en     km
en     km

បក្សកាន់អំណាចរបស់អតីតជនផ្ដាច់ការនៅស៊ូដង់ត្រូវបានរំលាយដោយសារជាប់បទឧក្រិដ្ឋធំៗ

Share

រឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតនៅប្រទេសស៊ូដង់គឺអតីតគណបក្សកាន់អំណាចរបស់ជនផ្ដាច់ការOMAR ALBASHIRត្រូវបានរដ្ឋាភិបាលអន្តរកាលនៃក្រុម ប្រឹក្សាស្រោចស្រង់ជាតិរំលាយបន្ទាប់ពីបើកកិច្ចប្រជុំរយៈពេលជាច្រើនម៉ោងដោយរកឃើញថាគណបក្សសមាជជាតិរបស់អតីតជនផ្ដាច់ការAlbashirជាអ្នកបង្កបញ្ហារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនឹងតាក់តែងច្បាប់ទាំងឡាយដ់ម្បីបម្រើតែបក្សនិងក្រុមរបស់ខ្លួនប៉ុណ្ណោះ។យោងតាមគេហទំព័រសារព័ត៌មានThe guardian ប្រជាជនស៊ូដង់ដែលជាអ្នកស្រលាញ់ប្រជាធិបតេយ្យនិងសេរីភាពបានអបអរសាទរជាខ្លាំងចំពោះសេចក្ដីសម្រេចការរំលាយគណបក្សដែលធ្លាប់កាន់អំណាចដោយការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនេះ។ក្រុមអ្នកការពារសិទ្ថិមនុស្សនិងសមាគមវិជាជីវៈប្រទេសស៊ូដង់គឺជាអ្នកតស៊ូមតិយ៉ាងសកម្មជម្រុញឱ្យមានការរំលាយគណបក្សនេះចោល។ពួកគេបាននិយាយថា ការរំលាយគណបក្សនេះព្រោះបក្សនេះជាអ្នកបង្កឱ្យមានការរើសអើងក្នុងសង្គមការតាក់តែងច្បាប់ទាំងឡាយគ្រាន់តែជាការរៀបចំដើម្បីការពារបក្សរបស់ខ្លួននិងអំណាចបក្សនេះតែប៉ុណ្ណោះ។តាមប្រភពដដែលគេបានរកឃើញកំហុសរបស់គណបក្សសមាជជាតិរបស់លោកអាល់បាសៀទី១ បង្កឱ្យមានការបះទង្គិចផ្នែកសាសនាទី២ ការបំបិទសិទ្ធិសេរីភាពរបស់ស្រ្ដីតឹងតែងបំផុតក្រោមច្បាប់របស់ឥស្លាមទី៣ រាល់ច្បាប់ទាំងឡាយដែលមានចែងក្នុងក្រមព្រហ្មទណ្ឌគឺជាការបិទបាំងសេរីភាពយ៉ាងធ្ងន់ធ្ងរទៅលើពលរដ្ឋស៊ូដង់។នាយករដ្ឋមន្រ្ដីរបស់រដ្ឋាភិបាលអន្ដរកាលគឺលោកABDALLA HAMDOKបានហៅច្បាប់ដែលតាក់តែងឡើងដោយគណបក្សរបស់ជនផ្ដាច់ការអាល់បាហ្សៀថាជាឧបករណ៍នៃការបំផ្លាញរូបរានមនុស្សជាតិរំលោភសិទ្ធិពលរដ្ឋដែលផ្ទុយនឹងច្បាប់បទដ្ឋានអន្ដរជាតិ។លោក Seif Magangoមកពីអង្គការលើកលែងទោសអន្ដរជាតិបាននិាយថានេះជាការបោះជមះានដ៏ធំមួយឆ្ពោះទៅរកការលើកតម្កើងសិទ្ធិនិងសេរីភាពពលរដ្ឋស៊ូតង់ជាពិសេសគឺសិទ្ធិស្រ្ដី។ការទុកជាមោឃៈនៃច្បាប់សន្ដិសុខសាធារណៈដែលដាក់ចុះដោយអតីតបក្សកាន់អំណាចរបស់លោកអាល់បាហ្សៀគឺជាការឆ្លើយតបនឹងស្ថានភាពនយោបាយប្រទេសស៊ូដង់ឆ្ពោះទៅរកការដឹកនាំមួយបែបប្រជាធិបតេយ្យឡើងវិញ។លោកថាច្បាប់របស់រដ្ឋាភិបាលអតីតប្រធានាធិបតីបាហ្សៀ ធ្វើទុក្ខបុកម្នេញគាបសង្កត់ជាពិសេសទៅលើសិទ្ធិស្រ្ដីដោយយកច្បាប់សាសនាឥស្លាមធ្វើជាយន្ដការណ៍របស់ខ្លួនហើយប្រឆាំងស្រ្ដីមិនឱ្យចូលពាក់ព័ន្ធនឹងរឿងបញ្ហាសង្គមឡើយ។រដ្ឋាភិបាលអន្ដរកាលនៃប្រទេសស៊ូដង់ត្រូវបានមើលឃើញថាត្រូវបង្ខំចិត្តធានាថារបបផ្ដាច់ការលោកអាល់បាហ្សៀក៏ត្រូវបានរំលាយទាំងស្រុងផងដែរ។

