en     km
en     km

អគ្គរាជទូត​តំណាង​សន្តិភាព​ពិភពលោក​ លោក​ Prem​ Rawat​ ចែករំលែក​ការ​អប់រំ​ ផ្លូវចិត្ត​ដល់​ និង​យុវជន​

Share

វេទិកាសាធារណៈ ស្តីពីការអប់រំផ្លូវចិត្ត (Educating the Heart) / រូបភាពពីទំព័រហ្វេសប៊ុករបស់ CJCC
វេទិកាសាធារណៈ ស្តីពីការអប់រំផ្លូវចិត្ត (Educating the Heart)។
/ រូបភាពពីទំព័រហ្វេសប៊ុករបស់ CJCC

​ភ្នំពេញ​៖​ អគ្គរាជទូត​តំណាង​សន្តិភាព​ពិភពលោក​ លោក​ Prem​ Rawat​ បាន​ដល់​កម្ពុជា​ជា​លើក​ដំបូង​ និង​ធ្វើ​ជា​វាគ្មិន​នៅ​ក្នុង​វេទិកាសាធារណៈ​ ស្តី​ពី​ការ​អប់រំ​ផ្លូវចិត្ត​ ឬ​ហៅ​ជា​ ភាសា​អង់គ្លេស​ថា​ “Educating​ the​ Heart”​ ក្នុង​គោលបំណង​ចែករំលែក​បទ​ពិសោធ​ក្នុង​ការ​ អប់រំ​ផ្លូវចិត្ត​ដល់​និង​យុវជន​ជា​សិស្ស​និស្សិត​កម្ពុជា​។​

​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ​ទី​ ២៦​ ខែតុលា​ ឆ្នាំ​ ២០១៥​ ម្សិលមិញ​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​ កម្ពុជា​-​ជប៉ុន​ លោក​ Prem​ Rawat​ អគ្គរាជទូត​តំណាង​សន្តិភាព​ពិភពលោក​ បាន​ចូលរួម​ ធ្វើ​វាគ្មិន​នៅ​ក្នុង​វេទិកាសាធារណៈ​ ស្តី​ពី​ការ​អប់រំ​ផ្លូវចិត្ត​ ដើម្បី​ចែករំលែក​ពី​វិធីសាស្ត្រ​ និង​បទ​ពិសោធ​ ក្នុង​បំណង​ជំរុញ​ឱ្យ​សិស្ស​និស្សិត​មានការ​អប់រំ​ផ្លូវ​ចិត្តល្អ​ បង្កើត​សន្តិភាព​ ផ្លូវចិត្ត​។​

លោក Prem Rawat អគ្គរាជទូតតំណាងសន្តិភាពពិភពលោក
លោក Prem Rawat អគ្គរាជទូតតំណាងសន្តិភាពពិភពលោក / រូបភាពពី CJCC

​នៅ​ចំពោះ​មុខ​យុវជន​កម្ពុជា​ ដែល​ជា​សិស្ស​និស្សិត​ប្រមាណ​ជាង​ ៥០០​ នាក់​ លោក​ Prem​ Rawat​ បាន​និយាយ​ថា​ មូលហេតុ​ដែល​លោក​លើកយក​ប្រធានបទ​ «​ការ​អប់រំ​ផ្លូវចិត្ត​»​ មក​ចែករំលែក​ដល់​សិស្ស​និស្សិត​កម្ពុជា​នៅ​ថ្ងៃ​ម្សិល​ម៉ិ​ញ​នេះ​ ពីព្រោះ​ការ​អប់រំ​ផ្លូវចិត្ត​ ត្រូវការ​ជា​ចាំបាច់​សម្រាប់​ការ​រស់នៅ​របស់​មនុស្ស​គ្រប់​ទីកន្លែង​ ជុំវិញ​ពិភពលោក​ ជា​ពិសេស​ស្ថានភាព​បច្ចុប្បន្ន​ការ​អប់រំ​ផ្លូវចិត្ត​ ជា​បញ្ហា​ត្រូវ​យកចិត្តទុកដាក់​។​

​លោក​ Prem​ Rawat​ បាន​បន្ត​ថា​ សន្តិភាព​ផ្លូវចិត្ត​ គឺជា​ចំណុច​ចាប់ផ្តើម​នៃ​សន្តិភាព​របស់​ពិភពលោក​ ដូច្នេះ​ដើម្បី​ឱ្យ​ពិភពលោក​មាន​សន្តិភាព​ ជាដំបូង​ទាមទារ​ឱ្យ​មនុស្ស​មាន​សន្តិភាព​ផ្លូវ​ចិត្តជា​មុន​សិន​ ។​

