en     km
en     km

ក្រសួងសុខាភិបាលក្រសួងផែនការរួមនឹងUNFPAទទួលស្គាល់ថាគោលនយោបាយមិនទុកនរណាម្នាក់ចោលអនុវត្តមិនពេញលេញនៅឡើយ

Share

ក្រសួង៤រួមនឹងUNFPAថាគោលនយោបាយមិនទុកនរណាម្នាក់ចោលមិនទាន់អនុវត្ តមានប្រសិទ្ធភាពឡើយថ្ងៃ១៤តុលានេះ UNFPA រួមនឹងក្រសួងចំនួនបួន រៀបចំនឹងសមាគមកម្ពុជាការពារ អ្នកកាសែតបានបើកកិច្ចប្រជុំមួយនៅ ភោជនីយដ្ឋានទន្លេបាសាក់ពីរ អំពីវឌ្ឍនភាពនៃសន្និសីទអន្ដរជាតិស្ដីពីប្រជាជន និងការអភិវឌ្ឍនៅប្រទេសកម្ពុជា។ទន្ទឹមនឹងការរីកចម្រើនរបស់ប្រជាជនកម្ពុជាលើគ្រប់វិស័យក្រោយពីងើបឡើងពីសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃប្រមាណ៣ទសវត្ស ប្រជាពលរដ្ឋដែលក្រីក្រ ជួបផលលំបាកផ្សេងៗក្នុងបញ្ហាជីវិតនៅតែមាន។ការណ៍នេះក្នុងកិច្ចប្រជុំនេះ ក្រសួងដែលជាសេនាធិការដ្ឋាភិបាលនិងអង្គការធំមួយរបស់អង្គការសហប្រជាជាតិទទួលស្គាល់ថា គោលនយោបាយមិនទុកនរណាម្នាក់ចោលនៅតែជាបញ្ហា ប្រឈមនៅឡើយ។

កញ្ញា ឆោមពៅនិកា រាយការណ៍

៤វិស័យអាទិភាពនេះ បើតាមប្រសាសន៍របស់លោក  ជាចាន់ទុំ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានប្រជាជននិងការអភិវឌ្ឍរបស់ក្រសួងផែនការ គឺជាបញ្ហាដែលបាននឹងកំពុងកើតមានឡើងក្នុងប្រទេសស្របពេលដែលវិស័យចំនួន៦ រដ្ឋាភិបាលបានអះអាងថាសម្រេចបានរួចទៅហើយ ដូចជា កំណើនប្រជាជន សុខភាពមាត គម្លាតអាយុ អត្រាភាពក្រីក្រ សមភាពយេនឌ័រ ជាដើម។

ថ្លែងបញ្ចាក់ក្នុងជំនួបនឹងអ្នកសារព័ត៌មានថ្ងៃនេះ លោក ជាចាន់ទុំ បានឱ្យដឹងថាបញ្ហាអាទិភាពទាំងបួននេះ មាននៅក្នុងគោលនយោបាយជាតិ ប្រជាជនឆ្នាំ២០១៦ និង ២០៣០​ហើយមានភាពស៊ីមីទ្រីគ្នានឹងយុទ្ធសាស្រ្ដចតុកោណ របស់រាជរដ្ឋាភិបាលដែលផ្ដោត លើ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ ទឹក និង​ភ្លើង។ នៅពីក្រោយយុទ្ធសាស្រ្ដដ៏ធំនេះរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមាននូវគោលនយោបាយជាច្រើនតាមវិស័យរបស់ក្រសួងនីមួយៗ ដែលគ្រប់យ៉ាងគឺដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជនគ្រប់រូបទាំងអស់។

ក៏ប៉ុន្ដែការលើកកម្ពស់គុណភាពជីវិតនេះ ដែលដើរទន្ទឹមនឹងរបៀបវារៈរបស់ពិភពលោក គឺ គោលដៅអភិវឌ្ឍចីរកាល ដោយមិនទុកនរណាម្នាក់ចោលនៅតែជាចំណោទបញ្ហា នៅឡើយ។ត្រង់នេះ លោក ជាចាន់ទុំ ថាបញ្ហាដែលមិនទាន់ជោគជ័យ គឺត្រូវមានការប្ដូរយុទ្ធសាស្រ្ដ ដោយមួយឧទាហរណ៍ជាក់ស្ដែងនៃសេរីភាពបង្ក​កំណើតរបស់ប្រជាពលរដ្ឋតំបន់អណាធិបតេយ្យរដ្ឋាភិបាលនៅតែមានកង្វះដំណោះស្រាយជាច្រើនដើម្បីស្ដារស្ថានភាពជីវិតរបស់កុមារនិងគ្រួសារ។

សំឡេង លោក ជាចាន់ទុំ

លោក Daniel Alemu តំណាងស្ដីទីនៃUNFPA លើកឡើងមួយចំនុចជាឧទាហរណ៍ ឆ្លើយតបនឹងសំណួរអ្នកកាសែតពីទេសន្ដប្រវេសន៍ខុសច្បាប់តើអង្គការរបស់លោកមានយន្ដការយ៉ាងណា ព្រោះគោលការណ៍ឃើញតែសរសេរពីទេសន្ដប្រវេសន៍ ស្របច្បាប់មានការគាំពារពីសង្គម លោកបានគូសបញ្ជាក់ថាដូចនេះថារដ្ឋទាំងឡាយត ្រូវធានាថាគ្មាននរណាម្នាក់ត្រូវបានរារាំងមិនឱ្យប្រើប្រាស់សេរវាសង្គមបាននោះទេ តែគ្រប់យ៉ាងគឺវាអាស្រ័យលើរដ្ឋាភិបាលក្នុងការមើលឱ្យស៊ីជម្រៅពីផលវិបាក និង បញ្ហាប្រឈមរបស់ខ្លួន។