Nic chesseman អ្នកជំនាញកិច្ចការនយោបាយអាហ្វ្រិកនៅសកលវិទ្យាល័យBriminham យល់ឃើញថាការរំលាយគណបក្សនៃអតីតគណបក្សកាន់អំណាចរបស់លោកអាល់បាហ្សៀគឺជាការអនុវត្តយ៉ាងពិតប្រាកដនូវការសាកល្បងមួយដ៏រស៊ើបរបស់រដ្ឋាភិបាលស្រោចស្រង់ជាតិគឺជាការប្រឆាំងនឹងមហិច្ឆិតារបស់អ្នកនយោបាយនៃអតីតគណបក្សធ្លាប់កាន់អំណាចជាង៣ទសវត្សនៃមេដឹកនាំអាល់បាហ្សៀដែលឡើងកាន់អំណាចដំបូងតាមរយៈរដ្ឋប្រហារតាមThe guardian បានឱ្យដឹងថាអតីតគណបក្សកាន់អំណាចរបស់ប្រធានាធិបតីអាល់បាហ្សៀក៏រងការរឹបអូសគណបក្សនេះផងដែរ។លោករដ្ឋមន្រ្ដីក្រសួងយុត្តិធម៌Nasredden Abdulbarhiបាននិយាយថាទ្រព្យសម្បត្តិរបស់គណបក្សនេះនឹងត្រូវបានរឹបអូសហើយបក្សនេះត្រូវបានរំលាយចោលទាំងស្រុង។យ៉ាងណាក៏ដោយមេដឹកនាំម្នាក់របស់គណបក្សសមាជជាតិនេះគឺអអតីតរដ្ឋមន្រ្ដីាការបរទេibrahim ghandorបានសម្ដែងការខកចិត្តដោយបានហៅសេចក្ដីសម្រេចរបស់រដ្ឋាភីបាលស្រោចស្រង់ជាតិនេះថាបានរំលោភធ្ងន់ធ្ងរលើរដ្ឋធម្មនុញ្ញនិងប្រឆាំងមាគ៌ាប្រជាធិបតេយ្យរបស់ជាតិ។លោកថាគណបក្សរបស់លោកនឹងតស៊ូមតិប្រឆាំងដាច់ខាតចំពោះសេចក្ដីសម្រេចនៃការរំលាយគណបក្សរបស់លោក។លោកបានដាក់ជាសំណួរថាតើឯណាទៅដែលគេថាជាអ្នកបង្កើតឱ្យមានសេរីភាពពហុបក្សនិងប្រជាធិបតេយ្យនោះ។ប៉ុន្ដែរដ្ឋមន្រ្ដីក្រសួងយុត្តិធម៌បានបញ្ជាក់នៅលើទ្វីតធឺរបស់លោកថាការរំលាយគណបក្សសមាជជាតិនេះមិនមែនជាការធ្វើើងដើម្បីសងសឹកផ្នែកនយោបាយនោះទេប៉ុន្ដែបក្សនេះមានជាប់រឹសគល់ស៊ីជម្រៅនៃបក្សឧក្រិដ្ឋប្រឆាំងមនុស្សជាតិ។គណបក្សសមាជជាតិរបស់ជនផ្ចាដា់ការអូម៉ាអាល់បាហ្សៀត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩២ក្រោយពីបរសខ្លាំងរូបនេះឡើងកាន់អំណាចតាមរយៈរដ្ឋប្រហារឆ្នាំ១៩៨៩។យ៉ាងណាក៏ដោយប្រជាជនស៊ូដង់ភាគច្រើនដែលបាត់បង់សាច់ញាតិរបស់ខ្លួននៅក្រោមការដឹកនាំរបស់អាល់បាហ្សៀនៅតែអំពាវនាវនិងគាបសង្កត់ឱ្យរដ្ឋាភិបាលថ្មីបញ្ចូនខ្លួនអាល់បាហ្សៀទៅតុលាការឧក្រិដ្ឋកម្មអន្ដរជាតិICCដើម្បីឱ្យបុរសនេះប្រឈមមុខនឹងការកាត់ទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងការសម្លាប់បាតុករជាង១០០នាក់ដែលបានស្លា់បនៅក្នុងការធ្វើបាតុកម្មរយៈពេលបីខែរហូតដល់ការបញ្ចប់អំណាចលោកអាល់បាហ្សៀបានទាំងស្រុងកាលពីខែមេសាឆ្នាំ២០១៩៕

ដោយ៖ ពៅនិកា

Share

ព័ត៌មានទាក់ទង

Image