loader

អបិយជំនឿចម្លែកៗ និងការ​សម្លាប់​គ្រូទាយ​ ​គ្រូធ្មប់​នៅ​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​

 

សុវណ្ណាធី ជាជនជាតិចារ៉ាយដែលកំប៉ុតដៃទាំងសងខាង ធ្លាប់ត្រូវបានអ្នកភូមិដេញចេញដោយចោទថាគាត់ជា «គ្រូធ្មប់»
សុវណ្ណាធី ជាជនជាតិចារ៉ាយដែលកំប៉ុតដៃទាំងសងខាង ធ្លាប់ត្រូវបានអ្នកភូមិដេញចេញដោយចោទថាគាត់ជា «គ្រូធ្មប់»

​កាលពី​ខែមករា​ឆ្នាំ​២០១៤​ ហេតុការណ៍​នៅ​ភូមិ​ត្រពាំង​ឈូក​ បុរស​ម្នាក់​ឈ្មោះ​ថា​ ខៀវ​ ផ​ន​មាន​អាយុ​៥៥​ឆ្នាំ​ត្រូវ​បាន​គេ​សម្លាប់​នៅ​ខេត្តកំពង់ស្ពឺ​។​ កាលនោះ​គេ​នៅ​ចំណាំ​ធ្មេញ​និង​បំណែក​ឆ្អឹង​ខ្លះ​នៅ​លើ​ដី​។​

​អ្នក​ភូមិ​រៀបរាប់​ប្រាប់​ពី​ការ​ស្លាប់​របស់​បុរស​រូប​នេះ​ថា​៖​ «​យប់​មួយ​ពេល​ត្រលប់​មក​ពិធីបុណ្យ​ភូមិ​មួយ​វិញ​ស្រាប់តែ​មាន​មនុស្ស​មួយ​ក្រុម​លាក់​ខ្លួន​នៅ​ទី​ងងឹត​ចេញ​មក​ចាក់​គាត់​ពី​ខាងក្រោយ​»​។​ ព្រឹក​ថ្ងៃ​បន្ទាប់​គេ​ឃើញ​សាកសព​នៅ​នឹង​ថ្លុកឈាម​ និង​ក្បាល​ប្រេះ​បែក​ចេញពី​គ្នា​។​ ប៉ុន្តែ​គេ​រក​មិនឃើញ​បំនែក​លលា​ក្បាល​ទាល់តែ​សោះ​។​

​លោក​ផ​ន​ត្រូវ​គេ​លប​សំលាប់​ពីព្រោះ​តែ​គាត់​ចេះ​ធ្មប់​អាប​ មន្តអាគម​ និង​ចេះ​ទាយ​។​ អ្នក​ភូមិ​ម្នាក់​ឈ្មោះ​ យុំ​ ឡុ​ង​ មាត់កំពុង​ទំពា​ម្លូ​បាន​និយាយ​ថា​ គាត់​គ្មាន​ការ​សង្ស័យ​អ្វី​ទេ​ ពីព្រោះ​ថា​មាន​មនុស្ស​ស្លាប់​ប៉ុន្មាន​នាក់​ហើយ​បន្ទាប់​ពី​ពួក​គេ​បាន​ជួប​ខៀវ​ ផ​ន​។​ ឯ​អ្នក​ភូមិ​ដទៃ​ទៀត​បន្ថែម​ថា​៖​ «​សប្បាយចិត្ត​ដែល​លោក​ផ​ន​ស្លាប់​»​។​

​មក​ដល់​ខែកក្កដា​ឆ្នាំ​២០១៥​នេះ​ យើង​បាន​បន្ត​ទៅ​ហេតុការណ៍​មួយទៀត​ដែល​គ្រូមន្តអាគម​ត្រូវ​បាន​អ្នក​ភូមិ​សម្លាប់​នៅ​ខេត្តតាកែវ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ជន្លួញ​កាលពី​ឆ្នាំ​២០១៤​ដែរ​។​

