en     km
en     km

ហៃទី៖បក្សប្រឆាំងទាត់ចោលសំណើសុំចរចារបស់ប្រធានាធិបតី ខណៈប្រធានព្រឹទ្ធសភាសុំឱ្យប្រធានាធិបតីលាលែងពីតំណែង

Share

អំពើបះបោរទាមទារឱ្យប្រធានាធិបតី Jovenel Moise  បោសសម្អាតអំពើពុករលួយ នៅក្នុងជួររដ្ឋាភិបាលនៃប្រទេសហៃទីបានធ្លាក់ដល់ភាពទ័លច្រកហើយនៅពេលនេះ។ក្រុមគណបក្សប្រឆាំងដែលមើលទៅទទួលបានការគាំទ្រពីប្រជាជនកើនឡើងខ្លាំងនោះដោយសារតែប្រឆាំងនឹងអំពើពុករលួយមានអំនួតជាខ្លាំង។នៅថ្ងៃនេះ សេចក្ដីរាយការណ៍របស់ទីភ្នាក់ជងាយសារព័ត៌មាន FRANCE24.COM បានចុះផ្សាយថាក្រុមគណបក្សប្រឆាំងបានទាត់ចោលភ្លាមការអំពាវនាវរបស់លោកប្រធានាធិបតីដែលសុំបើកការចរចាដើម្បីបញ្ចប់ហិង្សានយោបាយ។ប៉ុន្ដែបាតុកម្មដែលបានទាញទម្លាក់ស្ថានការណ៍ធ្លាក់ក្នុងហិង្សាខ្លាំងក្លានេះគឺយ៉ាងតិចណាស់មនុស្សស្លាប់១៨នាក់ក្នុងអំឡុងនៃការធ្វើបាតុកម្មបួនសប្ដាហ៍មកនេះ។ដើមចមបាតុកម្មនេះគឺការប្រឆាំងអំពើពុករលយដែលកើនមានជាប្រព័ន្ធក្នុងជួររដ្ឋាភិបាលរបស់ប្រធានាធិ​បតី ចូវេណេល ម៉ូសេ ។ កាលពីយប់ថ្ងៃពុធទី៩តុលាលោកប្រធានាធិបតីបានចាត់តាំងតំណាងរបស់ខ្លួន៧ឱ្យមកចរចាជាមួយនឹងក្រុមគណបក្សប្រឆាំងដែលកំពុងដឹកនាំធ្វើបាតុកម្មហើយការចរចានេះដើម្ីរកដំណោះស្រាយឱ្យខើញក្នុងពេលដ៏ឆាប់គឺប្រយោជន៍ទប់ស្កាត់អំបើហិង្សាដែលកំពុងកើតមាន។តែក្រុមគណបក្សប្រឆាំងថាគ្មានការចរចចាណាអាចធ្វើបានទេ លុះត្រាតែលោកប្រធានាធិបតីលាលែងពីតំណែងជាមុនសិន។គណបក្សប្រឆាំង ដែលឈានមុខគេ ក្នុងការតវ៉ាប្រឆាំងអំពើពុករលួយ របស់ពួកមន្ត្រីរដ្ឋាភិបាល បានអំពាវនាវ អោយបិទស្ថាប័នរដ្ឋដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី Jovenel Moise  ដែលបាតុកររិះគន់ថា ជាមេដឹកនាំអសមត្ថភាពក្នុងការបោសសំអាតអំពើពុករលួយ ។

បើតាមសារព័ត៌មានគេហទំព័រ Mail Online ស្រង់សម្ដីលោក Andre Michel អ្នកនាំពាក្យ បក្សប្រឆាំង ប្រទេសហៃទីមកចុះផ្សាយថា  ឥឡូវនេះ សាកលវិទ្យាល័យមួយចំនួនបានបិទទ្វារហើយ ព្រោះនិស្សិតជាច្រើន ក្រោយពីស្ថាប័នរដ្ឋត្រូវបិទទ្វារ ពួកគេដើរចូលរួមធ្វើបាតុកម្មទម្លាក់លោក ប្រធានាធិបតី Jovenel Moise  ។  

ចំណែកនៅពីមុខស្នាក់ការអង្គការសហប្រជាចាតិ បាតុករបានអំពាវនាវសុំអោយ អង្គការពិភពលោកនេះ ជួយសង្កេតការណ៍ អំពី ចលនា​របស់ប្រជាជន ប្រឆាំងរបបមួយដែលពោរដោយអំពើពុករលួយ ក៏ប៉ុន្ដែសុំកុំលូកដៃចូលរឿង របស់ពួកគេ ព្រោះថា នេះ ជាអំពើពុរលួយក្នុងប្រទេស។ ការណ៍នេះ ដោយសារតែ មន្ត្រីទូត អាមេរិក សហភាពអឺរ៉ុប បានជួបលោកប្រធានាធិបតី ដោយចេញមកវិញ បែរជាប្រធានាធិបតីនេះ មិនចុះចេញ​ពីអំណាច ហើយបែរជាចង់ចរចាជាមួយបាតុករទៅវិញ។

