សហរដ្ឋអាមេរិកនិងប្រទេសតំបន់អាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន បានចាប់ផ្ដើមធ្វើសមយុទ្ធលើផ្ទៃសមុទ្រចំនួន៥ថ្ងៃ ដែលជាផ្នែកមួយនៃការពង្រឹងសន្តិសុខរួមនៃដែនសមុទ្រជាប់នឹងតំបន់មានជម្លោះនៃសមុទ្រចិនខាងត្បូង ជាដែនអធិបតេយ្យរវាងប្រទេសអាស៊ានខ្លះនិងប្រទេសចិន។
តាមសារព័ត៌មានរបស់ ថៃ សមយុទ្ធនេះ គឺប្រទេសថៃជាអ្នកចាត់ចែង ជាមួយនឹងសហរដ្ឋអាមេរិក។ ប៉ុន្តែ សម្រាប់ថៃ នៅពេលនេះ គឺប្រធានសមាគមអាស៊ាន ដែលគេហៅថាប្រធានប្រចាំឆ្នាំ។
អ្នកសង្កេតការណ៍ថា នេះជាលើកដំបូងហើយ ដែលអាស៊ាន១០ប្រទេស សម្រេចចូលរួមធ្វើសមយុទ្ធសមុទ្រជាអាមេរិក ដែល កំពុងប្រជែងឥទ្ធិពល ជាមួយចិន។
នៅរយៈពេលចុងក្រោយនេះចិន កំពុងមានប្រៀបនិងមានឥទ្ធិពលលើប្រទេសមួយចំនួន នៃសមាគមអាស៊ាន។អ្នកសង្កេតការណ៍ថា ចិនមាន ឥទ្ធិពលគឺ ដោយសារតែ ប្រទេសទាំងនោះ ជាកូនបំណុលពាន់លានដុល្លាររបស់ចិនហើយម្យ៉ាងទៀតចិន ឆក់យកកូនបំណុលដើម្បីផលប្រយោជន៍ចិន នៅក្នុងសមុទ្រចិនខាងត្បូងដែលចិនកំពុងវាទីកាន់កាប់ ។
សូមស្ដាប់ លោកនួន បូរិនបកស្រាយតាមរយៈការចោទសួររបស់លោកកែវសុខាដូចតទៅ៖