សារព័ត៌មានស៊ើបអង្កេតអាមេរិក The national interests បានសរសេរធ្ងន់ៗសំដៅ ទៅភាគីអ៊ីរ៉ង់ថា ស្ថិតក្នុងស្ថានការណ៍បែបនេះអ៊ីស្រាអ៊ែលកំពុងពិចារណាវាយ ប្រហារដោយនុយក្លេអ៊ែរលើសាធារណរដ្ឋឥស្លាមមួយនេះហើយ។
ស្ថានការណ៍ដែលចង់មានន័យនេះគឺថាអាមេរិកមិនមាត់មិនកសោះឡើយពេលនេះ ហើយសម្ព័ន្ធមិត្តខ្លួនដទៃទៀតមានដូចជាអារ៉ាប់រួម អារ៉ាប់ប៊ីសាអូឌីតកំពុងត្រូវបានអូសទាញដោយអ៊ីរ៉ង់ក្រោមការគំរាមកំហែង ពីសំណាក់សាធារណរដ្ឋឥស្លាមមួយនេះអោយខ្លាចរអាលហើយងាចបន្តិចម្ដងៗទៅរករុស្ស៊ី ។ នេះជា ហើយជាកត្តាគន្លឹះដែលអ៊ីស្រាអ៊ែល ផ្ដល់សញ្ញានៃរលកសង្រ្គាម ជាមួយអ៊ីរ៉ង់ដែលអាចប្រើអាវុធនុយក្លែអ៊ែរ ជាហេតុនាំអោយ មានការផ្លាស់ប្ដូរនៅមជ្ឈឹមបូព៌ាហើយពិភពលោកត្រូវតែប្រែប្រួល។
កាំភ្លើងធំនុយក្លេអ៊ែររបស់អ៊ីស្រាអ៊ែលគឺជាសព្វាវុធរក្សាទុកអាក្រក់ជាងគេបំផុតនៅក្នុងទំនាក់ទំនងអន្ដរជាតិ។តាំងតែពីឆ្នាំ១៩៧០មក អ៊ីស្រាអែលបានរក្សាទុកវាដើម្បីបន្លាចប្រទេសជិតខាងនិង យកមកបង្ការពេលណាសង្គ្រាមពិតប្រាកដធំមួយមកដល់ជាពិសេស គឺជាមួយអ៊ីរ៉ង់។រដ្ឋាភិបាលអ៊ីស្រាអែលជិត៤០ឆ្នាំមកនេះមិនដែលពិចារណាម្ដងណាម្ដងណាទេក្នុងការនឹកទៅរកប្រើអាវុធនុយក្លេអ៊ែរនេះ។
ក៏ប៉ុន្ដែសេណារីយ៉ូជាក់ស្ដែងបំផុតសម្រាប់អ៊ីស្រាអែលក្នុងការប្រើប្រាស់សព្វាវុធប្រភេទនេះគឺទំនងណាស់ ពេលនេះទេដើម្បីឆ្លើយ តបនឹងការ វាយប្រហារពីសំណាក់ប្រទេសអ៊ីរ៉ង់។ ចំណែប្រព័ន្ធការពារមីស៊ីល ពីការវាយប្រហារីលើ អាកាសនិងប្រព័ន្ធបញ្ចូនសញ្ញា ផ្សេងទៀត គឺអ៊ីស្រាអែលបានត្រៀមខ្លួនរួចអស់ហើយនៅពេលនេះ។
បទវិភាគរបស់សារព័ត៌មាន The national interests ចុះផ្សាយថា គោលដៅរបស់អ៊ីស្រាអែលគឺបំផ្លាញសមត្ថភាពយោធារបស់ប្រទេសជាសត្រូវរបស់ខ្លួន គឺអាចនិយាយបានថាអ៊ីរ៉ង់មួយយ៉ាងពិតប្រាកដ។
ការបង្ហាញពីអាវុធនុយក្លេអ៊ែររបស់អ៊ីស្រាអ៊ែលបានបញ្ជាកថ់ា បើសិនមានការវាយប្រហារ គឺកាំភ្លើងធំផ្ទូកគ្រាប់នុយក្លេអែរនេះ ដែល អ៊ីស្រាអែលនឹងនាំបង្កឱ្យមានមហន្ដរាយស្មានមិនដល់ឡើយចំពោះអ៊ីរ៉ង់។
ក៏ប៉ុន្ដែសំណួរសួរថាហេតុអ្វីអ៊ីស្រាអែលប្រកាសថាខ្លួនអាចចាប់ផ្ដើមសង្គ្រាមនុយក្លេអ៊ែរនេះបាន។ តែរឿងនេះ ប្រសិន បើសិនមានការលេចឡើងនូវអំណាចអរិភាពណាមួយកើតពីការផ្គុំឧបករណ៍នុយក្លេអ៊ែដោយអ៊ីរ៉ង់ និង ភាគីសត្រូវ គឺ អ៊ីស្រាអែលពិតជាយកប្រទេសអ៊ីរ៉ង់ជាគោលដៅនៃវាយប្រហារដោយគ្រាប់នុយក្លេអ៊ែរនេះតែម្ដង។
រឿងអ៊ីរ៉ង់មាន កម្មវិធីផលិតអាវុធនុយក្លេអ៊ែរនេះ គឺគេមិនត្រូវមើលរំលងអ៊ីស្រាអែលឡើយ ។ ព្រោះអ្វី ?
