងគ្នានេះដែរនាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Mahathir Mohamad បានពន្យល់កាលពីខែកញ្ញាថាជនជាតិអ៊ុយហ្គួរមិនអាចរំពឹងថានឹងទទួលបានជំនួយច្រើនពីបណ្តាប្រទេសមូស្លីមទេពីព្រោះ ប្រទេសចិនគឺជាប្រទេសមានឥទ្ធិពល ខ្លាំងណាស់ហើយនឹងសងសឹកសេដ្ឋកិច្ចប្រឆាំងនឹងការរិះគន់ដ៏តឹងរឹងណាមួយ។
តែចំពោះប្រធានាធិបតី Recep Tayyip Erdogan នៃប្រទេសតួកគីគឺជាអ្នកនាំមុខគេនៅពីក្រោយកិច្ចប្រជុំកំពូលម៉ាឡេស៊ី។ លោកបានអនុញ្ញាតឱ្យមានបាតុកម្មកាលពីថ្ងៃសុក្រដោយបាតុកររាប់ពាន់នាក់បានដើរដង្ហែរក្បួនគាំទ្រអ៊ុយហ្គ័រនៅអ៊ីស្តង់ប៊ុលដោយដាក់ពាក្យស្លោកពាក្យស្លោកដូចជា“ បញ្ឈប់អំពើឃោរឃៅ និង“ឃាតកចិនចេញពីទួគីស្ថានខាងកើត ទៅ។
សូមបញ្ជាក់ថា កាលពីចុងខែសីហាឆ្នាំ ២០១៨ គណៈកម្មាធិការអង្គការសហប្រជាជាតិ ដើម្បីលុបបំបាត់ការរើសអើងពូជសាសន៍បានរាយការណ៍ថាជនជាតិភាគតិចអ៊ុយហ្គួរនិងជនជាតិភាគតិចមូស្លីមដទៃទៀតកំពុងត្រូវបានឃុំខ្លួននៅក្នុង “ជំរុំអប់រំនយោបាយ” នៅស៊ីនជាំង អស់រយៈពេលជាយូរមកហើយដោយមិនត្រូវបានចោទប្រកាន់ឬកាត់ទោសឡើយ។ អសបចាត់ទុកថានេះជាលេសនៃការប្រឆាំងនឹងអំពើភេរវកម្មនិងភាពជ្រុលនិយមខាងសាសនា។
អត្ថាធិប្បាយលើបញ្ហានេះក្រសួងការបរទេសចិនបានអះអាងថាខ្វះភ័ស្តុតាងហើយបានលើកឡើងថាព័ត៌មានរបស់ពួកគេទាំងអស់នោះគឺខុសពីការពិត៕