en     km
en     km

អ្នកជំនាញជំរុញឱ្យអ្នកសារព័ត៌មានត្រូវបិទបាំងអត្តសញ្ញាណកុមារមុនចេញផ្សាយ

Share

(ភ្នំពេញ)៖ អ្នកជំនាញផ្នែកសារព័ត៌មានមកពីស្ថាប័នបរទេស និងកម្ពុជា បានជំរុញដល់អ្នកសារព័ត៌មានមុនចេញផ្សាយអត្ថបទទាក់ទងកុមារ ត្រូវបិទបាំងអត្តសញ្ញាណដើម្បីធានាថាមិនឱ្យប៉ះពាល់សិទ្ធិ និងកិក្តិយសរបស់កុមារនាថ្ងៃខាងមុខ។ ការលើកឡើងនេះធ្វើឡើងនៅក្នុងសិក្ខាសាលាស្តីពី ក្រមសីលធម៌ក្នុងការរាយការណ៍ព័ត៌មានទាក់ទងកុមារ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នៅឯសណ្ឋាគាខេមបូឌីយ៉ាណា(cambodiayana) រាជធានីភ្នំពេញ។

អ្នកជំនាញផ្នែកសារព័ត៌មានលើកបង្ហាញពីវិជ្ជាជីវសារព័ត៌មានក្នុងការផលិតអត្ថបទព័ត៌មានទាក់ទងកុមារ។

អង្គសិក្ខាសាលានេះមានការចូលរួមពីបុគ្គលិករបស់អង្គការ យូនីសេហ្វ សិស្សនិស្សិតផ្នែកសារព័ត័មាន មកពីមហាវិទ្យាល័យ DMC​ មហាវិទ្យាល័យ CMC និង អ្នកសារព័ត៌មានមកគ្រប់ពីស្ថាប័ន។

លោក Alex Baxter អ្នកសារព័ត៌មានមកពី ស្ថាប័នព័ត៌មាន BBC បានបង្ហាញរបៀបថតរូប នឹងដាក់រូបកុមារដែលអាចប្រើបាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ គឺត្រូវថតបិទបាំងមុខ ឬលាក់អត្តញ្ញាណដើម្បីជៀសវាងការប៉ះពាល់ដល់កុមារ។ មួយវិញទៀត អ្នកសារព័ត៌មានអាចប្រើបច្ចេកទេសថតរូបកុមារពីក្រោយ ឬនៅកន្លែងងងឹតដែលមិនអាចមើលមុខស្គាល់។ អ្វីពិសេសនោះ មិនត្រូវផុសផ្សព្វផ្សាយជាសាធារណៈនូវរូបកុមារដែលគ្មានសម្លៀកបំពាក់នោះទេ។

ដោយឡែកក្នុងអង្គសិក្ខាសាលានោះអ្នកសារព័ត៌មានដែលបានចូលរួមបានលើកពីបទពិសោធន៍ដែលធ្លាប់ផលិតអត្ថបទទាក់ទងពីកុមារថា ការថតរូបឬដាក់ឈ្មោះកុមារ ត្រូវសុំការអនុញ្ញាតពីកុមារនិងអាណាព្យាបាលជាមុន ព្រោះអាចប៉ះពាល់ដល់សិទ្ធិ និងកិក្តិយសរបស់កុមារនាថ្ងៃអនាគត។

អ្នកចូលរួមជាអ្នកសារព័ត៌មានបានមកពីស្ថាប័នព័ត៌មានផ្សេងៗគ្នា

យោងតាមគោលការណ៍របស់អង្គការយូនីសេហ្វបានឲ្យដឹងថា កិច្ចសម្ភាសន៍ និងធ្វើសេចក្ដីរាយការណ៍ពីកុមារចាំបាច់ត្រូវយកចិត្តទុកដាក់ចំពោះសិទិ្ធកុមារម្នាក់ៗ ផ្ដល់ភាពជាឯជន និងស្ដាប់យោបល់ពួកគេហើយផ្ដល់ឪកាសឲ្យកុមារសម្រេចចិត្តពីផលបះពាល់របស់ពួកគេ។

មួយវិញទៀត ត្រូវជៀសវាងការពិពណ៌នាបែបមាក់ងាយកុមារ ព្រោះអាចឱ្យកុមារមានការគុំគួន។ ត្រូវផ្លាស់ប្តូរឈ្មោះ និងធ្វើរូបភាពព្រាលមើលមិនច្បាស់ ករណីកុមារជាជនរងគ្រោះដោយសារការរំលោភបំពាន ឬកេងប្រវ័ញ្ចផ្លូវភេទ។ កុមារដែលប្រព្រឹត្តបទរំលោភបំពានផ្លូវកាយ ឬផ្លូវភេទ។ កុមារផ្ទុកមេរោគអេដស៍ ឬបាត់បង់ជីវិតដោយសារជំងឺអេដស៍ លើកលែងតែឳពុកម្តាយ ឬអាណាព្យាបាលកុមារឯកភាពពេញលេញឱ្យបង្ហាញអត្តសញ្ញាណ។ កុមារដែលត្រូវបានចោទប្រកាន់ ឬផ្តន្ទាទោសពីបទល្មើសអ្វីមួយ។ កុមារដែលកំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ការសងសឹង។ កុមារដែលស្វែងរកសិទ្ធិជ្រកកោនជាជនភៀសខ្លួន ឬជនដែលបាត់បង់ទីលំនៅនៅក្នុងប្រទេស។ កុមារដែលនៅក្នុងមណ្ឌលថែទាំ ឬកុមារអនាថារស់នៅតាមដងផ្លូវជាដើម៕

Share

ព័ត៌មានទាក់ទង

Image