en     km
en     km

Duterteលើកទឹកចិត្តមេប៉ូលីសថ្មីមានសេរីភាពសម្លាប់មនុស្ស

Share

ប្រធានាធិបតីហ្វីលីពីន បុរសខ្លាំងឌូទ័រតេ នៅតែផ្គើនអន្ដរជាតិដែលថ្កោលទោស លោកពីសង្គ្រាមឧក្រិដ្ឋកម្មគ្រឿងញៀនដែលនឹងធ្វើឱ្យលោកប្រឈមនឹងបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិនៅតុលាការអន្ដរជាតិICC។ក្នុងពិធីតែងតាំងមេប៉ូលីសថ្មី លោកឌូទ័រតេញញឹមមាំទាំនិយាយបង្គាប់សិទ្ធិថា អ្នកមានសេរីភាពសម្លាប់មនុស្ស។មេបញ្ជាការជាន់ខ្ពៃ់នេះគឺជាអ្នកធ្លាប់បើកប្រតិបត្តិការបង្រ្កាបគ្រឿងញៀនធំបំផុតកាត់ទោសឱ្យអភិបាលខេត្តពីរស្លាប់។លោកឌូទ័រតេបង្គាប់ឱ្យលោកចុះបេសកកម្មទៅកាន់តំបន់ចាស់អាណានិគមអេស្ប៉ាញដែលមានពលរដ្ឋ៥៦ម៉ឺននាក់ ដែលបទបញ្ជានេះគឺជាការបើកសង្គ្រាមគ្រឿង ញៀននៅទីក្រុង Bacolod។

សារព្រមានដែលថាលោកឌូទ័រតេអាចកាត់ទោសក្រោយពីលោកថ្លែងប្រកាសក្នុងពិធីតែងតាំងប្រមុខនគរបាលជាន់ខ្ពស់ គឺគេកាត់សម្គាលថាលោកនិយាយ ម្ដងហើយម្ដងទៀតដូច្នេះដូចជាការថ្លែងចំអកទៅកាន់សហគមន៍អន្ដរជាតិនិងក្រុមសិទ្ធិមនុស្ស។

ច្បាស់ណាស់ គេក្នុងពិធីនោះលោកបានថ្លែងថាលោកមិនខ្វល់រឿងសិទ្ធិ មនុស្សអ្វីនោះទេហើយថាបាញ់ឱ្យស្លាប់ទៅបើជនសង្ស័យគ្រឿងញៀននឹងតតាំងនឹងការចាប់ខ្លួន។នៅថ្ងៃសុក្រក្រោយបន្ដិចដែលលោកថ្លែងដូច្នេះ ប្រធានគណៈកម្មាការ សិទ្ធិមនុស្សហ្វីលីពីនលោក Karen Gomez Dumpit បានថ្កោលទោសសេចក្ដីថ្លែង ចុងក្រោយរបស់ឌូទ័រតេ ថាលោកម្នាក់នេះកំពុងប្រព្រឹត្តហិង្សាសិទ្ធិមនុស្ស យ៉ាងឥតអៀនខ្មាសអមនុស្សធម៌លើផ្ទៃប្រទេស។

លោកបានប្រាប់សារព័ត៌មានAljazeera ថាវាជាភាសាដែលពួកយើងមិនចង់លឺពីប្រធានាធិបតីយើងទេ ហើយលោកចង់ជួបផ្ទាល់នឹងមេប៉ូលីសថ្មីដែលត្រូវផ្លាស់ទៅកាន់Bacolod។

តបនឹងការពន្យុះឱ្យសម្លាប់ជនសង្ស័យគ្រឿងញៀន អ្នកនាំពាក្យប៉ូលីសលោកBrig Gen Bernard Banac បាននិយាយថាជំនួបនឹងEspenido  នឹងលោកឌូទ័តេគឺគាត់បានប្ដេជ្ញាបោសសម្អាតគ្រឿងញៀនតែលោកថាសម្ដីប្រមុខរដ្ឋប្រទេសហ្វីលីពីនគ្រាន់តែបំផ្លើសយកចំណាប់អារម្មណ៍​ប៉ុន្មាន។

មេប៉ូលីសថ្មីដែលត្រូវផ្លាស់ទៅកាន់ខេត្តដែលជាសម្បុកគ្រឿងញៀនបំផុតកាលពីឆ្នាំ២០១៧បានជោគជ័យក្នុងប្រតិបត្តិដែលមិនគួរឱ្យជឿគឺការសម្លាប់អភិបាលខេត្ត និង ភរិយារួមនឹងមនុស្ស១៣នាក់ទៀតនៅក្នុងសមត្ថកិច្ចខ្លួននៃកោះMindanao។

អង្គការសិទ្ធិមនុស្សHuman rights watchរកឃើញថា តួលេខអ្នកស្លាប់កើនឡើងដល់ទៅ២៧ពាន់នាក់បើគិតត្រឹមខែមិថុនាឆ្នាំ២០១៩។ការស្លាប់នេះក្រុមប៉ូលីសថាជាធម្មនុរូបរបស់ខ្លួនមានការបញ្ជានិងស្របតាមបញ្ញត្តិរបស់ច្បាប់ហើយជនសង្ស័យអស់នោះសុទ្ធតែបានតដៃនឹងសមត្ថកិច្ច។

លោកឌូទ័រតេក្រោយពីបានឃើញសមត្ថភាពរបស់Espenidoក្នុងចំណោមមន្រ្ដី១៥៨លោកភ្ជាប់ជំនឿជាក់ថាលោកម្នាក់នេះមានសមត្ថភាពនឹងក្លាយជាប្រធានាធិបតីប្រទេសបាន។

ក្នុងតួលេខស្លាប់ម៉ឺននាក់ គឺនៅខែសីហាឆ្នាំ២០១៩ មានអភិបាលខេត្ត១២នាក់អភិបាល រង៨នាក់ត្រូវបានសម្លាប់ក្នុងបទចោទសង្ស័យថាសេពនិងជួញដូរគ្រឿងញៀន ហើយពួកគេត្រូវបានដកហូតទ្រព្យសម្បត្តិនិងកម្ទេចរថយន្ដទំនើបផ្សេងៗចោលទាំងស្រុង។

នៅលើផ្ទៃខេត្តBacolodទាំងមូលប៉ូលីសស៊ើបអង្កេតរកឃើញថា មានថ្នាំញៀនម៉េតាមហ្វីតាមីនគិតជាទឹកប្រាក់ជា៣៣ម៉ឺន៥ពាន់ដុល្លារ។

តែទោះបីជាឌូទ័រតេចាត់ទុកថាជាការអនុវត្តច្បាប់ដើម្បីសណ្ដាប់ធ្នាប់សង្គមក្ដី ក្រុមប្រឹក្សាអង្គការសិទ្ធិមនុស្សព្យាយាមរកដំណោះស្រាយលើសកម្មភាពផ្ទៃប្រទេសក្រោមការដឹកនាំរបស់ឌូទ័រតេពីសង្គ្រាមគ្រឿងញៀនហើយបុរសខ្លាំងរូបនេះនឹងប្រឈមនឹងការការទោសពីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដ៏អាក្រក់បំផុតក្នុងការដឹកនាំរបស់ខ្លួនដែលត្រឹមរយៈបីឆ្នាំពីឆ្នាំ២០១៦មកមនុស្សស្លាប់ក្រោមស្នាដៃពិតៗជិត៣ម៉ឺននាក់ក្នុង៕

ដោយ៖ ពៅនិកា

Share

ព័ត៌មានទាក់ទង

Image