​មនុស្ស​រាប់​សិប​នាក់​ឈរ​ជុំ​គ្នា​និយាយ​ពី​ព្រឹត្តិការណ៍​ដែល​បាន​កើតឡើង​។​ ជន​រង​គ្រោះ​លោក​ ពៅ​ សុវណ្ណ​ត្រូវ​បាន​គេ​ចោទ​ពី​ការ​ចេះ​ធ្វើអំពើ​មន្តអាគម​សម្លាប់​មនុស្ស​៩​នាក់​។​

​ប្រធាន​ភូមិ​លោក​ កែវ​ យ៉ាវ​បាន​រៀបរាប់​ប្រាប់​ថា​៖​ «​មនុស្ស​រាប់រយ​នាក់​ឈរ​ព័ទ្ធ​ជុំវិញ​ផ្ទះ​សុវណ្ណ​ដោយ​គប់​ដុំ​ថ្ម​ ព្រមទាំង​ឡើង​ទៅ​វាយ​ដុំ​ដល់​លើ​ផ្ទះ​ផង​ខ​ណះ​ដែល​ប៉ូ​លី​សបាន​ត្រឹមតែ​

រូបទង់ការពារសត្រូវរដែលអ្នកភូមិជនជាតិភាគតិចចារ៉ាយដាក់ការពារភូមិ
រូបទង់ការពារសត្រូវរដែលអ្នកភូមិជនជាតិភាគតិចចារ៉ាយដាក់ការពារភូមិ

ឈរ​សំឡឹង​មើល​មិន​អាច​ឃាត់​ជន​ដៃដល់​ជា​ច្រើន​នាក់​មិនដឹង​ជា​អ្នក​ណាខ្លះ​។​ ស្ថិត​ក្នុង​ភាព​រញ៉េរញ៉ៃ​រួម​ផ្សំ​និង​ភាព​ងងឹត​នៅ​ពេល​យប់​ សូ​ម្បី​តែ​ឡានពេទ្យ​ក៏​បាន​ទៅ​ដល់​តែ​មិន​អាច​ជួយ​អ្វី​បាន​ទាំងអស់​ព្រោះ​បិទ​ជិត​ដោយ​ហ្វូង​មនុស្ស​។​ រាង​កាយ​សុវណ្ណ​បាន​ត្រូវ​បោះ​មក​លើ​ដី​រួម​នឹង​ថ្លុកឈាម​និង​មាន​អ្នក​បន្ត​មក​វាយ​ដុំ​បន្ថែម​»​។​ ក្រុម​គ្រួ​សារបាន​ត្រឹម​អស់សង្ឃឹម​ និង​រន្ធត់​នឹង​ហេតុការណ៍​នៅ​ចំពោះ​មុខ​។​ យើង​សួរ​ថា​មាន​នរណា​ម្នាក់​ក្នុង​ចំណោម​នេះ​គិត​ថា​សុវណ្ណ​មិន​គួរ​នឹង​ស្លាប់​ តែ​គ្មាន​ចម្លើយ​។​ មាន​តែ​ស្រី្ត​អ្នក​ភូមិ​វ័យ​កណ្តាល​ម្នាក់​ឆ្លើយ​ថា​៖«​គាត់​សាក​សម​នឹង​ស្លាប់​»​ ហើយ​គ្រប់​គ្នា​ក៏យល់​ស្រប​តាម​។​