បាតុករបានបន្តទាមទារថាមានតែការចាកចេញពីតំណែងរបស់ប្រធានាធិបតី Jovenel Moise  ទើប​ធ្វើអោយស្ថានការណ៍ស្ងប់ទៅវិញ ។ បាតុកម្មលើកនេះ ត្រូវបានកត់តត្រាថា ជាព្រឹត្តិការណ៍ដ៏ធំបំផុត ដែលមនុស្ស រាប់ម៉ឺន សែននាក់ចូលរួមចាប់តាំងពី មានព្រឹត្តិការណ័ដូចគ្នានេះ កាលពីខែក្កដា ឆ្នាំ២០១៨។  សន្ទុះនៃ​បាតុកម្មដ៏ធំនេះ ក៏កើតឡើងចំពេល ប្រទេសក្រីក្រមួយនេះ ផ្ទុះអតិផរណា ទំនិញលើទីផ្សារ ជាពិសេស គឺតំលៃស្បៀង និងប្រេងសាំងជាសេចក្ដីត្រូវការចាំបាច់បំផុត។

បែបនេះក្ដី  Jovenel Moise  មិនត្រឹមតែ មិនទទួលស្គាល់អំពីអសមត្ថភាព​របស់ខ្លួន បែរជាលោកដាក់កំហុស ថាវិបត្តសេដ្ឋកិច្ចនេះ គឺជាការបង្កវិច្ឆេទកម្មរបស់ ក្រុមប្រឆាំងជា​ហេតុនាំទៅរកទាញ ទម្លាក់សា្ថនការណ៍ធ្ងន់ធ្ងរបែបនេះ។

បើតាម Mail Online ទៀតនោះ  ស្ថានការណ៍បែរនេះ  បានបណ្ដាលអោយ មន្ទីរពេទ្យមួយចំនួនបាន​បិទ​ទ្វារ ស្របពេលសាលារៀន របស់កុមារ ជាច្រើនក៏បានបិទដែរ។  នៅរយៈពេលបាតុកម្ម៤សប្ដាហ៍នេះ កម្លាំងសន្តិសុខជាតិ បានពន្យាយាម រក្សាសណ្ដាប់ធ្លាប់ និងបញ្ចៀស ការប៉ះទង្គិចជាមួយ បាតុករ តែ ជៀសមិនរួចដោយសារតែបាតុករ បានវាយបំផ្លាញនិង ចូលទៅគៀកប៉ូលិស ដែល ទីបំផុត បណ្ដាលអោយមនុស្សស្លាប់១៧ នាក់និងរបួស ២០០នាក់ អាគារ របស់រដ្ឋ ជាច្រើនរងការវាយប្រហារ។ ​

ស្របនេះ សមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក ដ៏មានឥទិ្ធពល លោក Marco Rubio ​បានជំរុញ អោយ លោក Jovenel Moise  ចុះចេញពីតំណែង ដើម្បីបញ្ចប់ហិង្សា ។ លោកថាសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្ត របស់ ហៃទី ទោះមិនជ្រៀតជ្រែកកិច្ចការរបស់ប្រទេសហៃទីពិតមែន តែ ក៏មិនត្រូវគាំទ្រមេដឹកនាំ ដែលប្រជាជន​ ​បណ្ដេញពីអំណាចនេះដែរ។ លោក Marco Rubio ​បានទទូចថា លោកJovenel Moise  គួរ​ជ្រើសរើសការចុះចេញពីតំណែង គឺជាការប្រសើរ។ ស្របពេល ដែល មិនមានសញ្ញាណាមួយថា លោក Jovenel Moise  អាចនឹងចុះចេញពីតំណែងនោះ ក្រុមបាតុករកាន់តែបង្កើន កម្លាំង ទ្វេដង ។ ពីទីក្រុងញូវយ៉កឯនោះវិញ អ្នកនាំពាក្យ របស់អង្គការសហប្រជាជាតិ Stephane Dujarric បាន​អំពាវនាវ សុំអោយបាតុករ និងលោកប្រធានាធិបតី អត់ធ្មត់ ហើយ ត្រូវជួបសន្ទនាគ្នាអោយបានឆាប់បំផុត ដើម្បីបញ្ចប់ហិង្សា និងក៏ទទូចអោយ កម្លាំងប៉ូលិស បញ្ឈប់ការបាញ់ប្រហារទៅលើបាតុករផងដែរ។

នៅខណៈនេះដែរប្រធានព្រឹទ្ធសភានៃប្រទេសហៃទីលោក CARL MURAT CANTAVE បានអំពាំវនាវឱ្យលោកប្រធានាថិបតី ចូវេណែល មូសេ ទម្លាក់ចោលតំណែងរបស់ខ្លួនមុននឹងការចរចាចាប់ផ្ដើមធ្វើឡើង។ប្រធានព្រឹទ្ធសភារូបនេះបានប្រកាន់ជំហរដូចនេះគឺនៅពេលដែលលោកបានជួប្រជុំនឹងសមាចិកព្រឺសភារបស់ខលោក។លោកបានទទូចថារាល់ភាគីពាក់ព័ន្ធទាំងអស់ត្រូវអង្គុយនៅតុចរចារួមគ្នាហើយត្រូវរាប់ចំឱ្យមានផែនការមួយជាក់លាក់ដើម្បីឆ្ពោះទៅរកកាកែតម្រង់ការដឹកនាំប្រអទេសឡើងវិញជាមួយនឹងការការបញ្ចប់ឱ្យបានរដ្ឋាភិបាលមួយដែលពុករលួយ។

Share

ព័ត៌មានទាក់ទង

Image