en     km
en     km

បែកធ្លាយអាមេរិកចំណាយលុយលើសង្គ្រាមភេរវកម្មចាប់ពីព្រឹត្តិការណ៍១១កញ្ញាសរុប៦សែន៤ម៉ឺនកោដិដុល្លារ

Share

ក្នុងទឹកប្រាក់ខ្ទង់ពាន់លានដុល្លារជាចំនួនដ៏សន្ធឹកសន្ធាប់បំផុត ត្រូវបានចុះផ្សាយ ក្នុងគេហទំព័រសារព័ត៌មានរុស្ស៊ីSputnikថា អាមេរិកបានចំណាយលុយទាំង នោះសម្រាប់ការធ្វើសង្គ្រាមដែលសង្គ្រាមនេះរាប់ចាប់តាំងពីព្រឹត្តិការណ៍ក្រុមអាល់កៃដាជិះយន្ដហោះបុករំលំអាគារភ្លោះពាណិជ្ជកម្មរ​បស់ខ្លួននៅក្រុងញ៉ូវយ៉កឬដែលគេហៅ ថាព្រឹត្តិការណ៍ថ្ងៃទី១១ខែកញ្ញា។

តួលេខថ្មីដែលបានមកពីក្រុមឃ្លាំមើលយោធាអាមេរិកបាន​ធ្វើការសរុបនូវទឹក ប្រាក់ដែលអាមេរិកធ្វើសង្គ្រាមប្រឆាំងភេរវកម្មតាំងពីថ្ងៃទី11កញ្ញាឆ្នាំ2001មកគឺអស់ប្រមាណជាទឹកប្រាក់ចំនួន៦សែន៤ម៉ឺនកោដិដុល្លារ។ដែរជាមួយគ្នានោះគឺមនុស្សសរុបប្រមាណ៨០ម៉ឺននាក់បានបាត់បង់ជីវិត។

ក្នុងរបាយការណ៍១៣សន្លឹករបស់សកលវិទ្យាល័យBrownបានរៀបរាប់ដូច្នេះ ថាតាំងពីឆ្នាំ២០០១មកសហរដ្ឋអាមេរិកបានសម្រួចធ្វើកាតព្វកិច្ចចំណាយលើសង្គ្រាមអស់ប្រមាណ៦សែន៤ម៉ឺនកោដិដុល្លារគិតដល់ឆ្នាំ២០២០។ជាការបែងចែកគឺទឹកប្រាក់ប្រមាណ៥សែន៤ម៉ឺនកោដគឺចំណាយលើសង្គ្រាមតែម្ដង តែ១សែនកោដិគឺចំណាយលើការសម្រួលជីវភាពទាហានជើងចាស់។សេចក្ដីរាយការណ៍ដទៃមួយទៀតក្នុងថ្ងៃដដែលពីតម្លៃនៃសង្គ្រាមត្រជាក់សម័យថ្មីគឺមនុស្សស្លាប់ប្រមាណ៧៧០ពាន់ទៅ៨០១ពាន់នាក់រួមមាននៅអាហ្កានីស្ថាន ប៉ាកីស្ថាន ស៊ីរី យ៉េម៉ែននិងអ៊ីរ៉ាក់ ក៏រួមនឹងប្រទេសមួយចំនួនទៀតក្នុងប្រតិបត្តិការប្រយុទ្ធ ដើម្បីសេរីភាពគឺមាននៅគុយបា អ៊ីត្យូពី ចចឌិន កេនយ៉ា ហ្វីលីពីន ស៊ូដង់ តួកគី អ៊ុកបេកគីស្ថាន ជាដើម។របាយការណ៍មួយនេះបានហក់ឡើងខ្ពស់ជាងឆ្នាំមុន៥ម៉ឺនកោដិដុល្លារ និងពីការស្លាប់មនុស្សមុន៥០០ពាន់នាក់។