​ករណី​ដូច​ខាងលើ​មិនមែន​ជា​លើក​ទី​១​ទេ​។​ នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីរួមខេត្ត​រតនគីរី​ស្ថិត​នៅ​ស្រុក​បរ​កែវ​ អ្នក​ភូមិ​ជនជាតិភាគតិច​ជឿ​លើ​ជំនឿ​អរូបី​យ៍​យ៉ាង​ខ្ជាប់ខ្ជួន​។​ លោក​ រ៉ុ​ម​ចែ​ គី​ន​អាយុ​៤៦​ឆ្នាំ​ជា​ជនជាតិ​ដើម​ចា​រ៉ា​យ​រស់នៅ​ជាមួយ​ប្រពន្ធ​និង​កូន​៨​នាក់​នៅ​ប៉ុស្តិ៍ប៉ូលីស​ស្រុក​បរ​កែវ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំប្រទល់​វៀតណាម​។​ ដើម​ខែមេសា​នេះ​ គាត់​ត្រូវ​បាន​គេ​បណ្តេញ​ចេញពី​ភូមិ​ដោយ​ចោទ​ថា​មាន​ «​ប្រទាល​មន្តអាគម​»​។​ គាត់​រត់​ចូល​ព្រៃ​លាក់ខ្លួន​ដោយ​អត់​មាន​អ្វី​ទាំងអស់​រយៈពេល​២​ស​ប្តា​ហ៍​។​ ប៉ូ​លី​ស​ប្រធាន​ប៉ុស្តិ៍ប៉ូលីស​ស​ម្រេ​ចិត្ត​ផ្ដល់​កន្លែង​ស្នាក់​នៅ​បណ្តោះអាសន្ន​ដល់​លោក​គី​ន​និង​ក្រុម​គ្រូ​សារ​មុន​និង​អាច​រក​ជំរក​ថ្មី​។​ ជា​អ​កុស​ល្យ​គ្មាន​ភូមិ​ណា​ចង់​ទទួល​មាន​គ្រូធ្មប់​ជា​អ្នក​ជិតខាង​ទេពី​មាត់​មួយ​ទៅ​មាត់​មួយ​។​

​ករណី​នៅ​ឯ​ប៉ុស្តិ៍ប៉ូលីស​មួយទៀត​នៅ​ស្រុក​អូ​យ៉ា​ដាវ​ បុរស​វ័យ​ចំណាស់​ឈ្មោះ​ សុ​វ​ណ្ណា​ធី​ ជា​ជនជាតិ​ចា​រ៉ា​យ​ដែល​កំ​ប៉ុ​តដៃ​ទាំង​សងខាង​តាំងពី​គាត់​ជា​កងពល​ទាហាន​ក៏​ត្រូវ​អ្នក​ភូមិ​ដេញ​ចេញ​ដោយ​ចោទ​ថា​គាត់​ជា​ «​គ្រូធ្មប់​»​ បន្ទាប់​ពី​ប្រើ​ពាក្យ​សម្តី​លេងសើច​អំពី​រឿង​ «​គ្រូ​កាន់​»​ ពេល​កំពុង​ហូប​ស្រា​ជាមួយ​អ្នក​ភូមិ​ប្រុសៗ​កាលពី​ខែមិថុនា​ទៅ​នេះ​។​ គាត់​បាន​ប្រាប់​ថា​៖​ «​គេ​គំរាមសម្លាប់​បងស្រី​និង​ក្មួយ​ស្រី​របស់​ខ្ញុះ​ ប្រសិនបើ​ខ្ញុំ​មិន​ចាក​ចេញពី​ភូមិ​»​។​ គាត់​ស្នាក់​នៅ​ប៉ុស្តិ៍ប៉ូលីស​រហូត​ដល់​ខែកញ្ញា​កន្លង​ទៅ​នេះ​ទើប​អាច​ត្រលប់​ទៅ​រស់នៅ​ភូមិកំណើត​វិញ​បន្ទាប់​ពី​ការ​ចា​ចារ​ជា​ច្រើន​លើក​ច្រើន​សារ​រវាង​អាជ្ញាធរ​នឹង​អ្នក​ភូមិ​។

