en     km
en     km

ទស្សនៈ៖ទូតថ្មីអាមេរិកផ្ដើមសម្របសម្រួលនឹងអ្នកការទូតអាស៊ាន ខណៈសច្ចា ​ស្ដារ​ប្រជា​ធិ​បតេយ្យកម្ពុជាឡើងវិញ

Share

ទស្សនៈ ៖ទូតថ្មីអាមេរិកផ្ដើមសម្របសម្រួលនឹងអ្នកការទូតអាស៊ាន ខណៈសច្ចាស្ដារប្រជាធិបតេយ្យកម្ពុជាឡើងវិញ

ភ្លាមៗបន្ទាប់ ពីមកដល់កម្ពុជា លោកផាទ្រិក ម័រហ្វីបានចុះទៅកាន់បណ្ដាខេត្តនិង ទៅកាន់បិណ្ឌនៅវត្តមួយនៅកម្ពុជា ។ ក្រោយមកគេឃើញ លោក បានចូលព្រះបរមរាជវាំង ថ្វាយសារតាំង ជូនព្រះមហាក្សត្រ ដែលនាំអោយរូបលោកក្លាយជាអ្នកការទូតអាមេរិកវិសាមញ្ញនិងពេញសមត្ថភាព ក្នុងតួនាទីជាឯកអគ្គរដ្ឋទូតថ្មីរបស់ ប្រទេសមហាអំណាចមួយ។ ក្រោយមកលោកចូលសន្ទនាគ្នា ជាមួយ សម្ដេចនាយករដ្ឋមន្ត្រីនិងលោកប្រាក់សុខុន រដ្ឋមន្ត្រីការបរទេស ។ តែចុងក្រោយនេះ លោកបានជួប សំណេះសំណាល់ ជាមួយនឹង អ្នកការទូតនៃសមាគមអាស៊ាន។ សកម្មភាពរបស់  លោកផាទ្រិក ម័រហ្វី ត្រូវបានមើលវិភាគឃើញថា លោក ហាក់ដូច ជាចង់សម្របខ្លួន ដោយចង់ដឹងឬស្វែងយល់អំពីទឹកចិត្តរបស់អ្នកការទូតអាស៊ានទាំងនោះ អំពី ស្ថានការណ៍នយោបាយនៅកម្ពុជា នៅដំណាក់កាលចុងក្រោយនេះ។ តើនេះ ជាការខិតរបស់លោកផាទ្រិក ម័រហ្វី តាមអ្វីដែលលោកសច្ចានៅចំពោះព្រឹទ្ធសភា អាមេរិកថានឹងជួយធ្វើអោយកម្ពុជាដើរលើប្រជាធិបតេយ្យឡើងវិញ ឬដូចម្ដេច?

សូមស្ដាប់ ទស្សនៈវិភាគរបស់ កញ្ញា ពៅនិកាដូចតទៅ៖

Share

ព័ត៌មានទាក់ទង

Image