en     km
en     km

មន្ត្រីរាជរដ្ឋាភិបាល៖យន្ដការចុងក្រោយនៃការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋគឺសិទ្ធិទទួលបានព័ត៌មាន

Share

ទិវាអន្ដរជាតិ៨តុលាសម្រាប់សិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០១៩ បានធ្វើឡើងនៅរាជធានីភ្នំពេញ។វេទិកានេះមានការចូលរួមពីតំណាងប្រជាពលរដ្ឋ អ្នកសារព័ត៌មាន សង្គមស៊ីវិល និង រាជរដ្ឋាភិបាល។ក្រសួងព័ត៌មានបានជម្រាបថា សិទ្ធិទទួលបានព័ត៌មានគឺជាយន្ដការចុងក្រោយសម្រាប់ ព័ត៌មានជូនប្រជាពលរដ្ឋ។

កញ្ញា អ៊ុំ ច័ន្ទលក្ខិណា ជូនសេចក្តីរាយការណ៍៖

ក្រៅអំពីការចាត់បង្កើតឱ្យមានអ្នកនាំពាក្យនៅស្ថាប័នរដ្ឋមានសន្និសីទកាសែតជាទៀងទាត់រួមនឹងការប្រើប្រាស់បណ្ដាញផ្សព្វផ្សាយទាំងទំនើប និងប្រពៃណី ក្នុងការផ្ដល់ព័ត៌មានព្រមទាំង នៅថ្នាក់ក្រោមជាតិ មានការិយាល័យច្រកចេញចូលតែមួយ  រាជរដ្ឋាភិបាលកម្ពុជាបានអះអាងថាពេលនេះរាជរដ្ឋាភិបាលកំពុងតែប្រឹងប្រែងក្នុងការសម្រេចឱ្យបានយន្ដការចុងក្រោយដើម្បីប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាន ដែលយន្ដការនោះគឺជាយន្ដការច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន។

ថ្លែងនៅក្នុងកិច្ចពិភាក្សានៃវេទិកាសិទ្ធិទទួលបានព័ត៌មានគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល។  អ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សោភ័ណ លើកឡើងថាក្នុងនាមកម្ពុជាជាប្រទេសហត្ថលេខីនៃអនុសញ្ញាអន្ដរជាតិផ្សេងៗកម្ពុជាពិតជាមើលឃើញពីតម្លៃរបស់សិទ្ធិនេះ ដែលបែងចែកជាពីរចំណុចស្ដីពីព័ត៌មាន គឺប្រជាពលរដ្ឋនឹងយល់ថាព័ត៌មានផ្ដល់នូវប្រភពនិងធនធានជាច្រើន ការចូលរួមក្នុងការលើកកម្ពស់នៃការជៀសវាងការប្រព្រឹត្តអំពើមិនល្អ ព័ត៌មានជាការកម្សាន្ដ សារពញ្ញាក់ស្មារតី និងទី២ ព័ត៌មានគឺជាផ្នែកមួយនៃការផ្ដល់ទិន្នន័យវិភាគវាយតម្លៃ។

លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាដែលមានវត្តមាន នៅលើឆាកវេទិកានោះដែរលោកបានសម្ដែងការរីករាយចំពោះដំណឹងនេះ សិទ្ធិនេះ ព្រមទាំងលើកយកនូវភាពប្រសើរឡើងនៃសិទ្ធិទទួលព័ត៌មានមុនមានច្បាប់ចេញជាធរមានទៀត។

ឃ្លីប……………………………..

កម្ពុជាដែលជាប្រទេសមួយរំពឹងថានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ តាមរយៈការផ្សាភ្ជាប់ខ្លួនក្នុងរបៀបវារៈឆ្នាំ២០៣០របស់អង្គការសហប្រជាជាតិតាងនាមខ្លួនជាសមាជិក រាជរដ្ឋាភិបាលអះអាងថាដើម្បីសម្រេចនូវជោគជ័យនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំង១៧ដែលព្រមព្រៀងជាអន្តរជាតីគឺសិទ្ធិទទួលព័ត៌មានមានសារៈសំខាន់ណាស់។

បញ្ជាក់តាមរយៈអ្នកនាំពាក្យក្រសួងព័ត៌មាន គឺសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានបានបញ្ចប់ហើយ ដែលពេលនេះបានស្ថិតនៅក្នុងកិច្ចប្រជុំអន្ដរក្រសួងនិងកំពុងស្ថិតនៅក្នុងដំណាក់កាលទី២។

ឃ្លីប……………………

ធាតុចូលគ្រប់ភាគីពាក់ព័ន្ធទាំងអស់ក៏មានន័យថាគ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល រាជរដ្ឋាភិបាលកម្ពុជាបានអះអាងសេចក្ដីព្រាងច្បាប់នេះបានស្រាវជ្រាវច្បាប់អន្តរជាតិមានការស្ដង់ដារអន្ដរជាតិគឺមាត្រា១៩នៃUDHR សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស ។

ខណៈមានការនិយាយពីសិទ្ធិទទួលបានព័ត៌មានអង្គវេទិកាទាំងមូលបានរួមគ្នាដាក់ជាចំងល់ពីការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួនមុនការបោះឆ្នោតឆ្នាំ២០១៨មកដល់ និង ការចាប់ខ្លួនអ្នកកាសែតពីររូបរបស់វិទ្យុអាស៊ីសេរី។តែនៅក្នុងវេទិកាដដែលនោះ ក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា ទាំងនេះគឺជាការអនុវត្តនូវនីតិវិធីរបស់តុលាការ។

សិទ្ធិទទួលព័ត៌មាន គឺជាផលប្រយោជន៍សមូហភាព និង មានវិសាលភាពជាងសេរីភាពទទួលបានព័ត៌ាមានទៅទៀត ​សិទ្ធិនេះជាសិទ្ធិ​ដ៏​សំខាន់​មួយ​របស់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ធានា​ដោយ​ច្បាប់​កម្ពុជា។ ការ​អភិវឌ្ឍន៍​ជាតិ​មិន​អាច​ប្រព្រឹត្ត​ទៅ​បាន​ដោយ​តម្លាភាព ប្រកប​ដោយ​យុត្តិធម៌​បាន​ឡើយ ប្រសិន​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​បាន​ព័ត៌មាន​សំខាន់ៗ ដែល​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ស្ថាប័ន​រដ្ឋ។

សេចក្តី​ព្រាង​បឋម​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​មាន​៩​ជំពូក​៣៨​មាត្រា ស្របទៅតាមរដ្ឋធម្មនុញ្ញ។

អត្ថបទដោយ កញ្ញា ឆោមពៅនិកា

Share

Image Not Found
Image

ព័ត៌មានទាក់ទង