​នៅ​ក្នុង​ប្រទេស​តំបន់​អាស៊ី​ក៏​ដូច​ជា​នៅ​កម្ពុជា​ មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​រួច​ហើយពី​ករណី​ស្រ​ដៀង​និង​ដដែលៗ​ទាំងនេះ​។​ កន្លង​មក​ករណី​ភាគច្រើន​កើតឡើង​នៅ​ក្នុង​ខែសីហា​។​ ស្រី្ត​ម្នាក់​ជា​គ្រូថ្នាំ​ខែ្ម​រវ័យ​៦០​ឆ្នាំ​ត្រូវ​បាន​គេ​ឡើង​កាប់សម្លាប់​នៅ​លើ​ផ្ទះ​ស្ថិត​នៅ​ខេត្តឧត្ដរមានជ័យ​។​ នោះ​ក៏​មិនជា​ការ​ភ្ញាក់ផ្អើល​ពេក​នោះ​ទេ​នៅ​កម្ពុជា​។​

ព្រះតេជគុណ​ឆោង សៀកសាទបង្ហាយពីគំនូសរូបយ៍ន្តដែលបញ្ចុះអាគមគាថាការពារសុំសេចក្តីសុខ
ព្រះតេជគុណឆោង សៀកសាទ​បង្ហាញ​ពី​គំនូស​រូប​យ័ន្ត្រ​ដែល​បញ្ចុះ​អាគម​គា​ថា​ការ​ពារ​សុំ​សេច​ក្តី​សុខ

«​ធ្មប់​អាប​»​ មាន​គេ​ជឿជាក់​ថា​ពិតជា​មាន​ប្រាកដ​មែន​នៅ​កម្ពុជា​ហើយ​ពពួក​ទាំងនោះ​រស់នៅ​តាម​ដើមឈើ​ក្នុងភូមិ​ស្រុក​មនុស្ស​រស់នៅ​។​ លោក​សាស្ត្រ​ចា​រ្យ​ សោម​ចន្ទ​ សុវណ្ណ​ដា​រ៉ា​ មានមុខ​ជំនាញ​ខាង​ចិត្តសាស្ត្រ​និង​សង្គម​សាស្ត្រ​នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដោយ​មើលឃើញ​ការ​ស្រាវជ្រាវ​ពី​ការ​ព្យាបាល​បែប​អ​បី​យ​ជំនឿ​បាន​ពន្យល់​ថា​៖​ សព្វ​ថ្ញៃ​មិន​មានព្រៃ​ច្រើន​ដូច​មុន​ទេ​ធ្មប់​អាប​ក៏​មិន​មាន​កន្លែង​រស់នៅ​ដែល​រូ​ម​ផ្សំ​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ការ​កាត់​ឆ្ការ​យក​ដី​ដាំ​ដុះ​ជាដើម​។​ កត្តា​ពីរ​រួម​មាន​៖​ អ​បី​យ៍​ជំនឿ​លើ​មន្តអាគម​ន៍​ និង​ភាព​ស៊ី​វិ​ល័យ​នៅ​ក្នុង​សង្គមមនុស្ស​ដែល​កំពុង​តែ​ប៉ះទង្គិច​គ្នា​។​ ជា​ពិសេស​គឺ​នៅ​តាម​ស្រុកស្រែ​ចំការ​ពួក​គាត់​ពិបាក​រក​សេវា​ព្យាបាល​ជំងឺ​ហើយ​មិន​មានចំនេះ​ដឹង​គ្រប់គ្រាន់​រស់នៅ​អាស្រ័យ​លើ​ធម្មជាតិ​ និង​ធ្វើ​កសិកម្ម​។​ ទាំងនេះ​បាន​សរ​បញ្ជាក់​ពីរ​របៀប​នៃ​កា​រស់នៅ​ក្នុង​ភាព​ស្រពិចស្រពិល។

