en     km
en     km

រោងចក្រចំនួន៥០របស់ក្រុមហ៊ុនH&Mពិចារណាចាកចេញពីកម្ពុជាព្រោះភ័យខ្លាចកម្ពុជាបាត់EBAពីអឺរ៉ុប

Share

វាជាការព្រួយបារម្ភមួយរបស់រោងចក្រវាយនភ័ណ្ឌជាច្រើននៅកម្ពុជា ហើយនេះក៏ជាការលើកឡើងកន្លងមករបស់សមាគមកាត់ដេរកម្ពុជាផងដែរ។ក៏ប៉ុន្ដែនៅថ្ងៃទី១៧វិច្ឆិកានេះ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំ បំផុតមួយឈ្មោះថាH&M យកទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប ជាការពិចារណាចង់ដើរចេញពីការរកស៊ីនឹងកម្ពុជា។

លោក  David Savman ដែលជាប្រធានផ្នែកផលិតនៅក្រុម H&M បាននិយាយថាក្រុមហ៊ុននេះធ្វើសកម្មភាពពាណិជ្ជកម្មមិនជាច្រើនទេនៅកម្ពុជាបើសិនជាប្រយោជន៍បានពីការអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបត្រូវបានបញ្ចប់ ហើយបានបង្ហើបឱ្យដឹងថា ប្រទេសចំនួនពីរដែលជាជម្រើសល្អបំផុតគឺចិន និង​ប្រទេសឥណ្ឌូនេស៊ី។

កាលពីសប្ដាហ៍មុន លោក សាវម៉ាន់ដែលបានចូលរយមក្នុងកិច្ចប្រជុំមួយឈ្មោះថា Apparel SEAវាយនភ័ណ្ឌត្រូវបានសុំសម្ភាដោយរ៉យទ័រដោយថាក្រុមហ៊ុន ផលិតសម្លៀកបំពាក់H&M ដែលមានរោងចក្រជាង៥០នៅកម្ពុជា មានយុទ្ធសាស្រ្ដច្រកចេញរបស់ខ្លួនហើយនឹងមិនមានកាតព្វកិច្ចអ្វីចងទៀតទេនឹងកម្មកររោងចក្រកម្ពុជា ព្រោះតែប្រយោជន៍កម្ពុជានឹងអ្វីគ្រប់យ៉ាងក្រៅបីអាវុធ ជាកម្មវិធីជំនួញដែលអនុញ្ញាតឱ្យកម្ពុជានាំចេញទំនិញដោយគ្មានកាតព្វកិច្ចបង់ពន្ធប្រឈមនឹងការបាត់បង់។

កិច្ចព្រមព្រៀងនេះកំពុងស្ថិតនៅក្នុងហានិភ័យដោយសហភាពអឺរ៉ុបកំពុងចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថារំលោភបំពានសិទ្ធិមនុស្ស ដែលកម្ពុជាគឹជាដៃគូពាណិជ្ជកម្មដ៏ ធំមួយរបស់សហភាពអឺរ៉ុប គឺផលិតផលនាំចេញទាំងអស់ប្រមាណ៤៥ ភាគរយនៅឆ្នាំ២០១៨នាំទៅកាន់ទីផ្សារអឺរ៉ុប។វិស័យវាយនភ័ណ្ឌនេះបានផ្ដល់ការងារដល់ប្រជាពលរដ្ឋកម្ពុជាជាង៧០០០០០នាក់។ទំហំនាំចេញរបស់កម្ពុជាផ្ដល់នូវចំណូលជាង៥ពាន់៥រយលានដុល្លារក្នុងមួយឆ្នាំ។

យ៉ាងណាមិញតម្លៃនាំចេញរបស់កម្ពុជាទៅសហភាពអឺរ៉ុបបានធ្លាក់ចុះ៦០០លានដុល្លារនៅពាក់កណ្ដាលឆ្នាំ២០១៩បើធៀបនឹងឆ្នាំមុននេះបើតាមអគ្គលេខាធិការរបស់សមាគមកាត់ដេរកម្ពុជា។លោកកែ លូ បានព្រមានថា អ្នកអាចមើលឃើញពីផលលំបាកនេះការ គម្រាមដកប្រព័ន្ធអនុគ្រោះពន្ធនេះបណ្ដើរៗរួចទៅហើយ។

គណកម្មាការពាណិជ្ជកម្មអឺរ៉ុបបានប៉ាន់ប្រមាណថាការងាររបស់មនុស្ស៩ម៉ឺននាក់នឹងត្រូវប្រឈមនឹងការឥតការងារធ្វើ។

សូមបញ្ជាក់ថា ដំណើរការដកប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប កាន់តែកៀកហើយនៅខែកុម្ភៈឆ្នាំ២០២០ តែសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី១២ វិច្ឆិកាបានដាក់ឱសានវាទឱ្យកម្ពុជាពិចារណាជាលើកចុងក្រោយអំពីដំណោះស្រាយស្រោចស្រង់សិទ្ធិមនុស្សនិងប្រជាធិបតេយ្យនៅកម្ពុជាជាការសង្គ្រោះបានមកវិញនូវEBAទាន់ពេលវេលា។ក៏សូមរំលឹកដែរថាក្រោយពីសេចក្ដីថ្លែងការណ៍នោះបានចេញផ្សាយ កម្ពុជាមានព្រឹត្តិការណ៍ដោះលែងអ្នកត្រូវចោទពីបទឧបឃាតនិងបទញ៉ុះញ៉ង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ជាង៧០នាក់ឱ្យស្ថិតនៅក្រៅការឃុំខ្លួន។សម្ដេចនាយករដ្ឋមន្រ្ដីបានព្រមានថាអាចនឹងប្រមូលចូលពន្ធនាគារមកវិញបើថាករណីដោះលែងឱ្យនៅក្រៅឃុំនេះជាការដែលអាជ្ញាធរធ្វើឡើងក្រោមសម្ពាធអន្ដរជាតិ។មិនដល់ពេលនេះរដ្ឋាភិបាលមិនទាន់បានចេញសេចក្ដីថ្លែងការ៍ណ៍ទប់ស្កាត់ការបង់ប្រយោជន៍ពីEBA ទេ តែ សម្ដេចសខេងបានទៅនិយាយនៅអាល្លឺម៉ង់ ក្នុងដំណើរទស្សនកិច្ចថានឹងមិនធ្វើឱ្យរបូតអ៊ីប៊ីអេបាននោះទេ។ប៉ុន្ដែសម្ដេចហ៊ុនសែនតែងតែគម្រាមថាការបាត់EBAក៏សេដ្ឋកិច្ចកម្ពុជាមិនដួលរលំដែរ៕

ដោយ៖ ឆោមពៅនិកា

Share

Image Not Found
Image

ព័ត៌មានទាក់ទង