អ៊ីស្រាអ៊ែលមានលទ្ធភាសព និងសមត្ថភាព បំផ្លាញកម្មវិធីថាមពលនុយក្លេអែរ របស់អ៊ីរ៉ង់បាន ។ តែមានការចោទសួរថាតើអ៊ីស្រាអែលអាចធ្វើយ៉ាងណាជាការកំណត់នៃការវាយប្រហារបានទៅលើឧបករណ៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់បាន បើសិនជាអវត្តមានអន្ដរាគមន៍របស់អាមេរិកព្រោះថាអាវុធនុយក្លេអ៊ែរដែលអ៊ីស្រាអែលមានគឺមានក្នុងកម្រិតប៉ុណ្ណោះ ។ បើសិនអ៊ីស្រាអែលបង្កសង្រ្គាមបែបអាវុធនុយក្លេអ៊ែរ នោះការវាយប្រហារលើអ៊ីស្រាអ៊ែលវិញ គឺអាច ចេញពីគ្រប់ច្រកល្ហកដោយសារតែប្រទេសមួយនេះមិនទទួលបានការរាប់អានច្រើនទេពី ប្រទេសក្នុងមជ្ឈឹមបូព៌ា ហើយក៏វានឹងតម្រូវឱ្យប្រទេសជុំវិញនិងប្រទេសនានាទៀតឡើងលេសថានឹងត្រូវបង្កើតអាវុធនុយក្លេអ៊ែរជាការការពារខ្លួន។
យ៉ាងណា អ៊ីស្រាអែលមានការបារម្ភធំបំផុតពីកម្មវិធី នុយក្លេអ៊ែរ ដែលមាននៅក្នុងដៃអ៊ីរ៉ង់ បាគីស្ថាន កូរ៉េខាងជើង ។ អាវុធប្រទេសទាំងនេះ អាចនឹងលក់ឱ្យ អង្គការភេរវកម្ម ឬ កងកម្លាំងជាតិជ្រុលនិយម ដូចជា Hamaz Hezbollah ជាដើម ដែលអាចវាយប្រហារលើអ៊ីស្រាអ៊ែល មុនអ៊ីរ៉ង់ ក៏ថាបាន។ តែរឿងនេះ គឺមិនពិបាកនិយាយ ទេ ព្រោះ ក្រុមភេរវកម្មនោះកំពុងសម្លឹងមើល អ៊ីស្រាអែលក្នុងភាពជាសត្រូវកាន់តែខ្លាំងឡើងៗ។
មានការវិភាគថាក្នុងពេលនេះសេណារីយ៉ូបែបនេះគឺអ៊ីស្រាអែលអាចពិចារណាប្រើអាវុធនុយក្លេអ៊ែរដើម្បីទប់ស្កាត់ការផ្ទេរឬបំផ្លាញឧបករណ៍នុយក្លេអ៊ែររបស់សត្រូវដែលនិយាយអោយចំគឺប្រទេសអ៊ីរ៉ង់ ។
តាម សេវាកម្មស៊ើបការណ៍សម្ងាត់គឺអ៊ីស្រាអែល មានជំនាញខ្ពស់និងប្រតិបត្តិការមានប្រសិទ្ធភាពនៃការប្រើអាវុធប្រល័យលោកនេះ ដើម្បីកំទេច ប្រទេសអ៊ីរ៉ង់ ជាពិសេស ទៅលើរោងចក្រ ចំរាញសារធាតុអ៊ុយរ៉ាញូម របស់សាធារណរដ្ឋអ៊ីស្លាមមួយនេះ។
