ក្នុងចំណោមប្រទេសខ្លាំងៗបណ្ដាទ្វីបអឺរ៉ុប និង អាមេរិកខាងជើង មាន៣០ប្រទេសជារួមជាសមាជិកអង្គការណាតូ។អង្គការនេះជាអង្គការមហាអំណាចយោធាអន្ដរជាតិដែលត្រូវបានបង្កើតឡើងនៅថ្ងៃ៤មេសាឆ្នាំ១៩៤៩ដើម្បីដំបូងឡើយការពារប្រទេសជាសមាជិកពីការគម្រាមកំហែងរបស់ប្រទេសកុម្មុយនីស្ដតែនៅពេលនេះ កម្លាំងយោធារបស់អង្គការនេះអាច ប្រើប្រាស់សម្រាប់ត្រួតត្រាពិភពលោកបានបើសិនខ្លួនចង់នោះ។ ឥលូវនេះ សមាជិករបស់ខ្លួនម្នាក់ដែលជាសមាជិកភ្ជាប់ខ្លួននឹងអង្គការនេះនៅឆ្នាំ១៩៥១បានបង្កវិទ្ធង្សនាជាខ្លាំងនៅមជ្ឈឹមបូព៌ា។ ប្រទេសដាច់ដោយឡែកជាសមាជិករបស់អង្គការនេះបានចេញមុខថ្កោលទោសរៀងខ្លួនៗតែអាចរាប់បានថាជាសម្លេងអន្ដរជាតិថ្កោលទោសនឹងទង្វើទួគីធ្វើប្រតិបត្តិការយោធាឈ្លានពានដីស៊ីរីវាយប្រហារទាហានឃឺដដើម្បីដណ្ដើមយកមកធ្វើជាតំបន់សុវត្ថិភាពសម្រាប់ជនភាគខ្លួនទាំងប៉ុន្មានរបស់ស៊ីរីដែលបានរត់មករស់នៅប្រទេសខ្លួន។
តែអន្ដរជាតិមិនបានយល់ដូច្នេះទេ ចាត់ទុកថានេះជាការរំលោភអធិបតេយ្យយ៉ាង កម្រោលចូលទឹកដីប្រទេសមួយ ក្នុងនោះមានបារាំង អាល្លឺម៉ង់ និង ប៉ូឡូញបានចេញមុខភ្លាមៗលុបចោលគម្រោងលក់សព្វាវុធឱ្យទួគីទៀតហើយ និង ដល់ថ្នាក់រតនាគារអាមេរិកបានកំពុងពង្រាងច្បាប់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសនេះ។
គេសង្កេតឃើញថា ពិភពលោកកំពុងសម្លឺងមើលទៅមជ្ឈឹមបូព៌ាជាខ្លាំង ប៉ុន្មានថ្ងៃដែលទួគីបើកការវាយប្រហារយោធាប្រឆាំងនឹងទាំហានឃឺដនៅភាគខាងជើងស៊ីរី សារព្រមានពីអង្គការមហាអំណាចយោធាNATO ចេញដោយអគ្គលេខាធិការរបស់អង្គការនេះលោកStoltenberg បានព្រមានពីការធ្វើឱ្យអស្ថេរភាពក្នុងតំបន់ពីសំណាក់ទួគី។ ក៏ប៉ុន្ដែក្នុងថ្ងៃសុក្រដដែលនោះទួគីក្នុងកិច្ចប្រជុំបន្ទាន់នៅទីក្រុង Istanbul