en     km
en     km

UNចាប់ផ្ដើមស៊ើបអង្កេតការរំលោភ​សិទិ្ធមនុស្ស​ហើយអាសនៈ នៅ​ក្រុមប្រឹក្សាសិទ្ធិមនុស្សនឹងត្រូវដកហូត

Share

ប្រទេសវេណេហ្សូអេឡា ដែលប្រឈមនឹងការបាត់ឱកាសអង្គុយក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ហើយនោះ គឺ ខណៈនេះមេដឹកនាំប្រទេសនេះ ក៏កំពុងប្រឈមនឹងការស៊ើបអង្កេត ករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

លោកនីកូឡាស់ម៉ាឌូរ៉ូ គឺជាប្រធានាធិបតីត្រូវបានសហគមន៍អន្តរជាតិជាច្រើនមិនទទួលស្គាល់របបរបស់លោកស្របច្បាប់នោះទេដោយសារគាត់ឡើងកាន់អំណាច ដោយកំចាត់គូប្រកួត ។

ឥឡូវនេះ គឺរបបរបស់មេដឹកនាំ រូបនេះ កំពុងត្រូវបានអង្គការសហប្រជាជាតិស៊ើបអង្កេត ករណីរំលោភសិទ្ធិមនុស្ស ធ្ងន់ធ្ងរ ដោយសារចាប់ខ្លួនក្រុមប្រឆាំងជាង៧២០នាក់ដាក់គុក និង ការសម្លាប់ក្រៅប្រព័ន្ធ រួមនឹងការធ្វើទារុណកម្មមនុស្ស នាំអោយលោកម៉ាឌូរ៉អាចនឹងក្លាយជាជនឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ។

បន្ថែលើនេះ ប្រទេសនេះកំពុងបាត់បង់សិទ្ធិនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិដោយ ប្រឈមនឹងការដកហូតអាសនៈដោយការបោះឆ្នោតរបស់មមហាសន្និបាតដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៧តុលា។

ដើម្បីជ្រាប សូមស្ដាប់ការបកស្រាយ និងការវិភាគ របស់លោកនួន បូរិន តាមរយៈការចោទសួររបស់ កញ្ញអ៊ុំច័ន្ទលក្ខិណាដូច តទៅ៖

Share

ព័ត៌មានទាក់ទង

Image