ចំនួនទឹកប្រាក់ដ៏មហិមារបស់អាមេរិកចំណាយលើការធ្វើសង្គ្រាមភេរវកម្មមិនរួមបញ្ចូលនឹងការផលិតវត្ថុធាតុដើមនិងសម្ភារៈសង្គ្រាមចេញពីមន្ទីរបញ្ចកោណនោះទេ តែទឹកប្រាក់នេះប្រមូលបានពីក្រសួងការបពារជាតិ ថវិកាឧបត្ថម្ភប្រតិបត្តិការក្រៅប្រទេស ហិរញ្ញប្បទាន ការចំណាយរបស់ជំនួយគាំទ្រកម្មវិធីសហរដ្ឋអាមេរិក និង អង្គការពិនិត្យព្យាបាល សុខភាពនិងពិការភាពយោធាក្រោយរបើកផ្លូវទៅកាន់សង្គ្រាមថ្ងៃទី១១ខែកញ្ញា។

បើនិយាយពីភាគរយអ្នកដែលបានស្លាប់ច្រើនបំផុតគឺពលរដ្ឋរបស់ប្រទេសអ៊ីរាក់ដែលសហរដ្ឋអាមេរិកបានបើកប្រតិបត្តិការយោធាពីឆ្នាំ២០០៣រហូតដល់អវសានជីវិតរបស់លោកសាដាមហ៊ូសេន និង ដកកងទ័ពចេញឆ្នាំ២០១១រួចធ្វើការរំកិលទៅកាន់ប្រតែសស៊ីរី។ប្រជាពលរដ្ឋអ៊ីរ៉ា់ក់ដែលបានស្លាប់ក្នុងសង្គ្រាមភេរវកម្មគឺប្រមាណ184,382 ទៅ 207,156 ហើយបើគិតទាំងយោធារបាយការណ៍បែកធ្លាយនោះធាំគឺ 312,971 ទៅ 335,745 ។

បើធៀបនឹងសហរដ្ឋអាមេរិក តំណក់ឈាមទាហានដែលស្លាប់គឺមានតិចណាស់ គឹមានត្រឹមតែ៧០១៤នាក់តែប៉ុណ្ណោះ។មួយវិញទៀតរបាយការណ៍របស់រដ្ឋាភិបាលអាមេរិកវិញហាក់មានភាពស្រពេចស្រពិលពីចំនួនទាហានសត្រូវដែលបានស្លាប់នៅឡើយ។

តួយ៉ាងការបាញ់ប្រហាររបស់អាមេរិកនៅសូម៉ាលី​គឺអាមេរិករាយការណ៍ថាមិនមានជនស៊ីវិលណាម្នាក់ស្លាប់នោះទេ។ ប៉ុន្ដែបើតាមអង្គការលើកលែងទោសអន្ដរជាតិគឹពិតណាស់នៅខែមេសា២០១៩បានចេញរបាយការណ៍ថាមានជនស៊ីវិលបានស្លាប់។

បើគិតពី18ឆ្នាំមុន គឺព្រឹត្តិការណ៍ក្រុមអាល់ដៃកាក្រោមការដឹកនាំរបស់អូសាម៉ាប៊ីន ឡាឌីនដែលជិះបុកយន្ដហោះអាគារភ្លោះពាណិជ្ជកម្ម បានបណ្ដាលឱ្យមនុស្ស៣ពាន់នាក់ស្លាប់ និងមនុស្ស៦ពាន់នាក់របួសធ្ងន់។រូបភាពនៃព្រឹត្តិការណ៍នោះបានបណ្ដាលឱ្យមេដឹកនាំអាមេរិកក៏ដូចជាពលរដ្ឋអាមេរិកចងចាំជានិច្ចថាជាភេរវកម្មអន្ដរជាតិដ៏ធំមួយ។តែកិច្ចភេរវកម្មជាច្រើនក្រុមច្រើនទម្រងន់នេះក៏បានធ្វើការគំរាមកំហែងមិនថាតែសន្ដិសុខរបស់សហរដ្ឋអាមេរិកនោះទេតែចំពោះរបស់ពិភពលោកនោះទេ៕

ដោយ៖ ពៅនិកា

Share

ព័ត៌មានទាក់ទង

Image