ជាមួយនឹងអគ្គលេខាធិការរូបនេះនឹងសមាជិក២៨ទៀតបានបញ្ចប់ការថ្កោលទោសចលនារបស់ទីក្រុងអង្ការ៉ាភ្លាមប៉ុន្ដែទៅជាគូសបញ្ជាក់ពីកិច្ចប្រឹងប្រែងរបស់ពិភពលោក្នុងការសង្កត់ការលើក្រុមISILអាចជាគ្រោះថ្នាក់ឡើងវិញបើកាលណាប្រតិបត្តិការអ្នកនៅតែបន្ដ ដូច្នេះហើយ លោកអគ្គលេខាធិការរូបនោះ បានធ្វើការសរសើរលួងចិត្តទួគីថា ទួគីគឺមហាអំណាចមួយក្នុងំបន់ដ៏អស្ចារ្យមានអស្ចារ្យនាំមកនូវការទទួលខុសត្រូវដ៏អស្ចារ្យ។
សារព័ត៌មាន Aljazeera រាយការណ៍ថា លោករដ្ឋមន្រ្ដីក្រសួងការបរទេសទួគីបាន និយាយក្រោយកិ្ចប្រជុំថា ទួគីតែងតែខ្វល់ខ្វាយជានិច្ចរឿងរបស់ជនស៊ីវិល ដោយចង្អុលទៅកាន់អ្វីដែលអន្ដរជាតិលើកឡើងរួមនឹងណាតូដែលបានរិះគន់លើប្រតិបត្តិដែលខ្លួនហៅថា និទាឃរដូវសន្ដិភាពថា ពួកគេមិនបានយល់ទេថាក្រុមការពារពលរដ្ ឋឃឺតនិងគណបក្សពលករឃឺដជាមនុស្សតែមួយ។ទួគីបានវាយប្រហារទៅលើការអន្តរជាតិវិញថា ភ្នែកសហគមន៍អន្ដរជាតិម្ដងថាពួកគេជាភេរជនហើយមានការបារម្ភខ្លាំងណាស់ តែមិនឯកភាពលើប្រតិបត្តិការរបស់យើង អ្នកដឹងទេទួគីបានស្វែងរកដំណោះស្រាយដល់ល្អនឹងសហគមន៍អន្ដរជាតិហើយតែគ្មានអ្វីសម្រេចបានទេក្រៅពីធ្វើដូច្នេះ។
ក្រោយពីបានលឺពីប្រសាសន៍រដ្ឋមន្រ្ដីទួគីនៃសន្និសីទព័ត៌មាននិងកិច្ចប្រជុំហាក់គ្មានដំណោះស្រាយជាយន្ដការដាក់បន្ទុកលើទួគីសោះ អតីតអ្នកតំណាងអចិន្រ្ដៃយ៍របស់អ៊ីតាលីនៃអង្គការណាតូ លោក Stefano Stefanniniរិះគន់យ៉ាងចាស់ដៃថា លោកអគ្គលេខាធិការណាតូបច្ចុប្បន្នStolenberg លេងដៃស្រាលណាស់ មើលទៅណាតូមិនអាចធ្វើអ្វីបានទេក្រៅពីចេញវោហាសាស្រ្ដព្រមាននោះ។
អង្ករ៉ាបានបើកការលុកលុយចូលទឹកដិស៊ីរីនៅថ្ងៃទី៩តុលាបន្ទាប់ពីលោកត្រាំបានឱ្យកងទ័ពដើរចេញពីតំបន់ភាគខាងជើងនោះនៅថ្ងៃទី៦តុលា។ទួគីថាខ្លួននៅបន្ដ៣២គីឡូម៉ែត្រទៀតដើម្បីវាយយកទឹកដីធ្វើតំបន់សុវត្ថិភាពប្រឆាំងនឹងក្រុមភេរជន ឃឺដ និង isil ហើយបន្លាស់ជនភៀសខ្លួនស៊ីរីមកទីនេះវិញ។