យ៉ាងណាក្រសួងកិច្ចការនារីបានគូសបញ្ជាក់ពីភាពល្អប្រសើរជាច្រើនពាក់ព័ន្ធនឹងស្រ្ដីក្នុងសង្គមជាពិសេសក្នុងការសម្រេចចិត្តនៃតំណែងធំៗមានការកើនឡើង ដោយក្នុងស្ថាប័ននីតិបញ្ញាត្តិមានស្រ្ដីជាតំណាងរាស្រ្ដប្រមាណ២០ភាគរយក្នុងចំណោម១២៥អាសនៈនៃរដ្ឋសភាអាណត្តិទី៦ ​សមាជិកាព្រឹទ្ធសភាមាន៧នាក់ក្នុងចំណោម៦៧នាក់នៃព្រឹទ្ធសភាអាណត្តិទី៥​ ថ្នាក់រាជរដ្ឋាភិបាលមានរដ្ឋមន្រ្ដីស្រី៣នាក់ក្នុងចំណោម២៩ក្រសួងនិងរដ្ឋលេខាដ្ឋាន មានអភិបាលខេត្តស្រីម្នាក់នៃ២៥ខេត្តក្រុង ដែលលោកស្រីអគ្គនាយកក្រសួងកិច្ចការនារី ញាណ សុចិត្រាថាជាការសាទរមួយ។

លទ្ធផលប្រសើរស្រដៀងគ្នានេះដែរ លោកស្រី សាសា្រ្ដាចារ្យទុងរដ្ឋាវី នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតានិងទារកក្រសួងសុខាភិបាល ថាអាត្រាមរណភាពមាតាចេញពីប្រជាសាស្រ្ដមានការធ្លាក់ចុះ គឺឆ្នាំ២០០០ ៤៣៧មរណមាតាលើ១សែនកំណើតចុះមកដល់ឆ្នាំ២០១៤ ត្រឹម១៧០ មរណមាតាក្នុង១សែនកំណើត។

សូមបញ្ជាក់ថា ICPD ជាសន្និសីទអន្ដរជាំិតស្ដីពីប្រជាជន និង ការអភិវឌ្ឍ រៀបចំដំបូងនៅក្រុងគែរ អេហ្ស៊ីបឆ្នាំ១៩៩៤ មានរដ្ឋាភិបាលកម្ពុជានិងប្រទេស១៧៨ទៀតចូលរួមហើយទតួស្គាល់ថា សិទ្ធិនៃសុខភាពបន្ដពូជ និង ភាពអង់អាំចរបស់ស្រ្ដី រួមនឹងសមភាពយេនឌ័រជាគន្លឹះនៃការអភិវឌ្ឍដោយចីរភាព ដើរលើគោលការណ៍គន្លឺះនៃសិទ្ធិមនុស្សចំនួន១៥ ។

 ដោយមនុស្សជាមុំចំបងនៃយុទ្ធសាស្រ្ដរដ្ចាភិបាលកម្ពុជា ការអភិវឌ្ឍធនធានកម្ពុជាឱ្យក្លាយជាមូលធនមានសក្ដានុពល គឺត្រូវការសម្បទាចំនួនបី។ លោកស្រីសឿសុជាតាតំណាងមកពីក្រសួងអប់រំ បានជម្រាបថា សម្បទាទាំងបីនោះគឺរួមនឹងបញ្ហាស្រាយចំពោះមុខនិងគ្រោង ទៅអនាគតពីរឿងមនុស្ស ឬ​ប្រជាសាស្រ្ដ។

សំឡេង លោកស្រី សឿ សុជាតា

ពលរដ្ឋជាកម្លាំងចលករដ៏សំខាន់នៃការអភិវឌ្ឍសង្គម បើតាមលទ្ធផល​បឋម​នៃ​ជំរឿន​ឆ្នាំ​២០១៩ បង្ហាញថា អត្រា​ប្រជាជន​កម្ពុជា​ប្រចាំឆ្នាំ បាន​ថយចុះ​ពី ១,៥​ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ​១៩៩៨ និង ឆ្នាំ​២០០៨ មក​នៅត្រឹម ១,២​ភាគរយ ក្នុង​ចន្លោះ​ឆ្នាំ​២០០៨  និង ឆ្នាំ​២០១៩​។ទន្ទឹមនឹងការធ្លាក់ចុះចំនួនប្រជាជននេះរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ពីការផ្ដល់សេរីភាពក្នុងការបង្កកំណើតកូនរបស់គ្រួសារនីមួយ ដោយទទទួលស្គាល់ការគាំទ្រសិទ្ធិមួយនេះ តែតម្រូវឱ្យអ្នកមានបំណងនិង មានកូនច្រើនត្រូវចេះទទួលខុសត្រូវលើគុណភាពជីវិតរបស់កូនៗ ខណៈដែលរដ្ឋាភិបាលដើរតាមគោលនយោបាយអន្ដរជាតិ មិនទុកនរណាម្នាក់ចោលពីសង្គមរីកចម្រើនរួមគ្នាឡើយ៕

Share

ព័ត៌មានទាក់ទង

Image