តំបន់អាស៊ីអាគ្នេយ៌ គឺជាប្លុកធំមួយ មាន១០ប្រទេស។ ក្នុងចំណោមនេះ គឺមានប្រទេសចំនួន២នៅបន្តអនុវត្តគោលនយោបាយឯកបក្សដែលបក្សកំពុងកាន់អំណាចតែមួយគឺបក្សកុម្មុយនិស្ត។ប្រទេសនោះ គឺសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាមានិតឡាវ ហើយប្រទេសខ្លះទៀត ទោះជាអនុវត្តនូវរបបពហុបក្សក្ដី ប៉ុន្តែប្រទេសនោះ ពុំមានប្រជាធិបតេយ្យរឹងមាំនោះទេ ហើយត្រូវបានមើលឃើញថាមេដឹកនាំប្រទេសនោះ ត្រូវលើកខ្លួនឯងជាបុរសរដ្ឋខ្ពស់បំផុត សឹងតែមិនអាចប៉ះបានឡើយ។
សម្រាប់ម៉ាឡេស៊ី នាយករដ្ឋមន្ត្រីធ្លាក់ពីអំណាចណាជីបរ៉ាហ្សាក់ ក៏បានតាំងខ្លួនជាមេដឹកនាំបែរអញនិយមដែរ គឺមានតែខ្លួនម្នាក់គត់ជាសរសរទ្រូងនៃប្រទេសជាតិគឺកាលខ្លួមានអំណាច។ តែពេលនេះ ម៉ាឡេស៊ីដោះដូរមេដឹកនាំបែបនេះហើយ ។ សម្រាប់លោកអាន់វ៉ាអ៊ីប្រាហ៊ិមដែលនឹងឡើងជំនួសនាយករដ្ឋមន្ត្រីលោកមហាធា ម៉ាហាម៉ាត់ គឺកាន់តែជាមេដឹកនាំជើងឯកខាងប្រជាធិបតេយ្យ។
បើដូចនេះ ប្រជាធិបតេយ្យអាស៊ានអាចកាន់តែរឹងមាំថែមទៀត ជាពិសេសប្រជាធិបតេយ្យសម្រាប់ម៉ាឡេស៊ី។
កញ្ញា ឆោម ពៅនិកា ជូនសេចក្ដីប្រែសម្រួល៖
នាពេលបច្ចុប្បន្ននេះ ប្រទេសម៉ាឡេស៊ី ត្រូវបានមើលឃើញថា ជាអ្នកឈានមុខគេ ក្នុងការប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យពហុបក្ស ដែលមេដឹកនាំប្រទេសនេះ គឺជារដ្ឋបុរសគំរូគេនៃប្រទេសក្នុងតំបន់ គឺនាយករដ្ឋមន្ត្រីជាប់ឆ្នោតរម្ដងទៀត មហាធាមហាម៉ាត់។ អ្នកនយោបាយជើងចាស់រូបនេះ បច្ចុប្បន្នមានអាយុ ៩៤ឆ្នាំ ដែលជាវ័យចាស់ខ្លាំងណាស់ ។ លោកបានឡើងកាន់តំណែងនេះ តាមរយៈជ័យជម្នះរបស់លោក ដែលច្របាច់លទ្ធផលបោះឆ្នោតចូលគ្នា ជាមួយ គណបក្សប្រឆាំងធំទីមួយ ដឹកនាំដោយលោកអាន់វ៉ាអ៊ីប្រាហ៊ិម។ បុរសនេះហើយដែលបានសុំអោយព្រះមហាក្សត្រផ្ដល់យុត្តិធម៌ជូន លោកអាន់វ៉ា ដោយការប្រទានការលើកលែងទោស ព្រោះអាន់វ៉ាជាអ្នកទោសនយោបាយ របស់អតីតនាយករដ្ឋមន្ត្រីមានរឿងអាស្រូវពុករលួយរាប់រយលានដុល្លារ ចាប់លោកដាក់គុក ក្រោមហេតុផល ដែលអ្នកការពារសិទ្ធិមនុស្សថា មិនសមស្របឡើយ។ នៅពេលលោកអាន់វ៉ាកំពុងនៅក្នុងគុក គឺលោកមហាធា ជាអ្នកខ្ចីប្រជាប្រិយ៍ភាពរបស់អតីតអ្នកទោសនយោបាយរូបនេះ មកបង្កើតរណសិរ្យរួមមួយ ដើម្បីដណ្ដើម អំណាចពីលោកណាជីបបានដោយជោគជ័យនៅក្នុងការបោះឆ្នោតសភានីតិទី១៤កាលពី ថ្ងៃទី២០ឧសភាឆ្នាំ២០១៨។ ដោយដឹកគុណ ដល់លោកអាន់វ៉ា ដែលអនុញ្ញាតិបញ្ជូលកម្លាំងនយោបាយរួម គ្នា លោកមហាធាបានសន្យាថានឹងផ្ទេរតំណែង នាយករដ្ឋមន្ត្រីជូនទៅលោកអាន់វ៉ា នៅក្នុងឆ្នាំ២០២០ ដែល គេរំពឹងថា ការផ្ទេរតំណែងនេះ ទំនងធ្វើឡើង នៅខែឧសភា ឆ្នាំ២០២០។
