en     km
en     km

គ​.​ជ​.​ប​ ត្រៀម​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​ប្រមាណ​១០​លាន​នាក់​នា​ឆ្នាំ​២០១៦

Share

គ.ជ.ប-01គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(​គ​.​ជ​.​ប​)​ ប្រកាស​ត្រៀមលក្ខណៈ​ រៀបចំ​ចុះ​ឈ្មោះ​អ្នកបោះឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​ ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ ១០​លាន​នាក់​ ដើម្បី​រៀបចំ​បញ្ជី​បោះ​ឆ្នោត​ថ្មី​ឆ្នាំ​២០១៦​។​

​គ​.​ជ​.​ប​ ឲ្យ​ដឹង​បែប​នេះ​ តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ ចេញ​នៅ​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០០១៥​។​ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នោះ​ ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០១៥​ គ​.​ជ​.​ប​ បាន​បើក​វគ្គ​បណ្ដុះបណ្ដាល​ស្ដី​ពី​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ សាកល្បង​ឆ្នាំ​២០១៥​ តាម​ប្រព័ន្ធ​កុំព្យូទ័រ​ ដែល​បាន​ប្រព្រឹត្ត​ទៅ​ នៅ​មជ្ឈមណ្ឌល​កុំព្យូទ័រ​ គ​.​ជ​.​ប​ ក្រោម​អធិបតីភាព​ លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​ អនុប្រធាន​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ដោយ​មាន​សិក្ខាកាម​ចូលរួម​ប្រមាណ​ ១៤៤​ នាក់​។​

​នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ លោក​ គួ​យ​ ប៊ុ​ន​រឿ​ន​  បាន​លើក​ឡើង​ថា​ នៅ​ក្នុង​ ពេល​បោះ​ឆ្នោត​ឆ្នាំ​២០១៦​ ខាង​មុខ​នេះ​ គ​.​ជ​.​ប​ នឹង​ត្រៀមលក្ខណៈ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​សា​ជា​ថ្មី​ឡើង​វិញ​  ជូន​ប្រជាពលរដ្ឋ​ប្រមាណ​ ១០​លាន​នាក់​ ដើម្បី​រៀបចំ​ បញ្ជី​បោះ​ឆ្នោត​ថ្មី​ សម្រាប់​ប្រើប្រាស់​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​ ក្នុង​គោលដៅ​ បង្កើន​ជំនឿ​ទុកចិត្ត​ដល់​អ្នកបោះឆ្នោត​ និង​ភាគី​ពាក់ព័ន្ធ​នានា​ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ ការ​បោះ​ឆ្នោត​ ដោយ​ស្មើភាព​ ដោយ​សេរី​ ត្រឹមត្រូវ​ និង​យុ​ត្ថិ​ធម៌​។​

​អនុប្រធាន​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​រូប​នេះ​ បាន​បន្ថែម​ទៀត​ថា​  នេះ​ជា​លើក​ទី​១​ នៃ​ប្រទេស​កម្ពុជា​ ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ត្រូវ​កត់ត្រា​ទិន្នន័យ​អ្នកបោះឆ្នោត​ម្នាក់ៗ​ ដូច​ជា​ នាមត្រកូល​ នាមខ្លួន​ ភេទ​ ថ្ងៃខែ​ឆ្នាំ​កំណើត​ លំនៅ​ដ្ឋា​ន​ ឬ​ ទី​សំណាក់​ ក្នុង​ឃុំ​សង្កាត់​ ដែល​សាមីខ្លួន​ត្រូវ​បោះ​ឆ្នោត​ និង​ការ​ដៅ​សម្គាល់​អត្ដសញ្ញាណ​ ដែល​មាន​តែ​មួយ​គត់​ សម្រាប់​អ្នកបោះឆ្នោត​ម្នាក់ៗ​ ដូច​ជា​ រូបថត​ និង​ស្នាម​ម្រាមដៃ​ ឬ​ ការ​ដៅ​សម្គាល់​ផ្សេង​ទៀត​ តាម​ការ​កំណត់​របស់​ គ​.​ជ​.​ប​ ទៅ​ក្នុង​ប្រព័ន្ធ​ទំនើប​ នៅ​ក្នុង​កម្មវិធី​កុំព្យូទ័រ​ នៅ​ទីតាំង​ការិយាល័យ​ ចុះ​ឈ្មោះ​ផ្ទាល់​តែ​ម្ដង​៕

Share

Image
Image
Image