en     km
en     km

សញ្ញាណមួយចំនួនបញ្ជាក់ថាឆ្នាំ 2020 ជាឆ្នាំនៃវិបត្តិសេដ្ឋកិច្ចពិភពលោក

Share

ក្រុងភ្នំពេញ៖ វិបត្តិសេដ្ឋកិច្ចពិភពលោកគឺជាវិបត្តិយ៉ាងអាក្រក់ អាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងទៅលើគម្រោងវិនិយោគបរទេស​តាមរយៈវិបត្តិហរិញ្ញវត្ថុដែលអាចជាកត្តា ធ្វើឲ្យប៉ះពាល់ដល់ការងារមនុស្សជាច្រើន។ អស់រយៈពេលជាង ១០ ឆ្នាំហើយ បើរាប់ចាប់តាំងពីឆ្នាំ ២០០៨ មក សញ្ញាណមួយចំនួនកំពុងលេចអណ្តែតជាបណ្តើរដែលអ្នកជំនាញផ្នែកសេដ្ឋកិច្ចជាច្រើនកំពុងព្រួយបារម្ភថា វិបត្តិសេដ្ឋកិច្ចពិភពលោកនឹងកើតមានក្នុងពេលឆាប់នេះ មិនយូរទេអាចខ្ទង់ឆ្នាំ ២០២០។

ម់ើលវីដេអូ៖

https://youtu.be/2gU4OWzFmNY

២ ឆ្នាំ ចុងក្រោយនេះ មហាយក្សសេដ្ឋកិច្ច ២ បានកំពុងប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅលើសង្វៀនបច្ចេកវិទ្យា ដោយសហរដ្ឋអាមេរិក និង ប្រទេសចិន គឺជាគូរប្រកួត។ សង្រ្គាមពាណិជ្ជកម្មនេះ គឺកើតចេញពីកាលពី ១៨ ខែមុន លោក Trump បានចាប់ផ្តើមយុទ្ធនាការ “America First” សំដៅទៅលើការយកចិត្តទុកដាក់សហរដ្ឋអាមេរិកជាចម្បង។ ក្នុងយុទ្ធនាការនេះ គេមើលឃើញថា អាមេរិកបានយកពន្ធនាំចូលដែកប្រមាណ ២៥% ពីប្រទេស ដូចជា ចិន កាណាដា សហភាពអឺរ៉ុប និង ម៉ិចស៊ិក ជាដើម។ យ៉ាងណាមិញ ការអនុវត្តន៍នេះ​បានបង្វែរកាណុងទៅចិនមុនគេ ហើយលើសពីនេះទៀត សហរដ្ឋអាមេរិកក៏ធ្វើទុកបុកម្នេញ វាយសំពងទៅលើការនាំចូលប្រភេទទំនិញផ្សេងទៀត ដូចជា ឧបករណ៍អេឡិចត្រូនិច កុំព្យូទ័រ និង ទូរសព្ទជាដើម។ សង្គ្រាមនេះ មិនត្រឹមតែធ្វើអោយប៉ះពាល់សេដ្ឋកិច្ចចិននោះទេ ក៏ប៉ុន្តែប្រទេសជាច្រើន ក៏កំពុងរងប៉ះពាល់ផងដែរ។

ម្លោះហើយ ទើបមានពាក្យមានពាក្យមួយគេលើកឡើងថា  «សាចទឹកដាក់គ្នា ប្រាកដជាទទឹកទាំងសងខាង»។  អ្នកណាទៅដឹងទៅថា មិនមែនតែប្រទេសចិនទេ ដែលកំពុងជួបនឹងវិបត្តិកំណើនសេដ្ឋកិច្ច តែអាមេរិក ក៏ក្លាយជាជនរងគ្រោះនៅលើសង្វៀនពាណិជ្ជកម្មផងដែរ។ ប្រទេសមួយចំនួនដែលយក ដែលយកលុយទៅផ្ញើនៅនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក ក្រោមរូបភាព​មូលប័ត្របំណុល (Securities Bond) ចាប់ផ្តើមលក់ត ក្នុងតម្លៃថោក ដែលនេះវាប៉ះពាល់យ៉ាងខ្លាំង ទៅដល់ ទីផ្សារមូលបត្រ និង អត្រាការប្រាក់សហរដ្ឋអាមេរិក។ បន្ថែមពីលើនេះទៀត ដោយសារការបន្ថែមពន្ធនាំចូល ទំនិញទូទៅ ជាពិសេសដែកថែបនោះ​ វាបានធ្វើអោយប៉ះពាល់ ជាខ្លាំង ទៅដល់ឧស្សាហកម្មធំៗ។

តាមសេចក្តីរាយការណ៍វបានអោយដឹងថា សង្វាក់ផលិតផលរបស់សហរដ្ឋអាមេរិក ចាប់ផ្តើមធ្លាក់ចុះហើយ ដែលមិនធ្លាប់មានអស់រយៈពេលជិត ១០ ឆ្នាំ។ ម្យ៉ាងទៀត អាមេរិកបានចាប់យកប្រទេសចិន​ជាប្រទេសទី ២ ក្នុងការតម្លើងរោងចក្រផលិតផ្សេងៗ ក្នុងនោះមានដូចជាក្រុមហ៊ុន APPLE ដែលទិញបន្ទះឈីប និង វត្ថុធាតុដើមពីប្រទេសចិនដើម្បីសង្វាក់ផលិតកម្ម របស់ខ្លួន ហើយកាលបើអាមេរិកខ្លួនឯងអនុវត្តបើវាកាន់តែអាក្រក់ជាងនេះ រោងចក្រមួយចំនួននឹងចាប់ផ្តើម កាត់បន្ថយបុគ្គលិក ហើយលទ្ធផលបន្ទាប់ទៀត គឺសេដ្ឋកិច្ចនឹងរងផលប៉ះពាល់ខ្លាំង។