ដោយលឺការប្ដេជ្ញាចិត្តរបស់ទួគីបែបនេះថែមទៀត បុរសដដែលជាអតីតអ្នកដឹកនាំ កំពូលម្នាក់របស់ណាតូកាន់តែមើលឃើញថាក្រុមសម្ព័ន្ធគឺគ្មានអំណាចប្រកបដោយប្រសិទ្ធភាពក្នុងការចាត់ការលើសកម្មភាពរបស់ទួគីលើស៊ីរីទេ ដរាបណាគ្មានការគាំទ្រពីអាមេរិកនោះ។បើដូច្នេះតើអាមេរិកនឹងគាំទ្រឬយ៉ាងណា លោកដាក់ការសន្មតថា បើអាមេរិកគាំទ្រមិនមែនអាមេរិកសុខៗ ត្រូវដកទ័ពនៅថ្ងៃ៦តុលានោះទេ។
រឿងទួគីនិងណាតូនេះមិនសូវត្រូវគ្នាប៉ុន្មានទេ អាមេរិកបានរករករឿងពីការទិញឧបករណ៍ការពារមីស៊ីលរបស់រុស្ស៊ីម្ដងហើយលើប្រទេសនេះ ហើយរង់ចាំការដាក់ទណ្ឌកម្មនៅថ្ងៃណាមួយ បើទោះបីនៅទសវត្សទី៨០ណាតូបានជួយធ្វើរដ្ឋប្រហារយោធាទួគីក៏ដោយក្ដី។យ៉ាងណាខណៈនេះ អ្នកស្រាវជ្រាវជាន់ខ្ពស់នៃមជ្ឈមណ្ឌលសិក្សាអាស៊ី លោក Hasim Turker ថាប៉ុន្មានឆ្នាំចុងក្រោយនេះ ណាតូគ្មានបានធ្វើអ្វីគួរឱ្យកត់សម្គាល់ទេ ដូច្នេះហើយវាត្រូវបានទុកឱ្យទួគីគ្មានជម្រើសអ្វីក្រៅពីធ្វើរឿងនេះដោយខ្លួនឯង បើទួគីមានសិទ្ធិសុំជំនួយពីសម្ព័ន្ធមិត្តក្នុងការប្រយុទ្ធនឹងក្រុមភេរកម្មតាមព្រំដែនតែគ្មាននរណាអើពើរឿងនេះទេ។
បញ្ញវន្ដរូបនោះថា បើតាមជំហររបស់ណាតូ ទាល់តែអង្គការនេះបានប្រយោជន៍ធំពី ការចៀសវាងពីការទាត់ចោលទួគីនិងបញ្ហាព្រួយបារម្ភសុវត្ថិភាព។
តែបើតាមបញ្ញវន្ដមួយរូបទៀតដែលជាអ្នកវិភាគនៅមហាវិទ្យាល័យការពារប្រជាជាតិណាតូ លោកស្រីELEONORA ARDEMAGNI ថា នៅទីបំផុតយើងនឹងដឹងថាអន្តរាគមន៍ យោធានៅស៊ីរីបានប្រយោជន៍ដល់រុស្ស៊ីតែណាតូក៏មិនអន់ដែរ។តែលោកស្រីគូសបញ្ជាក់ឱ្យណាតូត្រូវឃ្លាំមើលសកម្មភាពទួគីមែនទែនព្រោះវានឹងជម្រុញឱ្យក្រុមISILកើនឡើងជាពិសេសនៅព្រំដែនអ៊ីរ៉ាក់។
ក្នុងរឿងនេះ រុស្ស៊ីដែលមិនមែនជាសមាជិកអង្គការណាតូហាក់កំពុងប្រុង ប្រៀបខ្លួនដើរយ៉ាងប្រុងប្រយ័ត្នលើផ្លូវទាំងនេះ ខណៈណាតូដូចជាខ្វះការគាំទ្រ ពីសហរដ្ឋអាមេរិកធ្វើឱ្យសម្ព័ន្ធមិត្តធ្វើអ្វីមិនចេញទេ។
