សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា ទំហំពាណិជ្ជកម្ម កម្ពុជា -វៀតណាមបានហក់ឡើងដល់ទៅ ៥ពាន់លានដុល្លារអាមេរិក ដែលនាំអោយរាជរដ្ឋាភិបាលពង្រីងចក្ខុវិស័យថែមទៀតទៅថ្ងៃអនាគត ក្នុងការពង្រីងផ្សារតាមព្រំដែន ជាមួយប្រទេស វៀតណាម គឺដោយសារ ព្រំដែន កម្ពុជានិងវៀតណាមបានប្រែក្លាយជា ព្រំដែនសន្តិភាពនឹងសហប្រតិបត្តិការណ៍ ។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូននូវសេចក្តីរាយការណ៍៖
សម្ដេច ហ៊ុន សែន អះអាងបែបនេះ នៅក្នុងពិធីសម្ពោធផ្សារដោះដូរទំនិញកម្ពុជា-វៀតណាមគេហៅថាផ្សារគំរូព្រំដែន កម្ពុជា នៅខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៤ ធ្នូនេះ។
សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការរីកលូតលាស់សេដ្ឋកិច្ច តាមព្រំដែន និងការដោះដូរទំនិញ ជាមួយ ប្រទេសជិតខាង ជាពិសេស ជាមួយប្រទេសវៀតណាម បាននាំអោយ ទំហំពាណិជ្ជកម្មកម្ពុជា និងវៀតណាម ស្ទុះឡើងដល់ទៅ៥ពាន់លានដុល្លារ។
សូមស្ដាប់ប្រសាសន៍របស់សម្ដេចហ៊ុនសែន-01
ក្នុងពេលជាមួយគ្នានេះ សម្ដេច ហ៊ុន សែន ក៏បានបញ្ជាឱ្យអភិបាលខេត្តស្វាយរៀង និងខេត្តពត សិក្សាលើទីតាំងសាងសង់ផ្សារគំរូ ពីរថែមទៀតនៅ តាមព្រំដែនកម្ពុជា និងវៀតណាមជាបនឹងខេត្ត២នេះ។ សម្ដេចថា មានទីផ្សារដូចនេះ គឺ ដើម្បីផ្ដល់ភាពងាយស្រួលប្រជាពលរដ្ឋ នៅតាមតំបន់ព្រំដែន។
រាជរដ្ឋាភិបាលកម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃទី២៤ ធ្នូនេះ បានបើកឱ្យដំណើរការ ផ្សារគំរូព្រំដែនកម្ពុជាឬ ផ្សារដារ ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសថារីត្បូងឃ្មុំ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ លើផ្ទៃដីទំហំប្រមាណ២ហិកតា ចម្ងាយប្រមាណ៣០០ម៉ែត្រពីព្រំប្រទល់ជាមួយខេត្តតៃនិញ ប្រទេសវៀតណាម។ ផ្សារនេះសាងសង់ឡើង ដោយចំណាយទឹកប្រាក់ជិត២លានដុល្លារអាមេរិក ដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។ផ្សារគំរូព្រំដែនកម្ពុជានេះ ត្រូវបានអនុញ្ញាតឱ្យដាក់លក់តែផលិតផលរបស់កម្ពុជា និងវៀតណាមប៉ុណ្ណោះ ។
កាលពីថ្ងៃទី២០ធ្នូឆ្នាំ២០១៩នេះ មានការបង្ហោះព្រះរាជក្រម អំពីកិច្ចព្រមព្រៀងបំពេញបន្ថែមពីឆ្នាំ១៩៨៥ នៃសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលជាបំពេញបន្ថែមទៀត នៅឆ្នាំ២០០៥ ដោយមជ្ឈដ្ឋាន មួយចំនួន រិះគន់ជាខ្លាំង លើរាជរដ្ឋាភិបាល និងព្រះមហាក្សត្រ ព្រោះតែពួកគេ ព្រួយបារម្ភ និងយល់ ឃើញ ពីការបាត់ដីព្រំដែនទៅប្រទេសវៀតណាម ដែលពួកគាត់ថា ការបោះបង្គោលព្រំដែនធ្វើឡើងដោយ គ្មាន តម្លាភាព និងគ្មានការឯកភាពជាតិ។ តែសម្រាប់នាយករដ្ឋមន្ត្រី នៅព្រឹកមិញនេះ ទោះជាទៅដល់ព្រំដែនក៏ដោយ តែសម្ដេចហាក់មិនបានឆ្លើយតបខ្លាំងក្លាទៅនឹងមជ្ឈដ្ឋានទាំងនេះទេ គឺក្នុងនោះ សម្ដេចបានលើកឡើង ជាច្រើន អំពី សង្រ្គាមនៃតំបន់ ព្រំដែនហើយ ដែលប្រែក្លាយជា ទីផ្សារ។ សម្ដេចបន្តថា ព្រំដែន កម្ពុជា និងវៀតណាមបានក្លាយជា ព្រំដែនសន្តិភាព សហប្រតិបត្តិការ និងពាណិជ្ជកម្ម។
សូមស្ដាប់ប្រសាសន៍របស់ សម្ដេចហ៊ុនសែន-02
ទាក់ទីន នឹងពាណិជ្ជកម្មស្រូវជាមួយ វៀតណាម សម្ដេចអះអាងថា រដ្ឋាភិបាល វៀតណាម បានចុះកិច្ចព្រមព្រៀងទិស្រូវពីកម្ពុជា ៣០ម៉ឺនតោន ហើយចំណែកពលរដ្ឋលក់ដោយផ្ទាល់ទៅវៀតណាម គ៏ច្រើន ម៉ឺនតោនៀងដែរ។ យ៉ាងណា សម្ដេច នៅតែទទូចអោយវៀតណាម បន្តទិញ ផលិតកម្ពុជា ច្រើនថែមទៀត៕
អត្ថបទដោយ លោក នួន បូរិន