en     km
en     km

ប្រវត្តិសាស្រ្ត៖ តើខ្មែរមានអំបូរមកពីណា?

Share

ឯកសារប្រវត្តិសាស្រ្តជាច្រើនបានបង្ហាញពីទស្សនៈរបស់អ្នកស្រាវជ្រាវខ្មែរ និងបរទេសថា ខ្មែរមានអំបូរមកពី ឥណ្ឌា ក៏ដូចជាការសិក្សាស្រាវជ្រាវរបស់ប្រវត្តិវិទូមួយចំនួនដូចជា លោក ឈឹមក្រសេមហើយនឹងលោកអាម៉ូនីញ៉េ។ក៏ប៉ុន្តែក៏មានទស្សនៈរបស់ប្រវត្តិវិទូមួយចំនួនទៀតក៏បានលើកឡើងប្រឆាំងទៅលើទស្សនៈខាងលើដោយយកហេតុផលសំអាង សមស្រប ដោយបញ្ជាក់ថា ខ្មែរពុំមែនមានអំបូរមកពីឥណ្ឌានោះទេ តែខ្មែរមានអំបូរមកពីមន។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីអត្ថាអិប្បាយ៖

ក្រោមការលើកឡើងរបស់អ្នកប្រាជ្ងវិទូជាច្រើនបានធ្វើការសន្និដ្ឋានអំពីអំបូរខ្មែរនៅក្នុងទឡ្ហីករណ៍ មូលភេទខុសៗគ្នា ដោយអ្នកវិទូខ្លះលើកឡើងថា ខ្មែរមានអំបូរមកពីឥណ្ឌា រីឯអ្នកវិទូខ្លះទៀតលើកឡើងថា ខ្មែរមានអំបូរមកពី មន។ រវាងទស្សនៈទាំងពីរនេះ តែងតែធ្វើឲ្យប្រជាជាតិជាច្រើនតែងមានការយល់ច្រឡំអំពីអំបូរនឹងដើមកំណើតនៃពូជពង្សាវតាខ្មែរ។ ដូច្នេះតើខ្មែរមានអំបូរសាសន៍ចេញពីណា?

ក្រោមការស្រាវជ្រាវរបស់​​លោក ឈឹម ក្រសេម ដែលជាជនជាតិខ្មែរបានលើកឡើងថា ខ្មែរមានដើមកំណើតមកពីឥណ្ឌា ដោយលោក បានលើកអំណះអំណាងចំនួន២ធំៗថា នៅប្រទេសឥណ្ឌា កាលពីយូរលង់ណាស់មកហើយ មានរដ្ឋមួយឈ្មោះថា កុមេរុ ដែលរដ្ឋនោះមានប្រជាជនរស់នៅច្រើនកុះករដែលចំណុចនេះហើយបានធ្វើឲ្យគាត់ទាញសចក្តីសន្និដ្ឋានថា កុមេរុ ក្លាយតមកជា កុមេរ ហើយកុមេរក្លាយបន្តជា ក្មេរ ហើយក្មេរក៏បានជា ខ្មែរ រហូតមកដល់សព្វថ្ងៃ។ រីឯអំណះអំណាងចុងក្រោយរបស់គាត់គឺគាត់បានធ្វើការសិក្សា និងអង្កេតទៅលើទំនៀមទម្លាប់ អក្សរសាស្រ្ត អក្សរសិល្ប៍មួយចំនួនរបស់ខ្មែរ ហើយនឹងឥណ្ឌា គឺគាត់ឃើញមានថាអក្សរសាស្រ្តខ្មែរហើយអក្សរសាស្រ្តឥណ្ឌាគឺមានលក្ខណៈប្រហាក់  ប្រហែលគ្នាច្រើនចំណែកឯទំនៀមទម្លាប់ជំនឿសាសនាឥណ្ឌាហើយនឹងខ្មែរវិញគឺស្ទើរតែមានភាពដូចគ្នាទាំងស្រុងតែម្តង។យោងតាមឯកសារស្រាវជ្រាវរបស់លោកអាម៉ូនីញ៉េដែលជាអ្នកប្រាជ្ងជនជាតិបារាំងវិញបានលើកឡើងថា ជនជាតិខ្មែរមានកំណើតមកពីជនជាតិឥណ្ឌា ដោយលោកបានទាញទឡ្ហីករណ៍ថា កាលពីមុនមានកុលសម្ព័ន្ធមួយដែលមានឈ្មោះថា មុណ្ឌៈដែលបានធ្វើដំណើរពីជើងភ្នំព្រះសុមេរុឆ្ពោះទៅទិសខាងត្បូងដើម្បីស្វែងរកទឹកដីឲ្យកូនចៅរស់នៅ។រហូតមកដល់ដំណាក់កាលមួយកុលសម្ព័ន្ធមុណ្ឌៈនោះក៏បានបំបែកខ្លួនចេញជា២ដែល ៖