សារព័ត៌មាន ហុងកុង South Morning Post បានចុះផ្សាយនៅថ្ងៃពុធទី១៨កញ្ញានេះថា លោកអាន់វ៉ា នឹងទទួលការផ្ទេរតំណែង នាយករដ្ឋមន្ត្រី មហាធាអាចចាប់ពីខែឧសភាឆ្នាំ២០២០ ។ ប្រភពដដែលនេះថា លោកមហាធានិងអាន់វ៉ា បានជួបពិភាក្សាគ្នារូចហើយ អំពីការរៀបចំព្រឹត្តិការណ៍នេះហើយ សូម្បី លោកអាន់វ៉ាក៏បាន អះអាងដូចនេះដែរ។
តើលោកអាន់វ៉ាអ៊ីប្រាហ៊ិមជានរណា?
លោក អាន់វ៉ាអ៊ីប្រាហ៊ីម ឆ្នាំនេះ មានអាយុ៧២ឆ្នាំ ។ លោក គឺជា ប្រធានគណបក្ស យុត្តិធម៌ពលរដ្ឋ ។ លោកជាអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលនៅក្រោម ការដឹកនាំរបស់លោកមហាធា។ លោកបានបែកពីលោកមហាធាមកបង្កើតបក្សនេះឡើង ដែលពេលនោះ លោកគឺជាមេដឹកនាំបក្សប្រឆាំងធំជាងគេ នៅក្នុងប្រទេសម៉ាឡេស៊ី។ លោកបានដឹកនាំបក្សនេះ ដោយបានដណ្ដើមអាសនៈភាកាន់តែកើនឡើងៗពីមួយអាណត្តិទៅមួយអាណត្តិតែ ជាចៃដន្យ លោក ត្រូវបានកាត់អោយមានទោសដល់ទៅ២ដង គឺម្ដងក្នុងរដ្ឋអំណាចរបស់លោកមហាធា ហើយម្ដងទៀត នៅក្នុងសម័យកាលរបស់ អតីតនាយករដ្ឋន្ត្រីណាជីប គឺសំនុំរឿងចាស់ ពាក់ព័ន្ធនឹងការស្រឡាញភេទដូចគ្នា។ តែសាលក្រមលើកទី២ ត្រូវបានអ្នកឃ្លាំមើល ថា ជារឿងនយោបាយសុទ្ធសាធ ប្រឆាំងមេដឹកនាំបក្សប្រឆាំងរូបនេះ ព្រោះលោកណាជីប ក្នុងនាមមេបក្សកាន់អំណាចបារិសាន់ មានការព្រួយបារម្ភពីប្រជាប្រិយ៍ភាពរបស់លោកអាន់វ៉ា ដែលមានការកើនឡើង ជាខ្លាំងនៅមុនការបោះឆ្នោតខែឧសភាឆ្នាំ២០១៨ ហើយក៏រៀបចំល្បិចចាស់ឃាឃាំង មេបក្សប្រឆាំងមិនអោយដឹកនាំបក្សចូលរួមបោះឆ្នោត គឺបានដូចបំណងរបស់លោក គឺលោកអាន់វ៉ាមានទោស ប្រាំឆ្នាំគឺបទចោទដដែលនេះ ព្រោះ ពេលនោះ ពួករាជអាជ្ញាធរមួយចំនួនជាមនុស្សក្រោមឥទ្ធិពលរបស់លោកណាជីពបរ៉ាហ្សាក់ ។ គេនៅចាំបានថាមុនពេលកាត់ទោស លោកអាន់វ៉ាគឺលោកណាជីបមានរឿងអាស្រូវជាខ្លះពីការបំពានអំណារដ្ឋ រៀបចំការដឹកនាំមួយ ដែលលោកអាន់វ៉ាចេញមុខប្រឆាំងខ្លាំងក្លា គឺការដឹកនាំបែបអត្តាធិបតេយ្យ។ រឿងនេះហើយ ដែលមើលទៅ បានក្លាយ ការចងចាំរបស់លោកអាន់វ៉ា ហើយរុញអោយលោក ចង់ក្លាយជានាយករដ្ឋមន្ត្រីមានអំណាច ដឹកនាំការបោសំអាត ក្រុមបង្កអំពើអយុត្តិធមសង្គម និងពង្រឹងនីតិរដ្ឋ ក្រោមគោលការណ៍ ប្រជាធិបតេយ្យ ស្អាតស្អំ និងមានគណនេយ្យភាពក្នុងការកានើអំណាច។
តើនាយករដ្ឋអាន់វ៉ាអ៊ីប្រាហ៊ិម ដឹកនាំទៅរកប្រជាធិបតេយ្យ និងតម្លាភាពសង្គមកាន់តែរឹងមាំឬទេ?
