កាលពីថ្ងៃអាទិត្យ ទី១៥កញ្ញា រោងចក្រចម្រាញប្រេងពីរកន្លែងរបស់ប្រទេសអារ៉ាប់ប៊ីសាវអូឌិត រងការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ដោយយន្តហោះដ្រូន។ ការវាយប្រហារនេះ ទោះជា ក្រុមឧទ្ទាមមួយនៅក្នុងប្រទេសយេម៉ែនចេញមុខហើយប្រកាសថាជាស្នាដៃរបស់ខ្លួនក៏ដោយ តែសម្រាប់អាមេរិកនៅតែចាត់ទុកថា ជាការវាយប្រហារពីសំណាក់ដ្រូននៃប្រទេសអ៊ីរ៉ង់។ សារព័ត៌មាន New York Times ដាក់ចំណងលើអត្ថបទបែបវិភាគមួយដែលប្រែថា ពេលនេះ អ៊ីរ៉ង់ពិតជាកំពុងក្លាយជាសត្រូវរបស់អាមេរិកយ៉ាងពិតប្រាកដ ហើយអារ៉ាប់ប៊ីសាវអូឌិត កំពុងលែងយកអាមេរិកជាមិត្តស្លាប់រស់នឹងគ្នាដែរ។ ដោយស្ថានការណ៍ អាក្រក់និងធ្ងន់ធ្ងរ លោកត្រាំ ដែលដកទីប្រឹក្សាកំពូលផ្នែកសន្តិសុខរបស់ខ្លួនលោកJohn Bolton ឥឡូវនេះ បានកោះប្រជុំ ជាមួយឧត្តមសេនីយិ៍និង រដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនឡើងវិញអំពី ឥរិយាបថចុងក្រោយនេះរបស់អ៊ីរ៉ង់គឺមើលទៅអាមេរិកកំពុងសិក្សាម្ដងទៀតអំពីលទ្ធភាពនៃការផ្ទុះសង្រ្គាមប្រឆាំងនឹងអ៊ីរ៉ង់ហើយពុំនោះទេ ខ្លួននឹងអាចរបូតសម្ព័ន្ធមិត្តអារ៉ាប់ប៊ីសាវអូឌិត។
ឆ្លើយតប នឹងព្រឹត្តិការណ៍នេះ សូមស្ដាប់ការវិភាគនិងបកស្រាយរបស់លោកនួន បូរិន តាមការចោទសួររបស់លោកកែវ សុខាដូចតទៅ៖