  • មុណ្ឌៈទី១៖ ទៅរស់នៅប្រទេសឥណ្ឌា ហើយ
  • មុណ្ឌៈទី២៖បានទៅរស់នៅលើទឹកដីនៃដែនដីសុវណ្ឌភូមិដែលនោះគឺជាប្រទេសខ្មែរយើង។

ទស្សនៈរបស់លោកទាំង២អាចថាជាទស្សនៈមួយដែលស្ថិតនៅក្នុងភាំពភ័ស្តច្រឡំនិងស្រពិចស្រពិលនៅឡើយទាក់ទងទៅនឹងអំបូរនៃពូជសាសន៍ខ្មែរនេះក៏ប៉ុន្តែនៅសម័យក្រោយមក   ទៀតក៏មានអ្នកប្រាជ្ងវិទូផ្សេងទៀតបានធ្វើការសិក្សាស្រាវជ្រាវស្រាវសារជាថ្មីក៏ឃើញនូវ   ចំណុចមួយដែលថ្មីហើយរាល់ចំណុចទាំងនោះគឺមានភាពខុសប្លែកនឹងផ្ទុយស្រឡះពីប្រវត្តិវិទូខ្មែរគឺលោក ឈឹមក្រសេម និងប្រវត្តិវិទូបារាំងគឺលោកអាម៉ូនីញ៉េ នោះគឺជាទស្សនៈរបស់លោក សឺដេស,លោកតាឡាបូនិងលោកក្រុស្លូយេដែលពួកគាត់ទាំង៣គឺសុទ្ធតែជាអ្នកប្រាជ្ងប្រវត្តិវិទូក្នុងការស្រាវជ្រាវប្រវត្តិសាស្រ្ត។លោកទាំអ៣បានធ្វើការសន្និដ្ឋាននឹងអះអាងប្រហាក់ប្រហែលគ្នាថា ខ្មែរមិនមែនមានអំបូរមកពីឥណ្ឌាទេ តែផ្ទុយទៅវិញខ្មែរមានអំបូរមកពីមន។ ក្រោមការលើកឡើងខាងលើនេះលោកទាំង៣បានធ្វើការស្រាវជ្រាវនិងពិសោធន៍រហូតទាញបានទឡ្ហីករណ៍សំខាន់ចំនួន៤ដែលទី១គឺសិក្សាទៅលើប្រវត្តិសាស្រ្តទី២គឺសិក្សាទៅលើសន្ទស្សន៍លលាដ៏ក្បាលស្ថានីយ៍បុរេប្រវត្តិនិងជាចុងក្រោយគឺផ្តោតទៅលើភស្តុតាងជាក់ស្តែងនៃកេរ្តិ៍មរតកបុព្វបុរសខ្មែរ។ទាក់ទងទៅនឹងការសិក្សាអំពីប្រវត្តិសាស្រ្តលោកទាំង៣បានរកឃើញថា ក្រោយពីការកកើតទឹកដីរីកចំរើនធំទូលាយ​ គឺមានកុលសម្ព័ន្ធជាច្រើនបានធ្វើដំណើរជាហ្វូងៗ ពីជើងភ្នំព្រះសុមេរុ ឆ្ពោះមកទិសខាងត្បូងដែលនេះគឺជា តំបន់អាស៊ីអាគ្នេយ៍យើងបច្ចុប្បន្ន នៅក្នុងន័យដើរស្វែងរកទឹកដីថ្មឲ្យកូនចៅរបស់ខ្លួនរស់នៅ។ នៅពេលនោះកុលសម្ព័ន្ធខ្មែរយើងគឺមានការកាត់ផ្សំចេញពីកុលសម្ព័ន្ធ២គឺកុលសម្ព័ន្ធមេឡាណេស៊ីយាងនិងកុលសម្ព័ន្ធឥណ្ឌូនេស៊ីយាងដែលកុលសម្ព័ន្ធទាំង២នេះបានវិវត្តន៍ប្រែខ្លួនទៅជាខ្មែរមនដែលពួកគេបានស្វែងរកនឹងមករស់នៅលើទឹកដីរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយ ដែលអាចនៅក្នុងកំឡុងប្រហែល២៤៩៥ឆ្នាំមុនគ.ស។

