ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គ.ជ.អ.ប) នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្អែកនេះ នឹងបើកកិច្ចប្រជុំលើកទី ១៧ នៅសាលប្រជុំក្រសួងមហាផ្ទៃអគារ S ដែលមានរបៀបវារៈសំខាន់ៗចំនួន៥ ទាក់ទងការផ្ទេរមុខងារមួយចំនួនទៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
របៀបវារៈសំខាន់ៗទាំង ៥ នោះរួមមាន
១.ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី ១៦ របស់គ.ជ.អ.ប។
២.របាយការណ៍អំពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៩ របស់គ.ជ.អ.ប។
៣.ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ។
៤.ការពិនិត្យពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការផ្ទេរមុខងារក្នុងវិស័យសុខាភិបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត។
៥.ការពិនិត្យពិភាក្សា និងអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តអនុក្រឹត្យស្តីពីមុខងារ និងរចនាសម្ព័ន្ធរបស់រដ្ឋបាលក្រុង រដ្ឋបាលស្រុក និងរដ្ឋបាលខណ្ឌ និងអនុក្រឹត្យស្តីពីការផ្ទេរមុខងារក្នុងវិស័យសុខាភាពបាលទៅឱ្យរដ្ឋបាលរាជធានី ខេត្ត៕