​អគ្គរាជទូត​តំណាង​សន្តិភាព​ពិភពលោក​ បាន​បង្ហាញ​សារ​ខ្លី​មួយ​ដល់​យុវជន​កម្ពុជា​ក្នុង​ការ​ធ្វើ​បទ​បង្ហាញ​របស់​លោក​គឺ​៖​ «​បុគ្គល​គ្រប់​រូប​កើតមក​មិន​អាច​កំណត់​ពេលវេលា​កើត​ និង​ស្លាប់​បាន​ទេ​ ប៉ុន្តែ​ខណៈ​ដែល​យើង​កំពុង​រស់នៅ​ បុគ្គល​អាច​ធ្វើ​រឿង​រ៉ាង​ល្អៗ​បាន​យ៉ាងច្រើន​សម្រាប់​ជីវិត​ ដែល​កើត​ពី​សន្តិភាព​ផ្លូវចិត្ត​»​។​

​យុវតី​ ប៉ុន​ ម៉ូ​នី​កា​ ជា​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ អប់រំ​ផ្លូវចិត្ត​នេះ​ បាន​និយាយ​ ការ​ធ្វើ​បទ​បង្ហាញ​ពី​ការ​អប់រំ​ផ្លូវចិត្ត​របស់​លោក​ Prem​ Rawat​ បាន​ជួយ​ឱ្យ​រូបគេ​ចេះ​ស្វែងរក​វិធីសាស្ត្រ​កសាង​សន្តិភាព​នៅ​ក្នុង​ចិត្ត​ ដើម្បី​រក​ដំណោះស្រាយ​បញ្ហា​ផ្លូវចិត្ត​ឱ្យ​ប្រសើរ​បាន​។​

​លោក​ Prem​ Rawat​  បាន​ទទួល​លិខិត​អញ្ជើញ​រាប់​ពាន់​ពី​បណ្តា​ប្រទេស​ និង​ស្ថាប័ន​ជា​ច្រើន​នៅ​លើ​ពិភពលោក​ ដែល​អញ្ជើញលោក​ទៅ​និយាយ​និង​ចែករំលែក​បទ​ពិសោធ​ស្តី​ពី​សន្តិ​ភា​។​ ជាក់ស្តែង​លោក​ធ្លាប់​បាន​អញ្ជើញ​ចូលរួម​និយាយ​នៅ​ក្នុង​សភា​នៃ​សហគមន៍​អឺរ៉ុប​ អង្គការសហប្រជាជាតិ​ សភា​នៃ​ចក្រភព​អង់គ្លេស​ ព្រឹទ្ធសភា​នៃ​អ៊ី​តា​លី​ អូស្ត្រាលី​ អា​ហ្ស​ង់​ទី​ន​ និង​ណូ​វេ​សេ​ឡង់​ជាដើម​។​

educating-the-heal-event-at-cjcc
រូបភាពពីទំព័រហ្វេសប៊ុករបស់ CJCC

​គួរ​បញ្ជាក់​ផង​ដែរ​ថា​  Prem​ Rawat​ បាន​លើក​ឡើង​កាលពីដើម​ឆ្នាំ​ ២០១៤​ ក្នុង​សភា​ចក្រភព​អង់គ្លេស​ ដឹកនាំ​ដោយ​អតីត​មេធាវី​ប្រចាំ​ចក្រភព​អង់គ្លេស​គឺ​ លោក​ Baroness​ Scotland​ ថា​ សន្តិភាព​ គឺជា​ជោគជ័យ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់​គោល​គំនិត​មនុស្សធម៌​។​

​ដោយឡែក​នៅ​ក្នុង​ឆ្នាំ​ ២០១៤​ នោះ​ផង​ដែរ​ លោក​ Prem​ បាន​ចែករំលែក​សារ​សន្តិភាព​ទៅ​កាន់​មនុស្ស​ជាង​មួយ​លាន​នាក់​ ក្នុង​ចំណោម​វេទិកា​ធារ​ណៈ​ទាំង​ ៤៥​ ដែល​លោក​បាន​បង្កើត​នៅ​ជុំវិញ​ពិភពលោក​។​ បុរស​វ័យ​ ៥៧​ ឆ្នាំ​ដែល​មាន​សញ្ជាតិ​ឥណ្ឌា​ និង​អា​មេ​រិ​ក​ រូប​នេះ​ បាន​ចាប់ផ្តើម​និយាយ​លើ​វេទិកាសាធារណៈ​ តាំងពី​លោក​អាយុ​បាន​៤​ឆ្នាំ​មក​ម្ល៉េះ​៕

Share

Image
Image
Image