គណៈកម្មការនៃសហភាពអឺរ៉ុបបានបញ្ចេញរបាយការណ៍របស់ខ្លួនជាបន្ទាន់ដើម្បីបញ្ជាក់អំពីជំហររបស់សហភាពអឺរ៉ុបថាតើត្រូវបន្ដទុកប្រព័ន្ធអនុគ្រោះពន្ធEBAតទៅទៀតឬដូចម្ដេចដោយរង់ចាំការឆ្លើយតបពីកម្ពុជាវិញរយៈពេលតែមួយខែទៀតប៉ុណ្ណោះ។សេចក្ដីប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបដែលធ្វើឡើងតាមគណៈកម្មការអឺរ៉ុបផ្សព្វផ្សាយចេញពីទីក្រុងព្រុយសែលប្រទេសប៊ែលហ្សិកដែលមានខ្លឹមសារដូចនេះថា៖
គណៈកម្មាការអឺរ៉ុបបានបញ្ជូនរបាយការណ៍វាយតម្លៃរបស់ខ្លួននៅថ្ងៃនេះទៅឱ្យរដ្ឋាភិបាលកម្ពុជាដែលជារបាយការណ៍បឋមមួយបញ្ជាក់អំពីកំណត់ហេតុនៃការស៊ើបអង្កេតនិងការវាយតម្លៃរបស់ខ្លួនតាំងពីខែកុម្ភៈឆ្នាំ២០១៩នៅក្រោមនីតិវិធីនៃការដកត្រឡប់មកវិញនូវប្រព័ន្ធអនុគ្រោះពន្ធEBA ។ គណៈកម្មាការអឺរ៉ុបបានពន្យល់ថាពាក្យថាEVERYTHING BUT ARM គឺជាគោលការណ៍នៃប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុបGSPដែលផ្ដល់ឱ្យនូវការអនុគ្រោះពន្ធជាឯកត្តោភាគីដល់ភាគីដៃគូរបស់ខ្លួនដើម្បីចូលទៅកាន់ទីផ្សារអឺរ៉ុបគឺរាល់គ្រប់ទំនិញទាំងអស់លើកលែងតែអាវុធសម្រាប់ប្រទេសដែលមានការវិវត្តតិចតួចបំផុតលើពិភពលោកគឺដូចមានការកំណត់ដោយច្បាប់អង្គការសហប្រជាជាតិភាពអនុគ្រោះផ្នែកពាណិជ្ជកម្មនេះអាចនឹងត្រូវបានព្យួរចំពោះប្រទេសណាដែលមានការរំលោភសិទ្ធិមនុស្សនិងសិទ្ធិការងារជាប្រព័ន្ធដូចមានចែងនៅក្នុងឧបសម្ព័ន្ធទី៨នៃគោលការណ៍របស់GSP។ក្នុងន័យនេះសម្រាប់ប្រទេសកម្ពុជាដែលជាទីផ្សារដ៏ធំទីពីរហើយទទួលបានប្រព័ន្ធអនុគ្រោះពន្ធEBAពីសហភាពអឺរ៉ុបបើយោងតាមសន្ទុះនៃការនាំចូលផលិតផលពីកម្ពុជាទៅអឺរ៉ុបនោះតាមគម្រោងEBAនេះសម្រាប់ឆ្នាំ2018គឺមានការកើនឡើង១៨ភាគរយ។ការនាំចូលពីកម្ពុជាទៅទីផ្សារសហភាពអឺរ៉ុបសរុប៥ពាន់៣រយលានអឺរ៉ូគឺនៅឆ្នាំ២០១៨ស្មើនឹង៩៥ភាគរយដែលចូលទីផ្សារអឺរ៉ុបដោយមិនចាំបាច់បង់ពន្ធក្រោមប្រព័ន្ធebaក្នុងនោះផលិតផលសម្លៀកបំពាក់និងស្បែកជើងគ្រាន់តែមួយបីត្រីមាសប៉ុណ្ណោះគឺកម្ពុជានាំចូលទីផ្សារអឺរ៉ុបដល់ទៅ៤ពាន់លានអឺរ៉ូ។ដោយយោងតាមគោលការណ៍នៃប្រព័ន្ធអនុគ្រោះពន្ធសហភាពអឹរ៉ុបGSPនេះកម្ពុជាឥលូវនេះមានពេលតែមួយខែប៉ុណ្ណោះដើម្បីធ្វើការឆ្លើយតបទៅនឹងគណៈកម្មាការអឺរ៉ុប។គណៈកម្មាការអឺរ៉ុបក្រោយមកទៀតនឹងធ្វើរបាយការណ៍ចុងក្រោយរបស់ខ្លួនហើយនឹងធ្វើសេចក្ដីសម្រេចនៅក្នុងខែកុម្ភៈឆ្នាំ២០២០ដែលថាតើសហភាពអឺរ៉ុបគួរបន្ដទុកប្រព័ន្ធអនុគ្រោះពន្ធEBAសម្រាប់កម្ពុជាបន្ដទៀតឬក៏ត្រូវព្យួរ។ប្រកាសព័ត៌មានរបស់សហភាពអឺរ៉ុបបន្ដទៀតថា គោលបំណងរបស់សហភាពអឺរ៉ុបគឺចង់ប្រាប់ទៅកម្ពុជាថាបញ្ហាសិទ្ធិមនុស្សនិងបញ្ហាសិទ្ធិការងារគឺស្ថិតនៅគម្រោងរបស់EBAទោះជាយ៉ាងណាក៏ដោយសហភាពអឺរ៉ុបនៅបន្ដធ្វើការងារនឹងអាជ្ញាធរកម្ពុជាបន្ដទៀតលើបញ្ហាទាំងឡាយដែលពាក់ព័ន្ធហើយកម្ពុជាមិនអាចអនុវត្តបានគឺក្នុងគោលបំណងដើម្បីបញ្ជេញការបាត់ប្រព័ន្ធEBAពីកម្ពុជា។កម្ពុជាស្ថិតនៅក្រោមការត្រួតពិនិត្យនិងឃ្លាំមើលរបស់សហភាពអឺរ៉ុបនោះដែលកំពុងបើកនីតិវិធីការដកEBAនេះបន្ទាប់ពីបក្សកាន់អំណាចនៅកម្ពុជារំលាយគណបក្សសង្គ្រោះជាតិ។ការចាប់ខ្លួនប្រធានគណបក្សនេះគឺលោកកឹមសុខាដាក់ពន្ធនាគារ ការបិទសិទ្ធិនយោបាយមន្រ្ដីជាន់ខ្ពស់បក្សនេះ និងការរំលាយក្រុមប្រឹក្សាជាប់ឆ្នោតរបស់គណបក្សនេះកាលពីឆ្នាំ២០១៧។ កាលពីថ្ងៃទី១១វិច្ឆិកាសហភាពអឺរ៉ុបក៏បានចេញសេចក្ដីថ្លែងការណ៍ដោយសម្ដែងការមិនពេញចិត្តដោយសារតែការដោះលែងលោកកឹមសុខាមិនផ្ដល់ឱ្យមានសេរីភាពពេញលេញដូចដើម។សហភាពអឹរ៉ុបមើលឃើញថា ការន្ដធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំងការចាប់ខ្លួន កាន់តែកើនៗឡើងលើគណបក្សប្រឆាំងនិងការរារាំងការវិលមកវិញរបស់អ្នកនយោបាយបក្សប្រឆាំងគឺសុទ្ធសឹងជាកំណត់ហេតុអាក្រក់នៃការប៉ះពាល់ដល់សិទ្ធិមនុស្សជាមូលដ្ឋាន។សហភាពអឺរ៉ុបកន្លងមកបានទាមទារឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយទាំងអស់ ទាំងអ្នកជាប់បំរាមនយោបាយស្ដារប្រជាធិបតេយ្យឡើងវិញជាមួយនឹងការធ្វើឱ្យបក្សសង្គ្រោះជាតិរស់ឡើងវិញ។លោកសមរង្ស៊ីដេលជាអ្នកនយោបាយនិងជាដៃគូរបស់លោកកឹមសុខាបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅប្រទេសម៉ាឡេស៊ីថា កម្ពុជាអាចនឹងបាត់ប្រព័ន្ធEBAបើបក្សកាន់អំណាចមិនស្ដារប្រជាធិតេយ្យទាន់ពេលវេលាទេនោះ។លោកសមរង្ស៊ីបានបញ្ជាក់ទៀតថាការធ្វើមាតុភូមិនិវត្តន៍របស់លោកក៏ភ្ជាប់នឹងករណីEBAផងដែរ។លោកថាលោកវិលមកវិញក៏ដើម្បីបញ្ចៀសការបាត់ប្រព័ន្ធebaនេះ។ អ្នកវិភាគម្នាក់ឱ្យបណ្ដាញផ្សាយប័ត៌មាន ALjazeeraf ថាបើប្រព័ន្ធebaបាត់ពីកម្ពុជាមែននោះ គឺកម្ពុជាអាចនឹងធ្លាក់នៅក្រោមឥទ្ធិពលទាំងសេដ្ឋកិច្ច និងនយោបាយពីចិន គឺប្រទេសចិនជាអ្នកទប់ទល់ស្ថេរភាពសេដ្ឋកិច្ចនៅកម្ពុជា។មកដល់ពេលនេះនៅថ្ងៃនេះរដ្ឋាភិបាលកម្ពុជាមិនទាន់ឃើញប្រតិកម្មឬក៏ឆ្លើយតបគណៈកម្មាធិការអឺរ៉ុបនោះទេ។ប៉ុន្ដែកន្លងមកទាំងនាយករដ្ឋមន្រ្ដីនិងក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថាកម្ពុជាពេលខ្លះមិនចង់បានប្រព័ន្ធEBAនេះទេដោយសារតែសហភាពអឺរ៉ុបប្រើប្រាស់ប្រព័ន្ធនេះជាឧបករណ៍នយោបាយរបស់ខ្លួនដើម្បីគាបសង្កត់លើដែនអធិបតេយ្យភាពរបស់កម្ពុជាធ្វើឱ្យកម្ពុជាបាត់បង់ភាពឯករាជ្យរបស់ខ្លួនក្នុងន័យនេះរដ្ឋាភិបាលកម្ពុជានៃបក្សប្រជាជនកម្ពុជាបាននិយាយថា ទោះជាប្រព័ន្ធEBAនេះផ្ដល់កំណើនសេដ្ឋកិច្ចមែនប៉ុន្ដែសន្ទុះសេដ្ឋកិច្ចនៅកម្ពុជាសព្វថ្ងៃនេះក៏អាចនឹងត្រូវបានឆ្លងផុតប្រព័ន្ធអនុគ្រោះពន្ធនោះទៅហើយគឺដោយសារតែកម្ពុជាស្ថិតក្នុងកម្រិតជីវភាពមធ្យមទៅហើយ។តែបែបនេះក្ដីកម្ពុជានៅប្រឈមមុខមួយទៀតជាមួយនឹងអាមេរិក គឺប្រព័ន្ធGSP ។ ឯកអគ្គរដ្ឋទូតអាមេរិក ផាកទ្រីកមឺហ្វីរបានព្រមានថាប្រព័ន្ធGSPនេះអាចនឹងបាត់នៅចុងឆ្នាំ២០២០បើកម្ពុជាមិនអាចស្ដារឡើងវិញនូវលទ្ធិប្រជាធិបតេយ្យការផ្ដល់សេរីភាពគ្រប់គ្រាន់ទៅឱ្យក្រុមគណបក្សប្រឆាំង។
តាមរបាយការណ៍មួយចំនួនបញ្ជាក់ថាតម្លៃEBAនិងGSPនេះមានដល់ទៅជាង1ពាន់លានដុល្លារដែលកម្ពុជាត្រូវបង់ពន្ធមួយឆ្នាំៗចូលទីផ្សារអឺរ៉ុបនិងអាមេរិក៕
ពៅនិកា