បន្ទាប់ពីបាតុកម្មគ្មានដំណោះស្រាយ៤ខែមកហើយ មហាសេដ្ឋីទីក្រុងហុងកុងជាច្រើននាក់កំពុងតែស្វែងរកសិទ្ធិជ្រកកោន និង ការសុំសញ្ជាតិនៅប្រទេស មួយចំនួននៃទ្វីបអឺរ៉ុប បន្ទាប់ពីបាតុកម្មរបស់ពលរដ្ឋក្រុងហុងកុងជាង៤ខែពុំ មានដំណោះស្រាយក្នុងការបណ្ដេញលោកស្រីខារីឡាំពីតំណែងអភិបាល។បណ្ដាញផ្សាយព័ត៌មានអាមេរិក Bloomberg បានចុះផ្សាយនៅថ្ងៃអាទិត្យ ទី៦តុលានេះថា យ៉ាងតិចណាស់ មហាសេដ្ឋីប្រាក់រាប់លានជិត១០០នាក់បានកំពុងតែ ស្វះស្វែងរកសញ្ជាតិនៅក្នុងប្រទេសអៀឡង់នៃទ្វីបអឺរ៉ុប។ប្រភពនេះបានបញ្ជាក់ទៀតថា អ្នកមានស្ដុកស្ដម្ភទាំងនោះ ចាប់ផ្ដើមស្វះស្វែងរកសញ្ជាតិរស់នៅឯក្រៅប្រទេស នោះគឺរយៈពេល៨សប្ដាហ៍មកនេះបន្ទាប់ពីដំណោះស្រាយរបស់បាតុករនៅទីក្រុងហុងកុងដែលបណ្ដេញលោកស្រីអភិបាលក្រុងខារីឡាំមិនមានដំណោះស្រាយ។ទីប្រឹក្សានៃកម្មវិធីរបស់ក្រុមអ្នកមានស្ដុកស្ដម្ភបាននិយាយថាពលរដ្ឋហុងកុងដែលមានប្រាក់ស្ដុកស្ដម្ភទាំងនោះត្រូវដាក់ពាក្យសុំដោយមានប្រាក់ជាង១លានដុល្លារឡើងទៅ។ស្របពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលនៃប្រទេសអូស្រ្ដាលីគឺកាលពីសប្ដាហ៍មុននេះក៏បានឱ្យសភាអនុម័តនូវការផ្ដល់សិទ្ធិជ្រកកោនពលរដ្ឋហុងកុងដែលមានបំណងមករស់នៅអូស្រ្ដាលី។នេះជាលើកដំបូងហើយដែលពួកមហាសេដ្ឋីក្រុងកហុងកុងស្វះស្វែងរកការសុំសញ្ជាតិនៅឯបរទេស ចាប់តាំងពីទីក្រុងហុងកុងដែលធ្លាប់នៅក្រោមអាណានិគមអង់គ្លេសជាង១រយឆ្នាំបានប្រគល់ទៅឱ្យចិនប៉េកាំងគ្រប់គ្រងវិញកាលពីឆ្នាំកាលពីឆ្នាំ១៩៩៧។ដោយភ្ជាប់នឹងការប្រគល់ឱ្យហុងកុងទៅប៉េកាំងវិញនោះគឺមានលក្ខខណ្ឌជាច្រើនដែលបក្សកុម្មុយនីស្ដចិនត្រូវប្រតិបត្តិក្នុងនោះមានដូចជា
ការគោរពសិទ្ធិស្វយ័តនៃដែនដីហកុងកុង
ការគោរពសិទ្ធិសេរីភាពនិងសិទ្ធិមនុស្សដែនដីហុងកុងនិងមិនជ្រៀតជ្រែកចូលប្រព័ន្ធយុត្តិធម៌ដែនដីនេះជាដើម។ប៉ុន្ដែបក្សកុម្មុយនីស្ដចិនថាបក្សកុម្មុយនីស្ដចិនបានរំលោភលើលក្ខខណ្ឌទាំងនេះ បណ្ដាលឱ្យផ្ទុះបាតុកម្មជាខ្លាំង។បាតុករក្រុងហុងកុងភាគច្រើនជាយុវជនបានផ្ទុះបាតុកម្មតាំងពីថ្ងៃទី៩មិថុនា២០១៩។បាតុកម្មរបស់បួកគេដំបូងប្រឆាំងនឹងការធ្វើសេចក្ដីព្រាងច្បាប់បត្យាប័ននាំជនសង្ស័យទៅជំនុំជម្រះក្ដីនៅក្រុងប៉េកាំងក្រោយមកទៀត បាតុកម្មចេះតែអូសបន្លាយនៅពេលដែលគ្មានដំណោះស្រាយ ហើយទីបំផុតបាតុករបានទាមទារឱ្យលោោកស្រីខារីឡាំដែលជាអភិបាលក្រុងចុះចេញពីតំណែងហើយវេចបង្វេចទៅនៅប៉េកាំងវិញ។បាតុកម្មមកដល់ពេលនេះនៅតេបន្ដផ្ទុះឡើង ហើយមានការប៉ះទង្វិចរវាងប៉ូលីសបង្្ក្រាបកុប្បកម្មទៀតផង។កាលពីរំលឹកខួប៧០ឆ្នាំនៃការដឹកនាំចិនដោយបក្សកុម្មុយនីស្ដ បាតុករយ៉ាងតិចម្នាក់ត្រូវបានប៉ូលីសបាញ់ចំដើមទ្រូងរបួសធ្ងន់ធ្ងន់និងជាច្រើននាក់ទៀតរងរបួស ប៉ុន្ដែតុល្យការនៃការចាប់ខ្លួនបាតុករកើនឡើងជាង១០០០នាក់។អ្នកសង្កេតការណ៍បានហៅចលនារបស់ប្រជាជនហុងកុងគឺជាបដិវត្តន៍ឆ័ត្រប្រឆាំងគោលនយោបាយប្រទេសមួយប្រព័ន្ធពីររបស់ចិនដែលដាក់ចូះដោយប្រធានាធិបតីតេងស៊ាវភីង ឆ្នាំ១៩៨៩ ស្របបេលជាមួយគ្នានេះ សហគមន៍អន្ដរជាំតិជាច្រើនបានសម្ដែងការព្រួយបារម្ភអំពីការបង្រ្កាបដោយឃោរឃៅពីសំណាក់កងទ័ពរំដោះប្រជាជនចិនគឺដូចព្រឹត្តិការណ៍នៅទៀនអានមីន ឆ្នាំ១៩៨៩ដោយកងទ័ពចិនបើករថក្រោះបរកិនបាតុករតែម្ដងបណ្ដាលឱ្យបាតុករជាង១ម៉ឺននាក់បានស្លាប់។ប្រទេសឧស្សាហកម្មជនឿនលឿនបានអំពាវនាវនៅក្នុងជំនួបរបស់ពួគាត់កាលពីខែកញ្ញានៅប្រទេសបារាំងដោយសុំឱ្យក្រុងប៉េកាំងព្យាយាមអត់ធ្មត់និងផ្ដល់ដំណោះស្រាយដោយសន្ដិវិធីបើពុំនោះទេមេដឹកនាំនៃប្រទេសទាំអនេះព្រមានថានិងដាក់ទណ្ឌម្មសេដ្កឋិ្ចលើទីក្រុងប៉ែកាំបើក្រុងប៉េកាំងវាយបង្រ្កាបបាតុករដូចនៅទៀនអានមីន។លោកនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី មហាធាមហាម៉ាត់បាននិយាយនៅឯមហាសន្និបាតអង្គការសហប្រជាជាតិកាលពីចុងខែកញ្ញានៅទីក្រុងញ៉ូវយ៉កដោយទទូចឱ្យលោកស្រីខារីឡាំចាកចេញពីតំណែងជៀសជាងបណ្ដោយឱ្យស្ថានការណ៍ធ្លាក់ក្នុងភាពគ្រោះថ្នាក់ធ្ងន់ធ្ងរថែមទៀត។លោកមហាធាព្រួយបារម្ភថាបាតុកម្មអាចនឹងត្រូវបានបង្រ្កាបដោយទីក្រុងប៉េកាំងនៅថ្ងៃណាមួយពុំខាន។