បើយើងក្រឡេកទៅមើលអំណះអំណាងទី២របស់អ្នកប្រាជ្ងទាំង៣វិញ គឺឃើញថា លោកទាំ៣បានធ្វើការពិសោធន៍និងប្រៀបធៀបគ្នារវាងលលាដ៏ក្បាល និងកំពស់របស់ខ្មែរ ឥណ្ឌា ហើយនឹងមន។ ក្រោយការពិសោធន៍គឺឃើញថា ខ្មែរមានសន្សសន៍លលាដ៍ក្បាល និងកំពស់ប្រហាក់ប្រហែលនឹងមនច្រើនជាងឥណ្ឌាដែលមានលក្ខណៈខុសគ្នាស្រឡះ ដោយលលាដ៍ក្បាលរបស់ខ្មែរគឺមានប្រវែង៨៥,៥cmធៀបនឹងមន៨៥,៦cmរីឯឥណ្ឌាវិញគឺមានតួលេខទាបជាងគឺត្រឹមតែ៧៦,២cmប៉ុណ្ណោះ។ចំណែកឯកម្ពស់វិញគឺយើងឃើញថាឥណ្ឌាមានកម្ពស់១៧២cmចំណែកឯខ្មែរគឺ១៦១cmដែលកម្ពស់នេះមានលក្ខណៈស្រដៀងទៅនឹងមនដែលមានកម្ពស់១៦២cm។ 

ក្រៅពីនេះ ខ្មែរនិងមនមានលក្ខណៈប្រហាក់ប្រហែលគ្នាច្រើន តាំងពីសក់រួញអង្គាដី និងភាសាមានអន្តរបថដូចគ្នាច្រើនថែមទៀតផង ដូចជាថ្ម(ខ្មែរ) តៈម៉(មន)ជាដើម។ ងាកចេញពីការពិនិត្យទៅលើសន្សន៍លលាដ៏ក្បាលរបស់សាសន៍ទាំង៣ អ្នកប្រវត្តិវិទូទាំង៣រូបនេះបានលើកនូវទឡ្ហីករណ៍ទី៣របស់លោកទាំងបីក្រោមការសិក្សាស្រាវជ្រាវទៅលើគ្រប់ស្ថានីយ៍បុរេប្រវត្តិជាច្រើនកន្លែងដែលខ្មែរនឹងបរទេសបានធ្វើកំណាយកាយរកឃើញវត្ថុតាងជាច្រើនដូចជា៖ត្បល់ ផ្លែសន្ទួច ផ្លែពូថៅ គ្រឿងអល័ង្គា ក្អម ចាន ឆ្នាំង។ល។ វត្ថុតាងទាំងនេះខ្លះធ្វើពីឆ្អឹងសត្វខ្លះធ្វើអំពីថ្មរំលីងនិងខ្លះទៀតធ្វើអំពីលង្ហិនពីស្ពាន់ដែក។ល។  វត្ថុតាងទាំងនោះមានលក្ខណៈដូចគ្នាពិតប្រាកដទៅនឹងរបស់ដែលខ្មែរយើងប្រើប្រាស់សព្វថ្ងៃ។ត្រង់ចណុចនេះសបញ្ជាក់ថាខ្មែរយើងពិតជាបានមករស់លើទឹកដីរបស់ខ្លួនតាំងពីយូរលង់ណាស់មកហើយពិតមែន។ រីឯអំណះអំណាងចុងក្រោយដែលលើកឡើងទាក់ទងទៅនឹងភស្តុតាងនានាដែលបុព្វបុរសខ្មែរយើងបានបន្សល់ទុកដូចជាសិលាចារិករាប់ពាន់ផ្ទាំងប្រាសាទបុរាណជាច្រើនដែលរាប់ពាន់   ប្រាសាទទាំងនោះគឺសុទ្ធសឹងតែមាននូវសម្លាក់ក្បូរក្បាច់រចនាឡើងល្អល្អិតខ្ជះនៅលើពាស  ពេញទឹកដីខ្មែរបុរាណនិងទឹកដីខ្មែរបច្ចុប្បន្ន។ រាល់គ្រប់ចំណុចសន្និដ្ឋាននឹងអំណះអំណាងរបស់អ្នកប្រាជ្ងវិទូបារាំងទាំង៣ដែលមានលោក សឺដេស លោកតាឡាបូ និងលោកក្រុស្លីយេគឺសុទ្ធសឹងតែមានលក្ខណៈប្រាកដប្រជាច្រើន ដែលនេះគឺជាចំណុចរួមមួយដែលយើងអាចសនិម័តទទួលស្របតាមអំណះអំណាង និងហេតុផលរបស់លោកទាំង៣បានបង្ហាញថាខ្មែរមានអរិយធម៌ច្បាស់លាស់របស់ខ្លួនដែលអរិយធម៌នេះមិនមែនចេញពីប្រជាជាតិឥណ្ឌាហើយយើងក៏ទាញនូវសេចក្តីសន្និដ្ឋានជារួមមួយបានថា ខ្មែរគឺអាចមានអំបូរមកពីមន ដែលមិនមែនជាឥណ្ឌា៕

អត្ថបទដោយ កញ្ញា អ៊ុំ ច័ន្ទលក្ខិណា

Share

Image
Image
Image