​តាម​រយះ​ប្រធាន​មន្ត្រី​អា​ដ​ហុ​ក​ប្រចាំខែ​រតនគីរី​លោក​ ឆាយ​ ធី​បាន​ឲ្យ​ដឹង​ថា​៖​ «​យើង​បាន​ពន្យល់​ណែនាំ​និង​បង្រៀន​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ភូមិ​យល់​ដឹង​ឲ្យ​បាន​ទូលំទូលាយ​ពី​បញ្ហា​នេះ​ ប៉ុន្តែ​ជំនឿ​អរូបី​យ​របស់​ពួក​គាត់​រឹង​មាំ​ណាស់​ហើយ​ក៏​គ្មាន​អ្វី​ប​ពា្ឈ​ប់​ពួក​គាត់​ទេ​។​ លោក​ធី​ក៏​ធ្លាប់​បាន​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ស្វែងរក​ដី​មួយ​កន្លែង​ដើម្បី​ដាក់​ជន​រង​គ្រោះ​ដែល​ត្រូវ​អ្នក​ភូមិ​បណ្ដេញចេញ​ និង​គំរាម​គំ​ហែង​ឲ្យ​បាន​នៅ​មួយ​កន្លែង​។​ ជា​ពិសេស​គឺ​នៅ​រតនគីរី​នេះ​តែ​ម្ដង​ដែល​មាន​ជនជាតិភាគតិច​រស់នៅ​ច្រើន​។​

​លើក​ពី​នេះ​ទៅ​ទៀត​អាចារ្យ​ខាង​កាតូលិក​ជនជាតិ​បារាំង​ ហ្វ្រំ​ង​ស័ស​ ផ​ន​ឆោ​ដ​ François​ Ponchaud​ ដែល​បាន​មក​រស់នៅ​កម្ពុជា​តាំងពី​ឆ្នាំ​១៩៦៥​មក​ម្ល៉េះ​ក៏​ជា​បុគ្គល​ទី​មួយ​ដែល​បាន​បកប្រែ​គម្ពី​គ្រិ​ស្ថ​បរិស័ទ​ទៅ​ជា​ភាសា​ខ្មែរ​។​ គាត់​ដឹង​យ៉ាង​ច្បាស់​ពី​អ​បី​យ៍​ជំនឿ​ដ៏​មុះ​មុត​របស់​ប្រជាជន​ខ្មែរ​ដែល​គាត់​មក​បំពេញ​បេស​កម្ម​នៅ​កម្ពុជា​ក្នុង​គោលបំនង​ជួយ​កុំ​ឲ្យ​មនុស្ស​ភ័យ​ក្លា​ច​និង​ចុះ​ញ៉ោ​ម​នឹង​វិញ្ញាណ​អាក្រក់​។​ គាត់​ក៏​ធ្លាប់​ទៅ​ប្រោះព្រំ​ទឹក​ និង​ធ្វើ​ពិធី​នៅ​ម្តុំ​ត្រើយម្ខាង​ទន្លេមេគង្គ​ដោយ​ការ​ស្នើ​សុំ​ពី​ស្ត្រី​ចំណាស់​មា្ន​ក់ថា​៖​ មាន​វិញ្ញាណ​មិនល្អ​នៅ​តំបន់​គាត់​រស់នៅ​។​

មន្តអាគម​ និង​រឿង​អ​បី​យ​ជំនឿ​នៅ​តែ​ជា​បញ្ហា​នៅឡើយ​នៅ​កម្ពុជា​។​ រហូត​មាន​កន្លែង​ព្យាបាល​ជំងឺ​បែប​បុរាណ​ដោយ​គ្រូ​បារមី​។​ ស្ថិត​នៅ​ក្នុង​វត្ត​បទុម​វ​តី​ក្នុង​រាជធានី​ភ្នំពេញ​ព្រះ​តេជគុណ​ព្រះ​នាម​ឆោង​ សៀ​ក​សាទ​ដែល​ល្បី​ខាង​ទាយ​និង​ជា​គ្រូ​បារមី​ពូកែ​ហើយ​មាន​មនុស្ស​មក​រង់ចាំ​ព្រះ​តេជគុណ​មិន​ដាច់​។​

​យើង​ឈរ​នៅ​ខាង​មុខ​កុដិ​និង​រថយន្ត​ទំនើប​របស់​ព្រះ​តេជគុណ​យើង​បាន​ស្តាប់​អ្នក​រង់ចាំ​ពី​មូលហេតុ​នៃ​ការ​មក​រក​សេវា​ព្យាបាល​នៅ​ទីនោះ​។​

