en     km
en     km

ក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់៖ប្រតិបត្តិការយោធាទួកគីគឺជាការឈ្លានពានហិង្សាអធិបតេយ្យលើស៊ីរ៊ី

Share

កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់២២រដ្ឋនៃថ្នាក់រដ្ឋមន្រ្ដីក្រសួងការបរទេសត្រូវបានធ្វើឡើងបន្ទាន់នៅថ្ងៃទី១២តុលានេះ តាមការកោះប្រជុំរបស់ភាគីអេហ្ស៊ីប ស្ដីពីករណីប្រតិបត្តិការយោធាដែលតួកគីចាប់បើកនៅឯប្រទេសស៊ីរី ដែលចាត់ទុកថាស្មើនឹងការឈ្លានពានដល់ភាតរភាពរបស់ក្រុមប្រទេសអារ៉ាប់។

គឺតាំងពីថ្ងៃពុធ នៅតំបន់ព្រំដែនខាង​ជើង​ប្រទេស​ស៊ីរីជាមួយ​​តួកគី តួកគី​បាន​ប្រកាស​ត្រៀម​ចេញ​ធ្វើ​ប្រតិបត្តិការយោធា​​ថ្មី នៅ​លើ​ទឹក​ដី​​ស៊ីរី ​ប្រឆាំង​នឹងកង​ប្រដាប់​អាវុធ​ប្រជាធិបតេយ្យ​ស៊ីរី ដែល​ភាគ​ច្រើន​ជា​គួដឌីស្ថាន។ ការវាយប្រហារនោះបើតាមសារព័ត៌មានរុស្ស៊ីស្ពុតនីកថា គឺគោលបំណងដឹកជញ្ជូនយោធាទៅតំបន់ព្រំដែនទួកគីឱ្យគ្រប់ចំនួនបង្កើតតំបន់មួយដែលហៅតំបន់សុវត្ថិភាព។

តាំង​ពី​ថ្ងៃ​ចន្ទ​មក យោធា​តួកគី បាន​បញ្ជូន​កង​កម្លាំង​ដូច​ជា​រថក្រោះ​ទៅ ព្រំដែន​ស៊ីរី រថពាស​ដែកថ្មីៗ​បាន​ទៅ​ដល់​តាម​ក្រោយ​នៅ​ថ្ងៃ​អង្គារ​ ក្បួន​យោធា​រាប់​សិប​ឡាន បាន​ទៅ​ផ្តុំ​កម្លាំង​នៅក្រុង Akçakale ​ជាប់​ព្រំដែន​។

​តាមការសង្កេតគឺថាការបញ្ចូនយោធានេះធ្វើឡើងក្រោយពី​​ល្ងាច​ថ្ងៃ​អាទិត្យ​ទី ៦​តុលា សេតវិមាន​​បាន​ប្រកាស​ដកកងទ័ព​អាមេរិក​​ដែល​ឈរ​ជើង​នៅ​តាម​បណ្តោយ​ព្រំដែន​ស៊ីរី-តួកគី ដើម្បី​ឱ្យ​​តួកគីអាច​បើក​យុទ្ធនាការ​ទ្រង់​ទ្រាយ​ធំ​នៅភាគ​ខាងជើង​ប្រទេស​ តាមផែនការ​គ្រោង​ទុកតាំង​ពី​យូរ​មក។

រដ្ឋាភិបាលអង់ការ៉េ បានធ្វើឱ្យសកម្មភាពរបស់ខ្លួនទៅជាស្របច្បាប់ដោយអះអាង ថាថាកង​ប្រដាប់​អាវុធ​ប្រជាធិបតេយ្យ​ស៊ីរីចងជាមួយនឹងគណបក្សពលករ ឃូឌីដដែលជាអង្គការភេរវកម្ម។តែទោះយ៉ាងណា ប្រតិបត្តិការមួយនេះត្រូវបានរងការថ្កោលទោសបំផុតពីស៊ីរី និង រដ្ឋអារ៉ាប់ក៏ដូចជាបស្ចឹមលោក។សហរដ្ឋអាមេរិកបានព្រមានតួកគីហើយក្រោយពីមួយខែមុនឃាត់ទួកគីមិនឱ្យធ្វើសកម្មភាពបែបនេះដោយថានឹងដាក់ទណ្ឌកម្មណាមួយមិនខាននេះបើតាមរដ្ឋលេខាធិការក្រសួងរតនាការគារកំពុងតែព្រាងនូវទណ្ឌកម្មថ្មីមួយលើសេដ្ឋកិច្ចប្រទេសនេះហើយ តែមានការសង្ស័យថាអាមេរិកជាអ្នកបណ្ដោយឱ្យតួកគីធ្វើយ៉ាងដូច្នេះ ហើយដកខ្លួនចេញពីសង្គ្រាមស៊ីរីតែម្ដង។ជាមួយគ្នានេះដែរលោកត្រាំ និង អេមម៉ានូអេល ម៉ាក្រុងបានពិភាក្សាគ្នាតាមទូរស័ព្ទនិងឱ្យបារាំងថ្លែងទាមទារ ឱ្យទួកគីបញ្ឈប់អំពើនេះជាបន្ទាន់។តែជាការឆ្លើយតប ទួកគីប្រាប់ឱ្យអាមេរិក កុំបារម្ភពេក ព្រោះខ្លួននឹងមិនធ្វើឱ្យប៉ះពាល់ដល់កងទ័ពអាមេរិកណា មួយលើទឹកដីស៊ីរីនោះទេ ដែលក្រុមយោធាថែមប្ដេជ្ញាថានឹងមិនបញ្ឈប់សកម្មភាព នេះឡើយហើយត្រូវប្រយុទ្ធរហូតដល់តំបន់ភេរវកម្មខាងត្បូងចម្ងាយប្រមណា៣២គីឡូម៉ែត្រទតពីព្រំដែនតួកគី។