រឿងរ៉ាវនេះត្រូវបានលើកឡើងនៅក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិនៅថ្ងៃព្រហស្បត្តិ៍ តែទីបំផុត រុស្ស៊ីរួមនឹងអាេរិកបានបោះឆ្នោតវ៉េតូលើសេចក្ដីថ្លែង ការណ៍ថ្កោលទោសរបស់បារាំអ អាល្លឺម៉ង់អង់គញលេស ប៊ែលហ្សិកប៉ូលូញលើប្រតិបត្តិការសឹកទួគី។
ប្រមុខយោធាក្រុមឃឺដលោក MAZLOUM KOBANI ABDI ជម្រាបថាលោកនឹងរៀបចំបើកការប្រយុទ្ធតទល់នឹងទួគីដោយកម្លាំងជួយជាមួយនឹងរុស្ស៊ីដែលគាំពាររដ្ឋាភិបាលស៊ីរី និង កងទ័ពស៊ីរីផ្ទាល់ដែលនឹងដាក់ពង្រាយ នៅព្រំដែនទួគីវិញ។
អ្នកវិភាគស្រីចុងក្រោយថា នាងជឿជាកថា់ រុស្ស៊ីអាចពង្រីកឥទ្ធិពលយុទ្ធសាស្ដ្រខ្លួនក្នុងអនុតំបន់នេះបំពាំញលើការសម្អាតចេញនូវកិចច្ចការពារសន្ដិសុខរបស់សហរដ្ឋអាមេរិកហើយតាងខ្លួនឯងជាអ្នកនាំការរវាងឃឺតនិងរបបអាសាដ។
និយាយជារួមទៅអង្គការយោធាណាតូនេះហាក់ស្ថិតនៅក្រោមប្រព័ន្ធគ្រប់គ្រាន់ចាំបាច់របស់អាមេរិក បើសិនណាណាតូមិនចាត់ការលើទួគីតាមវិធីគាំទ្រឬដាក់សម្ពាធណាមួយទេ ការវាយគ្នាលើទឹកដីស៊ីរីរបស់ទួគីនិងឃឺដនិងជម្រុញឱ្យរុស្ស៊ីដើរតួជាអ្នកសង្គ្រោះដ៏អស្ចារ្យ។ព័ត៌មានចុងក្រោយបង្អស់ពីជំហរអាមេរិកលើរឿងនេះគឺថា លោក អេស្ព័ររដ្ឋលេខាធិការក្រសួងការពារជាតិ ពាននិយាយថា ព្រោះសកម្មភាពមិនទទួលខុសត្រូវទួគី សប្ដាហ៍ក្រោយនេះលោកនៅទៅស្នាក់ការណាតូនៅព្រយុស៊ែដើម្បីគ្រោងកោះឱ្យសម្ព័ន្ធភាពណាតូរួមគ្នាដាក់សម្ពាធជារួមនិងទាំងដាច់ដោយឡែកលើផ្នែកការទូត សេដ្ឋកិច្ចដើម្បីឆ្លើយតបសកម្មភាពគឃ្លើនរបស់ទួគី។
មជ្ឈដ្ឋានរង់ចាំមើលថាតើសម្ពាធអង្គការមហាអំណាចយោធាអាចដាក់លើទួគីអោយទន់ខ្សោយកម្រិតណា ឬដើម្បីសកម្មភាពមនុស្សធម៌ជនភៀសខ្លួនចំរៀក ទឹកដីរបស់ស៊ីរីអាចត្រូវរបូតទៅលើដៃទួគីដែលមានជនភៀសខ្លួនជនជាតិស៊ីរីដល់ទៅ៤លាននាក់សម្រាប់បង្កើតតំបន់លុកលុយបានជាតំបន់សុវត្ថិភាព។ជាមួយគ្នានេះ មជ្ឈដ្ឋានជឿថា គ្មានឡើយគំនិតណាមួយដកហូតសមាជិកទួគីពីណាតូព្រោះវាកាន់ តែបញ្ឆេះកំហឹងសង្គ្រាមថែមទៀត៕
ដោយ៖ ឆោម ពៅនិកា