រ៉ុមចែ​ គីននិងគ្រួសារនៅប៉ុស្ថិ៍ប៉ូលីសស្រុកបរកែវ ខេត្តរតនគីរី
រ៉ុមចែ​ គីននិងគ្រួសារនៅប៉ុស្ថិ៍ប៉ូលីសស្រុកបរកែវ ខេត្តរតនគីរី

​ស្រី្ត​ម្នាក់​ជា​អាជីវករ​ចេះ​តែ​ឈឺក្បាល​មិន​ដាច់​ ហើយ​មក​រក​លោក​(​ព្រះសង្ឃ​)​ដើម្បី​ស្រា​ច​ទឹក​យក​ជំងឺ​ឈឺក្បាល​ចេញ​។​ ចំនែកឯ​ស្ត្រី​មួយ​រូប​ទៀត​ដោយសារ​ថ្ងៃខែ​ឆ្នាំ​កំណើត​ប្តី​ប្រពន្ធ​មិន​ត្រូវ​គ្នា​តែ​បាន​ជំនះ​រៀប​ការ​ដូចនេះ​ជា​រៀង​រាល់​ខែ​គាត់​ត្រូវ​មក​ស្រា​ច​ទឹក​រំដោះគ្រោះ​ម្តង​។​

​ស្ថិត​ក្នុង​វ័យ​៤៦​ឆ្នាំ​ មានមុខរ​បរជា​ចុងភៅ​ឲ្យ​ផ្ទះ​មន្ត្រី​ធំ​ ស្ត្រី​រូប​នេះ​បាន​ប្រាប់​ពី​ជំងឺ​ដែល​មិន​ច្បាស់លាស់​កើត​លើ​ខ្លួន​គាត់​។​ ការ​ស្រោច​ទឹក​អ្នកជំងឺ​ត្រូវ​មក​៧​ថ្ងៃ​ជាប់​គ្នា​ទើប​ការ​ព្យាបាល​មាន​ប្រសិទ្ធភាព​ និង​ចំណាយ​ទៅ​តាម​សទ្ធា​ជា​រួម​ប្រហែល​២០​ដុល្លារ​។​ អាគារ​ខាងលើ​ជា​កន្លែង​សំរាប់​អ្នកជំងឺ​ធ្ងន់ធ្ងរ​ អ្នកជំងឺ​អាច​ស្នាក់​នៅ​ព្យាបាល​រហូត​ដល់​ជា​ដាច់​ដោយ​មិន​កំនត់​រយៈពេល​។​ ស្រី​លី​ន​អាយុ​១៩​ឆ្នាំ​ស្វិតជើង​ទាំង​សងខាង​ និង​មាន​អាកា​រៈ​ឈឺ​រមាស់​ក្រហាយ​បាទ​ជើង​បាន​ស្នាក់​នៅ​ព្យាបាល​រយះ​ពេល​៣​ខែ​។​ លោក​ជា​ សំ​អឿ​ន​ជា​មន្ត្រី​ប៉ូ​លី​ស​វ័យ​៥០​ឆ្នាំ​ដែល​ឈឺ​ជើង​ក៏​មក​រក​សេវា​ព្យាបាល​ដែរ​។​ គួរ​បញ្ជាក់​ថា​កា​ប្រើ​ថ្នាំ​ព្យ​បាល​គឺ​ដូច​គ្នា​គ្រាន់តែ​តិច​ ឬ​ច្រើន​ប៉ុណ្ណោះ​។​ ពេល​ជា​សះស្បើយ​អ្នកជំងឺ​ត្រូវ​ប្រគេន​ស៊ីម៉ង់​២​បាវ​(​ប្រហែល​២០០​ដុល្លារ​)​។​