ក្រៅពីកត្តាស្រូបទាញនុយក្លេអ៊ែរជាមុន និង ការបង្កើតឱ្យមានការទិញអាវុធនុយក្លេអ៊ែរ ធ្វើឡើងអង្គការភេរវកម្ម ណាមួយ ក្រោយពីអ៊ីស្រាអែលចេញសេណារីយ៉ូបង្រៀនឱ្យឃើញពីហានិភ័យនៃការប្រើប្រាស់នុយក្លេអ៊ែរគេសម្លឹងឃើញនូវកត្តាទី៣ដែលអ៊ីស្រាអែលលើកពីនុយក្លេអ៊ែរដើម្បីវាយលើអ៊ីរ៉ង់គឺដើម្បីកត្តានយោបាយការបរទេសរបស់ខ្លួំន។
គំនិតដែលថាអ៊ីស្រាអែលអាចចាញ់សង្គ្រាមគឺគួរឱ្យអស់សំណើចប៉ុន្ដែពេលនេះក្រុមប្រទេសអារ៉ាប់កំពុងរកមធ្យោបាយបំបាក់អ៊ីស្រាអែលក្នុងសមរភូមិផងដែរដូចប្រវត្តិសាស្រ្ដបានកត់ត្រាទុកជាសក្ខីកម្មនៃការរួមគ្នាធ្វើសង្គ្រាម៦ថ្ងៃ។តែពេលនេះអ៊ីស្រាអែលត្រូវតែបង្កើនទំនាក់ទំនងខ្លួននឹងអារ៉ាប់ប៊ីសាអូឌីត បើទោះបីជាគោលនយោបាយរបស់តួកគីនៅរយៈពេលចុងក្រោយនេះប្ដូរទិសដៅអវិជ្ជមានងាកចេញពីអាមេរិក ព្រោះវាអាចធ្វើឱ្យគោលនយោបាយការបរទេសរបស់អ៊ីស្រាអែលឯកោតែនុយក្លេអ៊ែរអាចជាឧបករណ៍លើកកម្ពស់កិត្យានុភាពរបស់អ៊ីស្រាអែលទៅវិញបាន។
ជារួមទៅវាពិបាកណាស់ ដែលថាអ៊ីស្រាអែលនឹងប្រើប្រាស់អាវុធនុយ ក្លេអ៊ែរហើយជាប្រទេសនាំមុខក្នុងសង្រ្គាមប្រភេទនេះ។តែមធ្យោបាយល្អបំផុតក្នុងការទប់ស្កាត់បញ្ហានេះកុំអោយកើតឡើងគឺត្រូវកំណត់មូលហេតុដែលអ៊ីស្រាអែលចង់ប្រើអាវុធទាំងនេះក្នុងន័យថាការពារការរីកសាយអាវុធនុយក្លេអ៊ែរបន្តទៀត។ ប្រសិនបើអ៊ីស្រាអែលសម្រេចប្រើអាវុធនុយក្លេអ៊ែរដោយកំហឹងនោះ គេនឹងកត់ត្រា ឡើងវិញនូវស្ថាបត្យកម្មការទូតនិងសន្តិសុខនៃមជ្ឈឹមបូព៌ាដែលអ៊ីសា្រអ៊ែរ មិនត្រឹមធ្វើអោយអ៊ីរ៉ង់រលាយនោះ ទេគឺ មជ្ឈឹមបូព៌ាទាំងមូល ហើយសម្រាប់ពិភពលោកគ្មានន័យ ។ តែយ៉ាងណាអ៊ីស្រាអ៊ែរ គឺកូនអ៊ុកអាមេរិក គឺជាខ្លាកំណាច ដើម្បីបង្ក្រាបអ៊ី រ៉ង់៕
ប្រែសម្រួល ដោយពៅនិកា