en     km
en     km

ប្រាក់ខែកម្មករវេណេហ្សូអេឡាជិត១០ដុល្លារបើទិញសាច់ជ្រូកបានតែ៤Kgប៉ុណ្ណោះ

Share

ប្រធានាធិបតីនៃប្រទេសវេណេហ្សូអេឡា នីកូឡាម៉ាឌូរ៉ូបានបញ្ជាភ្លាមៗឱ្យប្រកាស តម្លើងឈ្នួលកម្មករដើម្បីទប់ទល់នឹងអតិផរណាលើទីផ្សារដែលហក់ឡើងខ្ពស់កប់ពពក។លោកម៉ាឌូរ៉ូប្រធានាធិបតីដែលសឹងតែអស់ប្រជាពលរដ្ឋគាំទ្រហើយនោះបានប្រកាសតម្លើងប្រាក់ឈ្នួលកម្មករ២៧៥ភាគរយបន្ថែមទៀតដែលនាំឱ្យប្រាក់អប្បបរិមារបស់កម្មករឡើងពី៤ម៉ឺនទៅ១សែន៥ម៉ឺនបូលីវ៉ាបើគិតជាប្រាក់ដុល្លារសហរដ្ឋអាមេរិកតាមតម្លៃប្ដូរប្រាក់ក្នុងប្រទេសវេណេហ្សូអេឡាគឺប្រមាណជិត១០ដុល្លារអាមេរិកប៉ុណ្ណៅះ។យោងតាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក bloombergឱ្យដឹងថាប្រាក់ទាំងនេះអាចទិញសាច់ជ្រូកបានប្រមាណ៤គីឡូក្រាមប៉ុណ្ណោះ។ប្រភពដដែលបានបញ្ជាក់ថាអតិផរណាទីផ្សារនៅប្រទេសវេណេហ្សូអេឡាគឺបើតាមរបាយការណ៍របស់រដ្ឋសភាគឺហក់ឡើងហាសិបភាគរយថែមទៀតនៅរយៈពេលតែមួយខែប៉ុណ្ណោះដែលពីមុនវាហក់ឡើង២លានភាគរយទៅហើយនោះ។ប្រាក់ខែរបស់កម្មករនៅប្រទេសនេះកាលពីមុនមានប្រមាណ៤មឺនបា្រក់បូលីវ៉ាគឺស្មើនឹង២ដុល្លារអាមេរិក។លោកម៉ាឌូរ៉ូបានសម្រេចបង្កើនប្រាក់បៀវត្សកម្មករដូចនេះចំពេលដែលសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងតែក្រឡាប់ទៅហើយនោះ។នៅក្នុងបរ្តែសដែលហែកហួរដោយវិបតត្តិសេដ្ឋកិច្ចនិងនយោបាយបានបណ្ដាលឱ្យពលរដ្ឋរបស់ប្រទេសនេះចាកចេញទៅប្រទេសជិតខាងគឺទៅរកការងារធវើកើនឡើងដោយទៅជាង៤លាននាក់។នេះបើយោងាតាមរបាយការណ៍របស់ទភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។មូលនិធិរបិយវត្ថុអន្ដរជាតិIMFបានព្រមានទៀតថាអតិផរណានៃប្រទេសនេះនឹងហក់ឡើងខ្លាំងក្លាថែមទៀតគឺនៅចុងឆ្នាំ2019គឺនៅពេលដែលការដាក់ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកបន្ថែមមួយកម្រិតទៀត។សហរដ្ឋអាមេរិកក្រោកមការដឹកនាំរបស់ប្រធានាធិបតីដូណាល់ត្រាំបានប្រកាសថានៅចុងខែតុលានេះអាមេរិកនឹងបញ្ចាឱ្យក្រុមហ៊ុនឆាវេរុនផ្អាកភាគហ៊ុនជាមួយនឹងវេណេហ្សូអេឡាក្នុងការចម្រាញ់ប្រេងឆៅដើម្បីនាំចេញទៅក្រៅប្រទេស។IMFបានព្រមានទៀតថាប្រទេសនេះអស់លទ្ធភាពនៃការស្ថារសេដ្ឋកិច្ចឡើងវិញហើយចាប់ពីបេលនេះតទៅបើសិនបើអាមេរិកនិងប្រទេសជាច្រើនទៀតនៅតែបន្ដដាក់ទណ្ឌកម្មលើប្រទេសនេះទៀតនោះ។របបលោកម៉ាឌូរ៉ុមានផេនការបញ្ចុះបញ្ចូលប្រទេសអង់គ្លេសឱទិញមាសនៅក្នុងធនាគាររបស់ប្រទេសនេះជាងដែលតម្កល់ទុកនៅធនាគារកណ្ដាលរបស់អង់គ្លេសហើយមាសនេះមានតម្លៃជាង១ពាន់លានដុល្លារអាមេរិកដើម្បីមកសទប់ទល់នឹងវិបត្តិសេដ្ឋកិច្ចរបស់ខ្លួន។យ៉ាងណាក៏ដោយប្រទេសចិនបានប្រកាសឱ្យក្រុមហ៊ុនប្រេងរស់ខ្លួនឈ្មោះថាក្រុមហ៊ុនជាតិប្រេងកាតចិនឱ្យដកភាគហ៊ុនត្រឡប់មកប្រទេសវិញ។ចិនបានសម្រេចដូចនេះនៅពេលដែលខ្លួនពិបាកក្នុងការទូទាត់ប្រាក់នឹងការនាំចេញប្រេងពីវេណេហ្សូអេឡាទៅកាន់ប្រទេសដោយសារតែអាមេរិកហ៊ុមព័ទ្ធសេដ្ឋកិច្ចយ៉ាងខ្លាំងលើរបបលោកម៉ាំឌូរ៉ូ។ប្រទេសដែលនៅគាំទ្ររបបសលោលកម៉ាឌូរ៉ូខ្លាំងក្ាមានរុស្ស៊ីគុយបាទួគីអ៊ីរ៉ង់ជាដើម។ប៉ុន្ដែសម្រាប់រដ្ឋាភិបាលស្រមោលរបស់លោកមេបក្សប្រឆាំងជួនហ្គៃដូរឹតតែទទួលបានការគាំទ្រពីសហគមន៍អន្ដរជាតិគឺប្រមាណជាជាង៥០ប្រទេសដែលសុទ្ធសឹងតែជាប្រទេសប្រជាធិបតេយ្យជឿនលឿន។ក្នុងនោះគឺសហរដ្ឋអាមេរិកជាអ្នកឈានមុខគេក្នុង ការគាំទ្រក្រុមប្រឆាំងនៅវេណេហ្សូអេឡា៕

Share

ព័ត៌មានទាក់ទង

Image