ចាប់តាំងពីប្រធានធិបតីអ៊ីវ៉ូ ម៉ូរ៉េឡេសនៃប្រទេសបូឡូវៀ ត្រូវបានប្រជាជនទាញទម្លាក់ ពីអំណាចកាលពីថ្ងៃទី១០វិច្ឆិកាមានសេចក្ដីរាយការណ៍មកថាមន្រ្ដីជាន់ខ្ពស់មួយចំនួនរបស់អតីតប្រធានាធិបតីរូបនេះដែលភាគច្រើនជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើអយុត្តិធម៌ក្នុងសង្គមនិងអំពើពុករលួយបានសម្រេចជ្រើសរើសការទៅនៅប្រទេសម៉ិចស៊ីកូជាប្រទេសជិតខាងនឹងខ្លួនដើម្បីសុំសិទ្ធិជ្រកកោននៅទីនោះ។ខណៈដែលប្រធានាធិបតីម៉ូរ៉ូឡេសក៏នៅលើទឹកដីម៉ិចស៊ីកូស្រាប់ហើយនោះ។សារព័ត៌មានស្ពុតនីកចុះផ្សាយដោយស្រង់សម្ដីរដ្ឋមន្រ្ដីការបរទេសរបស់ប្រទេសនេះគឺលោកស្រីKAREN LONGARIC បាននិយាយថាក្រសួងរបស់លោកស្រីបានជួយសម្របសម្រួលមន្រ្ដីជាន់ខ្ពស់និងជាមនុស្សជំនិតរបស់លោកម៉ូរ៉ូលេសចំនួន២៤រូបបានទៅនៅប្រទេសម៉ិចស៊ីកូ។លោកស្រីបានបញ្ជាក់ទៀតថាឯកអគ្គរដ្ឋទូតម៉ិចស៊ីកូនៅបូឡាវៀក៏ជាអ្នកជួយសម្របសម្រួលឱ្យអ្នកនយោបាយនៃអតីតបក្សកាន់អំណាចរបស់លោកប្រធានាធិបតីម៉ូរ៉ូលេសបានជ្រកកោននៅម៉ិចស៊ីកូផងដែរ។បើយោងតាមលោកស្រីរដ្ឋមន្រ្ដី អ្នកនយោបាយ២៦រូបទៀតក៏បានសុំសិទ្ធិជ្រកកោននៅម៉ិចស៊ីកូផងដែរ។ប៉ុន្ដែក្នុងចំណោមពួកគេខ្លះមួយចំនួនត្រូវម៉ិចស៊ីកូមិនឱ្យជ្រកកោនការពារផ្នែកការទូតនោះទេ។លោកស្រីបញ្ជាក់ថាអ្នកទាំងនោះសុទ្ធតែជាមនុស្សជាន់ខ្ពស់និងសកម្មរបស់គណបក្សសង្គមនិយមរបស់លោកម៉ូរ៉ូឡេស។កាលីសប្ដាហ៍មុនសារព័ត៌មានក្នុងស្រុកជាច្រើនបានចុះផ្សាយថារដ្ឋាភិបាលថ្មីនៃប្រទេសបូឡូវៀ បានប្រកាសបង្កើតក្រុមស៊ើបអង្កេតពិសេសមួយនៃក្រុមរដ្ឋអាជ្ញាឱ្យមើលការខុសត្រូវចំពោះអ្នកតំណាងរាស្រ្ដមួយចំនួនកំពុងត្រូវបានឃុំខ្លួនហើយពួកគេជាសមាជិកជាន់ខ្ពស់នៃគណបក្សសង្គមនិយមរបស់អតីតប្រធានាធិបតីម៉ារ៉ូឡេស។លោកម៉ូរ៉ូលេសបានចុះចេញពីតំណែងកាលពីថ្ងៃ១០វិច្ឆិកាហើយបានរត់ឡើងយន្ដហោះទៅកាន់ប្រទេសម៉ិចស៊ីកូដើម្បីសុំសិទ្ធិជ្រកកោននយោបាយនៅទីនោះបន្ទាប់ពីបាតុករផ្ទុះកំហឹងបានបណ្ដេញលោកចេញពីអំណាច។លោកបានប្រាប់អាជ្ញាធរម៉ិចស៊ីកូថាលោករត់ដូចនេះដោយសារតែក្រុមប្រឹាអនឹងពួកកុប្បកម្មបានព្យាយាមសម្លាប់លោក។សារព័ត៌មានស្ពុតនីកបានចុះផ្សាយថាអតីតប្រធានាំធិបតីបូឡូវៀរូបនេះត្រូវបានរដ្ឋអាជ្ញាបូលូវៀចោទជាផ្លូវការហើយពីបទលួចបន្លំសន្លឹកឆ្នោតនិងអំពើពុករលួយ។ដោយឡែកមន្រ្ដី២៤រូបដែលរត់ទៅនៅប្រទេសម៉ិចស៊ីកូក៏ត្រូវបានចោទថាក្នុងចំណោមពួកគេគឺមានមន្រ្ដីខ្លះប្រព្រឹត្តអំពើពុករលួយផងដែរ។ឥលូវនេះប្រទេសបូឡូវៀមានប្រធានាធិបតីថ្មិក្រោយគឺលោកស្រី Jeanine Anez មកពីគណបក្សប្រឆាំងនឹងជាប្រធានក្រុមប្រឹក្សាធម្មនុញញបូលូវៀ។លោកសរ្ីបានថ្លែងថាលោស្រីបានតែងតាំងគណៈរដ្ឋម្រដ្ី១១រូបដើម្បីបំពេញការងាររបស់រដ្ឋាភិបាលជាបន្ទាន់ហើយធានាឱ្យមានការបោះឆ្នោតឡើងវិញក្នុងពេលឆាប់ៗនេះ។សូមជម្រាបថាប្រទេសបូឡូវៀដែលមានប្រជាជន ជាង១១លាននាក់ដែលជាប្រទេសជិតខាងនឹងប្រទេសវេណេហ្សូអេឡាចំណែកឯលោកអ៊ីវ៉ូម៉ូរ៉ូលេស ចំណែកឯប្រធានាធិបតីម៉ូរ៉ូឡេសជាមិត្តភក្ដិជិតស្និទ្ធនឹងនីកូឡាសម៉ាឌូរ៉ូ។លោកនីកូឡាសម៉ាឌូរ៉ឥលូវនេះកំពុងប្រឈមនឹងការដេញពីអំណាចដោយប្រជាជននឹងបក្សប្រឆាំងផងដែរ៕
ពៅនិកា