ដោយសារតែចំហាយនិងឥទ្ធិពលរបស់សង្រ្គាមអាមេរិក-ចិន អាល្លឺម៉ង់ក៏ក្លាយជាជនរងគ្រោះទីបី បណ្តាលឲ្យសេដ្ឋកិច្ចរបស់ខ្លួនធ្លាក់ចុះប្រមាណ ២៥ ភាគរយ ប្រឈមមុខនឹងការអូសបន្លាយពេលយូរ។ គេថា តាំងតែពីសង្គ្រាមពាណិជ្ជកម្មបានចាប់ផ្តើម អាល្លឺម៉ង់ដែលជាប្រទេសផលិតរថយន្តសម្រាប់អាមេរិកគឺខាតឡុងចុង បន្ទាប់ពីការកម៉្មង់ទិញថមថយពីសហរដ្ឋអាមេរិក។ ការចាកចេញរបស់អង់គ្លេស ក៏ជាផ្នែកមួយដែលធ្វើឲ្យសេដ្ឋកិច្ចមេដឹកនាំអឺរ៉ុបដាំក្បាលចុះក្រោម​  អស់រយៈពេលពីរត្រីមាសមកហើយ។ អាឡឺម៉ង់គ្រោងនឹងបោះលុយចំនួន ៤៥ ប៊ីលានអឺរូ ដើម្បីស្តារសេដ្ឋកិច្ចមកវិញ តែអ្នកជំនាញបានព្យាករណ៍ថាចំនួននេះនៅតិចតួចនៅឡើយទេ ហើយវាក៏អាចនឹងយឺតយ៉ាវផងដែរ។ គេរំពឹងទុកថា សេដកិច្ចនៅអាល្លឺម៉ង់អាចនឹងនៅបន្តធ្លាក់ទៀតដល់ឆ្នាំក្រោយឯណោះ។ អ្នកជំនាញសេដ្ឋកិច្ចយល់ថា ប្រទេសដែលមានសម្ព័ន្ធសេដ្ឋកិច្ចជាមួយអាល្លឺម៉ង់ អាមេរិក និង ចិន ដូចជាបារាំង និង អេស្ប៉ាញក៏ប្រឈមនឹងការដាំក្បាលចុះក្រោមផងដែរ។

ចុះចំនែកចិន តើចិនជាជនរងគ្រោះដែរឬ? មិនធ្លាប់មានឡើយក្នុងរយៈពេល ៣០ ឆ្នាំ ដោយវិស័យសហគ្រាសផលិត ចាប់ផ្តើមធ្លាក់ចុះមកនៅត្រឹម 4.8%។ ការធ្លាក់ចុះនេះ​ភាគច្រើនមកពីវិបត្តិបំណុល ព្រោះអ្នកផលិត ក៏ខ្ចីលុយពីធនាគារ ហើយអ្នកប្រើប្រាស់ដែលជាប្រជាជនធម្មតា ក៏ទៅខ្ចីលុយធនាគារ។ រាជរដ្ឋាភិបាលចិនផ្ទាល់ ក៏ពិបាកក្នុងការលូកដៃជួយដែរ ព្រោះផលប៉ះពាល់នេះ​ វាមិនត្រឹមតែកើតឡើងក្នុងប្រទេសចិនតែមួយទេ តែក៏លាតសន្ធឹងដល់ប្រទេសដទៃទៀតដែរ។ ថ្មីៗនេះ ការគម្រាមពីសហរដ្ឋអាមេរិក ក្នុងការផ្លាស់ប្តូរ សើរើ ទីតាំងរោងចក្រផលិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកចេញពីប្រទេសចិន ក៏នឹងអាចធ្វើឲ្យកម្មករ កម្មការនី ចិនជាច្រើនម៉ឺននាក់នឹងបាត់បង់ការងារ ហើយវាអាចនឹងប៉ះពាល់ភ្លាមៗ ដល់សេដ្ឋកិច្ចរដ្ឋបាលក្រុងប៉េកាំង។

យ៉ាងណា គេក៏មើលឃើញពីសញ្ញាណនៃវិបត្តិពីការចាកចេញពីអឺរ៉ុបរបស់ប្រទេសអង់គ្លេស ដែលកំពុងត្រៀមចាកចេញនោះ នៅមិនទាន់ចប់នោះទេ ហើយវាកំពុងផ្តល់ផលប៉ះពាល់ជាខ្លាំងទៅដល់សេដ្ឋកិច្ចប្រទេសនេះផ្ទាល់ និងពិភពលោក។ ធនាគារពិភពលោក និងស្ថាប័ណ្ណ IMF ជាដើមបានព្រមានដល់អង់គ្លេសត្រូវមានលក្ខខណ្ឌពិសេសមួយ មុននឹងចាកចេញពី សហភាពអឺរ៉ុប ប្រសិនបើមិនចង់អោយមានវិបត្តិសេដ្ឋកិច្ចអូសបន្លាយថែមទៀត៕

អត្ថបទដោយ៖ សេរី វឌ្ឍនៈ

Share

Image
Image
Image