​នេះ​ប្រហែល​គឺជា​ដំនើរ​ប៉ះទង្គិច​អារម្មណ៍​សា្មរ​តី​ដែល​បាន​បន្សល់​ទុក​ពី​សម័យ​ខ្មែរក្រហម​មក​ម្ល៉េះ​ ប៉ុន្តែ​ព្រំដែន​ជីវិត​ និង​សេចក្តីស្លាប់​មើលទៅ​ហាក់បីដូចជា​មាន​ន័យ​តិចតួច​នៅ​កម្ពុជា​សព្វថ្ងៃ​ក្នុង​ផ្លូវ​អ​បី​យ​ជំនឿ​។​ ជំនឿ​លើ​មន្តអាគម​ប្រៀប​ដូច​ជា​បំណាក់​អាវ​ដែល​ដេរ​មិន​ចេះ​ជិត​ដូច​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នៅ​ភូមិ​ត្រពាំង​ឈូក​អ្នក​ភូមិ​នៅ​តែ​ភ័យ​ខ្លាច​នឹង​ការ​ស្លាប់​របស់​គ្រូធ្មប់​។​ ជា​ច្រើន​ខែ​គេ​ក្លា​ច​ថា​ព្រលឹង​របស់​លោកគ្រូ​ធ្មប់​ផ​ន​ដើរ​ស្វែងរក​ក្បាល​។​ ពេល​ងងឹត​មក​ដល់​មិន​ទាន់​គេ​នាំ​គ្នា​ចូល​ផ្ទះ​។​

​អ្នក​ភូមិ​ម្នាក់​ឈ្មោះ​ យុំ​ ឡុ​ង​ក៏​បាន​ប្រាប់​ថា​ គាត់​បាន​និមន្ត​ព្រះសង្ឃ​មក​សូត្រ​មន្ត​ប្រោះព្រំ​ទឹក​ និង​ព័ទ្ធ​សី​ម៉ា​សុំ​សេចក្តីសុខ​ជុំវិញ​ផ្ទះ​គាត់​។​ ដូច​នៅ​ភូមិ​ព្រៃ​ជន្លួញ​ប៉ុន្មាន​ខែ​ដំបូង​បន្ទាប់​ពី​សុ​វ​ណ្ណា​បាន​ស្លាប់​តាម​ផ្លូវ​នៅ​ពេល​ល្ងាច​ស្ងាត់ជ្រងំ​មិន​មាន​មនុស្ស​ណា​ហាន​ដើរ​។​ ចំនែក​រ៉ុ​ម​ចែ​ គី​ន​វី​ញ​កាន់តែ​កំសត់​កំរ​ម្នាក់ឯង​មាន​តែ​បន្ត​រស់នៅ​ជីវិត​ឯក​ការ​ឆ្ងាយ​ពី​ភូមិ​ស្រុក​ដើម្បី​ចាក​ចេញពី​ស្រមោល​ជីវិត​រួម​ជាមួយនឹង​គ្រួសារ​របស់​គាត់​៕​

ដោយ​៖​ Ivan​ Franceschini
​ប្រែ​សម្រួល​ដោយ​៖​ ហេង​ រតនា​ / ​អត្ថ​បទ​៖​ Corriere​ Della​ Sera​ (Italy)

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

កម្មករជួសជុលប្រាសាទអង្គរទោះមានប្រាក់ចំណូលទាប តែមានមោទនភាព

ស្ពានហាល និងកស្សិណ នៃសំណង់ប្រាសាទអង្គរតូច កំព[...]

ប្រធានបទ៖ អាជីវករនៅតំបន់ផាប់ស្រ្តីប ខេត្តសៀមរាបបន្តអស់សង្ឃឹម

MC: សៀមរាបជាខេត្តដែលមានសក្ដានុពលផ្នែកទេសចរណ៍ [...]

ប្រជាពលរដ្ឋនៅទីក្រុងភ្នំពេញសរសើរថាការប្រមូលសំរាមល្អប្រសើរជាងមុន ខណៈកម្មករក្រុមហ៊ុនសំរាមខិតខំធ្វើការ

ប្រជាពលរដ្ឋមួយចំនួនបានកត់សំគាល់ឃើញថា បរិស្ថាន[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x