en     km
en     km

ស្ថានទូតអាមេរិក ធ្វើបទបង្ហាញពិព័រណ៍ថ្នាក់ឧត្តមសិក្សានៅសហរដ្ឋអាមេរិកសម្រាប់និស្សិតកម្ពុជា

Share

ស្ថានទូតអាមេរិកប្រចាំកម្ពុជា និង តំណាង EducationUSA ប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បាន ដឹកនាំវេទិកាថ្នាក់តំបន់ជាលើកដំបូងស្តីពី ការសិក្សានៅសហរដ្ឋអាមេរិក និងរៀបចំពិព័រណ៍ថ្នាក់ឧត្តមសិក្សាសម្រាប់និស្សិតកម្ពុជា។

វេទិកានេះ បានរៀបចំធ្វើឡើង នាសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ ២០១៩ នេះ ។

វេទិកានេះ បាននាំមកនូវអ្នកប្រឹក្សាយោបល់ Education​USA មកពីក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មកចូលរួមបណ្តុះបណ្តាល និងសិក្ខាសាលា។

កម្មវិធីនេះ ផ្តោតទៅលើឱកាសអប់រំ ថ្នាក់ឧត្តមសិក្សា នៅសហរដ្ឋអាមេរិក សម្រាប់និស្សិតកម្ពុជា គឺជាឱកាសមួយសម្រាប់និស្សិត ដែលមានចំណាប់អារម្មណ៍ ដើម្បីជួបតំណាងមកពីសាកលវិទ្យាល័យ និងអ្នកអាជីពផ្នែកការអប់រំនៅអាមេរិក។

លោក Michael Newbill ភារធារីស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានឡើងថ្លែងដោយបានបង្ហាញការយល់ឃ់ញ ថា ស្ថានទូតអាមេរិក នៅភ្នំពេញ មានមោទកភាពក្នុងការរៀបចំវេទិកាថ្នាក់ត់បន់ ស្តីពីការអប់រំ នៅសហរដ្ឋអាមេរិក សម្រាប់តំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក ជាលើកដំបូង។ លោកបន្តថាវេទិកានេះ គឺជាផ្នែកមួយដ៏សំខាន់  ក្នុងការបង្កើនចំនួនសិស្ស និស្សិតដែលសិក្សានៅសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ លោក Michael Newbill បានអះអាងថា ស្ថាប័នអប់រំ ថ្នាក់ឧត្តមនៅសហរដ្ឋអាមេរិក មានកេរ្តិ៍ឈ្មោះល្បីដាច់គេ ទាំងគុណភាពអប់រំ ការវិភាគលម្អិត វិទ្យាសាស្ត្រ និងការបញ្ចូលគំនិតច្នៃប្រឌិតថ្មី និងបណ្ដុះបណ្ដាលផ្នែក ភាសាអង់គ្លេស សម្រាប់អាជីពនិងការងារនិង ការផ្តល់ការងារ។

ក្នុងឱកាសនេះ ដែរ លោក យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តនូវយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផ្តល់អាទិភាពលើការ «ពង្រឹងសមត្ថភាព និងអភិវឌ្ឍធនធាន មនុស្ស» ដែលជាការចាំបាច់ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។

លោក បានបន្ថែ​មថា ដើម្បីរក្សានូវកំណើននេះ និងធ្វើឲ្យក្លាយជាប្រទេស ដែលមានចំណូល មធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ ដោយជំរុញគុណភាពធនធានមនុស្ស ជាពិសេសផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងវិស័យអាទិភាពដទៃទៀត គឺចាំបាច់។

រដ្ឋលេខាធិការក្រសួងអប់រំ បានពន្យល់ ទៀតថា ចាប់តាំងពីឆ្នាំ ២០១០មក ទិដ្ឋភាពវិស័យអប់រំថ្នាក់ឧត្តមសិក្សានៅកម្ពុជា បានឆ្លងកាត់កំណែទម្រង់ និងការអភិវឌ្ឍន៍ជាច្រើន។

សូមជម្រាបថា EducationUSA គឺជាបណ្តាញមួយ នៃក្រសួងការបរទេសសហរដ្ឋអាមេរិក ដែលមានមជ្ឈមណ្ឌលផ្តល់ប្រឹក្សាដល់និស្សិតអន្តរជាតិ ចំនួន៤០០មជ្ឈមណ្ឌល នៅតាមប្រទេសជាង១៧០ នៅលើពិភពលោក៕

Share

ព័ត៌មានទាក់ទង

Image