ហូឡង់ពេលនេះបានផ្ដើមសកម្មភាពដាក់សម្ពាធលើទួកគីមុនគេដោយបង្កកការនាំចេញអាវុធឱ្យប្រទេសនេះដោយយោងលើស្ថានភាពបច្ចុប្បន្នហើយបានធ្វើការអំពាវនាវឱ្យប្រទេសសហភាពអឺរ៉ុបរួមគ្នាធ្វើដូច្នោះដែរ។គួរឱ្យដឹងថាហូឡូងពគឺជាប្រទេសអឺរ៉ុបដែលនាំចេញអាវុធទៅលក់ឱ្យតួកគីប្រមាណ៨ភាគរយ។

មកដល់ពេលនេះគឺបីថ្ងៃមកហើយការប្រយុទ្ធទ្រង់ទ្រាយធំយ៉ាងសម្រុកពីទួកគីបានបន្ដកើតឡើង មន្រ្ដីយោធាទួកគីម្នាក់បានឱ្យដឹងតាមសារព័ត៌មាន QUARTA ALJAZEERA ថាភូមិចំនួន១៤ត្រូវបានរំដោះពីក្រុមភេរវជនក្រោយពីកងទ័ពជាតិស៊ីរីគាំទ្រដោយទួគីកាន់កាប់បាននូវសង្កាត់ហាសាកា និងបណ្ដាលឱ្យយោធាឃូដីឌចំនួន២៩នាក់បានស្លាប់ក្នុងចំណោមប្រតិបត្តិការនេះគឺមានដល់277នាក់ ស្របពេលដែលយោធាបីនាក់ទួកគីស្លាប់និងបីនាក់របួសធ្ងន់។

តាមរបាយការណ៍របស់អង្គការសហប្រជាជាតិពលរដ្១០មឺននាក់បានភៀសខ្លួនពីភាគខាងជើងនេះប្រទេសស៊ីរ៊ីហើយទៅសុំការជ្រកកោននៅជំរុំទួកគីដែលរៀបចំយ៉ាងពិតប្រាកដ។ រដ្ឋលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមនុស្សធម៌លោកMark Lowcockបានអំពាវនាវឱ្យដាក់ចុះក្នុងការពង្រីកវិសាលភាពតានតឹងនៅព្រំដែនភ្លាមៗដើម្បីកាត់បន្ថយអតិបរមាននៃការប៉ះពាល់ដល់ពលរដ្ឋស្លូតត្រង់។

ក្រោយរឿងរ៉ាវទាំងអស់នេះគេរង់ចាំមើលប្រតិកម្មរបស់រុស្ស៊ី នៅថ្ងៃដដែលនេះ លោកប្រធានាធិបតី ពូទីននិយាយថាប្រតិបត្តិការយោធាទួកគីនៅសីអាចឈាន ដល់ការការរស់ឡើងវិញនៅក្រុមISILក្នុងការបើកការប្រយុទ្ធឡើងវិញក្រោយពី អវត្តមានពួកឃូឌីតដែលធ្លាប់សហកការនឹងអាមេរិកកម្ចាត់ISIL ហើយពេលនោះការគំរាមកំហែងពិតដល់អន្ដរជាតិនឹងកើតឡើង។

Kurdជាក្រុមជាតិពន្ធអ៊ីរ៉ង់ដែលពន្លាតការរស់នស្ទើរពេញតំបន់មជ្ឈឹមបូព៌ា រួមមាននៅអ៊ីរ៉ង់ប្រមាណ12លាននាក់ នៅអ៊ីរ៉ាក់ ៨លាននាក់ ទួកគីលាននាក់ នៅស៊ីរ៊ីប្រមាណ៤លាននាក់ព្រោះKurdsជាប្រជាជាតិដើមអ៊ីរ៉ង់​ទឹកដីស៊ីរីត្រូវបានអ៊ីរ៉ង់ជះឥទ្ធិពលជាខ្លាំង៕

អត្ថបទ៖ ឆោម ពៅនិកា

 

Share

ព័ត៌មានទាក់ទង

Image