en     km
en     km

ហុងកុងកាន់តែធ្លាក់ចូលក្នុងស្ថានភាពគ្រោះថ្នាក់ខណៈចិនបញ្ជូនទ័ពទាំងយប់

Share

នៅរយៈពេលមួយសប្ដាហ៍ចុងក្រោយនេះស្ថានការណ៍នៅក្រុងហុងកុងកាន់តែធ្លាក់ចូលក្នុង ភាពគ្រោះថ្នាក់​ហើយ។ សេចក្ដីរាយការណ៍របស់សារព័ត៌មានអង់គ្លេស Shepharp.com.uk បានចុះផ្សាយនៅថ្ងៃ​ទី៣​កញ្ញានេះថាចិនបានដឹកទ័ពតាមកប៉ាល់ ដ៏ធំមួយ កាលពីយប់ថ្ងៃទី២៨សីហា ចូលទៅ មូលដ្ឋានទ័ពជើងទឹកនៅជាយក្រុង ហុងកុងដោយដាក់អោយទ័ពទាំងនោះ នៅប្រមូលផ្ដុំគ្នានៅទីនោះ។ ព្រឹត្តិការណ៍នេះ ចំពេល បាតុករក្រុងហុងកុងដែល ទាមទារសេរីភាព ពីក្រុងប៉េកាំង មិនបាន​បង្ហាញ​ការ​​ចុះចាញ់នឹងក្រុងប៉េកាំងឡើយ។ ពួកគេនៅតែប្រកាសបន្តធ្វើបាតុកម្មជារៀងរាល់ ថ្ងៃនិងជាពិសេស នៅចុងសប្ដាហ៍គឺរហូតមានដំណោះស្រាយ។ អ្វីដែលពួកគេចង់បានភ្លាមគឺការចុះចេញពីតំណែង​របស់​លោកស្រីខារិឡាំពីអភិបាលក្រុង។ តែព័ត៌មានចុងក្រោយនេះ លោកស្រី កំពុងស្លេស្លា ចង់ចាកចេញ បន្តិចឬក៏​ចង់ បន្តនៅទៀត។ សម្រាប់ក្រុងប៉េកាំងប្រកាសថា នៅបន្តការពារលោកស្រីជានិច្ច។

ដើម្បីជ្រាប! សូមស្ដាប់ការបកស្រាយរបស់លោកនួន បូរិន តាមរយៈការចោទសួររបស់ លោក យិប ឆេងលាភដូចតទៅ៖

Share

ព័ត៌មានទាក់ទង

Image