លោកអាន់វ៉ានេះ ហើយគឺមិត្តរបស់អ្នកប្រជាធិបតេយ្យ នៃក្រុមគណបក្សប្រឆាំង ក្នុងតំបន់អាស៊ីអាគ្នេយ៌។ បុរសនេះ គឺជាមិត្តរបស់លោកស្រីអ៊ុងសានសូជី ជើងប្រជាធិបតេយ្យ ប្រទេសភូមា ដែលបច្ចុប្បន្ន ជា ប្រឹក្សារដ្ឋរបស់ប្រទេសទើបងើបពីរបបសឹក កាលពីឆ្នាំ២០១៥។ លោកជាមិត្តរបស់ មេបក្សប្រឆាំងនៅថៃ គឺលោកអាប់ភីស៊ីត វាចាជីវ៉ា និង លោកសមរង្ស៊ី បច្ចុប្បន្ន ជា ប្រធានស្ដីទីនៃអតីតគណបក្សសង្រ្គោះជាតិ ដែលបក្សរបស់ពួកគាត់ស្ថិត នៅក្នុង ចលនាអ្នកសេរីនិយម ដែលមានជាង១០០ប្រទេសទូទាំងពិពភលោក។ តាមប្រភព មិនផ្លូវការ មើលទៅ បុរសនេះហើយ ជាអ្នករៀបចំអោយលោកសមរង្ស៊ីធ្វើដំណើរជាន់ដីអាស៊ីអាគ្នេយ៌ គឺប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី១៦-១៧ សីហាខណៈសមាជិកសភា របស់ប្រទេសម៉ាឡេស៊ីមកពីបក្សយុត្តិធម៌ពលរដ្ឋ របស់លោកអាន់វ៉ា ក៏ជាសមាជិកសភា ដើម្បីសិទ្ធិមនុស្សនៃសមាគមអាស៊ានផងដែរ។ សម្រាប់លោកអាន់វ៉ា គឺប្រជាធិបតេយ្យ និងសិទ្ធិសេរីភាពនយោបាយ របស់ពលរដ្ឋគឺជាអាទិភាព នៃគាំរដឹកនាំរបស់លោក។ នៅក្នុងបទសម្ភាសជាមួយ បណ្ដាញផ្សាយព័ត៌មានអាមេរិក Bloomberg លោកអាន់វ៉ា និយាយថា ពលរដ្ឋរាប់លាននាក់នៃប្រជាជនម៉ឡេស៊ី នៅតែរងនៅអំពើទាំងនេះ ។ ប៉ុន្តែ មានការចោទសួរថាតើលោកអាន់វ៉ា នឹងសងសឹងទៅលើ អ្នកប្រជែងនឹងលោកដែរទេ ដែលបានចោទលោកនាំអោយលោកមានទោស៥ឆ្នាំ គឺលោក ណាជីបរ៉ាហ្សាក់ ដែលកំពុងរងការផ្ដន្ទាទោស ២១ករណី ក្នុងនោះ អំពើពុករលួយ ជិត៧រយលានដុល្លារនិងការបំពានអំណាចរដ្ឋ ឋានៈលោកជានាយករដ្ឋមន្ត្រី រយៈពេល១០ឆ្នាំ។ លោកអាន់វ៉ា តែងតែអះអាងថា លោកមិនសងសឹង អ្នកនយោបាយណាមួយឡើយ ប៉ុន្តែ អ្នកនយោបាយណាបង្កការឈឺចាប់ដល់ ពលរដ្ឋ បង្កអំពើអយុត្តិធម៌ គឺត្រូវមានទោសចំពោះទង្វើរបស់ខ្លួន៕