en     km
en     km

សម្ដេចហ៊ុនសែនទៅទស្សនកិច្ចនៅវៀតណាម នៅថ្ងៃទី៥តុលា

Share

ក្រសួងការបរទេសវៀតណាម បានធ្វើសេចក្តីរាយការណ៍នៅថ្ងៃទី ០១ ខែតុលា ឆ្នាំ២០១៩នេះថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមរយៈពេល២ថ្ងៃ គឺថ្ងៃទី០៤ និងថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០១៩នេះ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រី Nguyen Xuan Phuc ។

យោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA ចុះផ្សាយថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០១៩​បានឲ្យដឹងថា បន្ទាប់ពីទៅដល់ប្រទេសវៀតណាម សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើការជួបសំណេះសំណាលជាមួយលោក Nguyen Xuan Phuc បន្ទាប់មក សម្តេចនឹងចូលរួមនៅក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម និងកិច្ចសហប្រត្តិបត្តិការមួយចំនួនទៀត។ ចំណែកឯខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ គឺនឹងត្រូវបើកបង្ហាញនៅក្នុងសន្និសីទសារព័ត៌មាន។ នៅរសៀល ថ្ងៃដដែល​ប្រមុខរដ្ឋាភិបាលទាំងពីរ នឹងធ្វើសហប្រធាន សន្និសីទដោយជំរុញពាណិជ្ជកម្ម នឹងវិនិយោគរវាងប្រទេសទាំង២។ បន្ទាប់មក សម្តេចនាយករដ្ឋមន្រ្តី នឹងចូលជួប   សម្តែងការគួរសមជាមួយអគ្គលេខាធិការបក្សកុម្មុយនីស្ត និងប្រធានាធិបតីប្រទេស គឺលោក Nguyen Phu Trong ។

សូមជម្រាបថា នៅថ្ងៃសៅរ៍ ទី៥ ខែតុលា ឆ្នាំ ២០១៩ បន្ទាប់ពីសម្តែង ការគោរពចំពោះហូជីមិញ​ក្នុងវិមានរក្សាអដ្ឋិធាតុរបស់លោក នៅក្នុងទីក្រុងហាណូយ លោកនាយករដ្ឋមន្រ្តីទាំង២ នឹងដឹកនាំ គណៈប្រតិភូ​ចូលរួមសន្និសីទស្តីពី «បញ្ហាព្រំដែនរវាងប្រទេសទាំង២» បន្ទាប់មកកសម្តេចនឹងធ្វើការចុះហត្ថលេខាជាសាក្សី នៅលើឯកសារពាក់ព័ទ្ធនឹងរឿងនោះ។

មុននឹងចាកចេញមកព្រះរាជាណាចក្រកម្ពុជាវិញ សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីនឹងធ្វើការជួបសំណេះសំណាលជាមួយប្រធានរដ្ឋសភាវៀតណាម គឺលោកស្រី  Nguyen Thi Kim Ngan។

ជាការកត់សំគាល់ ប្រទេសកម្ពុជា និងប្រទេសវៀតណាម មានទំនាក់ទំនងព្រំដែនប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏យូរអង្វែង ​ចំពោះការតស៊ូរួមគ្នា ដើម្បីឯករាជ្យភាព និងទំនាក់ទំនង ពាណិជ្ជកម្មសេដ្ឋកិច្ច និងកិច្ចសហប្រត្តិបត្តិការណ៍ជិតស្និទ្ធ នៅក្នុងវិស័យផ្សេងៗគ្នា។ កម្ពុជា និងវៀតណាម បង្កើតចំណងការទូតជាមួយគ្នាចាប់ពី ឆ្នាំ១៩៦៧៕

ដោយ៖ អ៊ំុ​ ច​​​​ន្ទលក្ខណា

Share

ព័ត៌មានទាក់ទង

Image