en     km
en     km

រំលឹកខួប៨០ឆ្នាំនៃថ្ងៃកំណើតសង្គ្រាមលោកលើកទី២

Share

០១ សីហាឆ្នាំ១៩៣៩ ដោយគំនុំនៃឧត្តមភាពសេដ្ឋកិច្ច និង យោធាម្ដងទៀតបណ្ដា ប្រទេសនៅអឺរ៉ុបបានសម្រេចចាប់ផ្ដើមធ្វើការហែកហួរសន្ដិភាពពិភពលោកសារជាថ្មី។ថ្ងៃនេះ គឺជាខួបទី៨០ឆ្នាំនៃថ្ងៃកំណើតសង្គ្រាមលោកលើកទី២ មេដឹកនាំពិភពលោក មកពីប្រទេសធ្លាប់បញ្ឆេះសង្គ្រាម និង ប្រទេសរងគ្រោះបានជួបជុំគ្នារំលឹកព្រឹត្តិការណ៍ សោកដនាកម្មដ៏ឃោរឃៅនេះ។

កញ្ញា ឆោមពៅនិកា ជូនសេចក្ដីប្រែសម្រួល៖

មេដឹកនាំនៃប្រទេសមួយចំនួនបានមកជួបជុំគ្នានៅប៉ូឡូញធ្វើពិធីរំលឹកខួប៨០ឆ្នាំនៃសង្គ្រាមលោកលើកទីពីរដែលមនុស្សប្រមាណជាង៨០លាននាក់បានបាត់បង់ជីវិត។ក្នុងពិធីនោះមានការចូលរួមពីសំណាក់ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier អធិការបតី Angela Market លោក នាយករដ្ឋមន្រ្ដីបារាំង ប្រធានាធិបតី ប៊ែលហ្សិក ហុងគ្រី អនុប្រធានាធិបតីអាមេរិក​លោកម៉ៃ ផេនតំណាងឱ្យអធិបតីលោកត្រាំ ជាអាទិ៍។ តែជាការកត់សម្គាល់គឺលោកប្រធានាធិបតីអាល្លឺម៉ង់បានសម្ដែងការសុំការអភ័យទោសពីប៉ូឡូញអំពីអំពើឃោរឃៅរបស់ណាស៊ីក្នុងភាសាអាល្លឺម៉ង់និងប៉ូឡូញ ប្រែដូច្នេះថា៖

ខ្ញុំអោនក្បាលរបស់ខ្ញុំចំពោះជនរងគ្រោះដែលរងការវាយប្រហារនៅ វ៉ីលុន ខ្ញុំអោនក្បាលរបស់ខ្ញុំចំពោះជនរងគ្រោះប៉ូឡូញដោយរបបជិះជាន់អាល្លឺម៉ង់ ហើយខ្ញុំសុំការអភ័យទោស។

ការថ្លែងបែបនេះគឺបន្ទាប់ពីប្រធានាធិបតីប៉ូឡូញលោក Duda ថ្លែងអំណរគុណរបស់វត្តមានលោកប្រធានាធិបតីអាល្លឺម៉ង់នៅថ្ងៃនេះ។លោកឌូដាបានថ្លែងថា​កាលពី៨០ឆ្នាំមុន ពេលនេះ Wielun កំពុងចុះនរក ដោយភាពព្រៃផ្សៃនិងបំភ្លេចបំផ្លាញរបស់ជាតិសាសន៍អាល្លឺម៉ង់។

ក្រោយមកមេដឹកនាំទាំងនោះួមដំណើរនឹងប្រធានគណៈកម្មាធិការអឺរ៉ុបលោក Frans Timmermans ដឹកនាំការទស្សនាទៅកាន់ស្ដូកវិញ្ញាណក្ខន្ធសមុទ្រខ្មៅ បាល់តិចនាឆ្នេរGdańsk ដែលជាទីតាំងប្រយុទ្ធដំបូងបង្អស់របស់ប៉ូឡូញនឹងអាល្លឺម៉ង់។

សង្គ្រាមលោកលើកទី២និងផ្សែងងងឹតរបស់វា

ព្រោះសង្គ្រាមលោកលើកទី១បន្សល់ទុកនូវភាពមិនស្ងប់សុខរបស់អ្នកបង្ខំចិត្តបរាជ័យនោះទេ ទោះបារាំង អង់គ្លេស រុស្ស៊ីបានយកឈ្នះលើសង្គ្រាមដណ្ដើមអំណាច នេះតែពុំមានវិធានការណ៍បង្ការបានល្អប្រសើរសម្រាប់អនាគតឡើយ។ លេសនយោបាយក្នុងការឈ្លានពាននៅតែបន្ដកើតមាន ក្រោមការដឹកនាំរបស់អាដុល ហ៊ីត្លែលោកបានបញ្ចូនទ័ពជាបឋមទៅឈ្លានពានប៉ូឡូញក្រោមហេតុផលចោទប្រកាន់ផ្ទុយថាប៉ូឡូញបានឈ្លានពានទឹកដីអាល្លឺម៉ង់ និង បន្ដបន្ទាប់យុទ្ធសាស្រ្ដយោធាដ៏ សម្បូរបែបនិងក្លៀវក្លារបស់ខ្លួនបានវាតទីចូលអឺរ៉ុបខាងកើត មានអូទ្រីស ឆេកូស្លូវ៉ាគីទៀត។ ដោយឃើញសភាពបែបនេះប្រទេសសម្ព័ន្ធមិត្តដែលឈ្នះសង្គ្រាមលោកលើកទី១ បានមូលមតិគ្នាចេញសេចក្ដីសម្រេចធានាការពារប្រទេសមួយចំនួនទៀតដូចជា រ​ប៊ែលហ្ស៊ិក ហូឡង់ និង​ស្វ៊ីស រ៉ូម៉ានី ក្រិចជាអាទិ៍អំពីការយាយីរបស់អាល្លឺម៉ង់។ប៉ូឡូញបានក្លាយជាទីលានប្រយុទ្ធដ៏តានតឹងខណៈសហភាពសូវៀតធ្វើឱ្យប៉ូឡូញមិនទុកចិត្តចំពោះការជួយការពាររបស់គេមកលើខ្លួន។ហើយវាជាការពិត មេដឹកនាំណាស៊ីអាល្លឺម៉ង់បាននិយាយនឹងសហភាពសូវៀតរួចហើយថាមិនចាំបាច់នឹងធ្វើជាចូលខ្លួនមកការពារប៉ូឡូញទេ ព្រោះអាល្លឹម៉ង់បានរៀបចំអំណោយទឹកដីប៉ូឡូញ ចែកសម្រាប់សហភាពសូវៀតទៅហើយ គឺ សូវៀត​អាច​កាត់​យក​ទឹកដី​ប៉ែក​ខាង​កើត​ប៉ូឡូញ ព្រមទាំង​ប្រទេស ៣ នៅ​ជុំវិញ​សមុទ្រ​បាល់ទិក គឺ​ឡេតូនី លីទុយអានី និង​អេស្តូនី យក​ទៅ​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន ក្រោមកិច្ចព្រមព្រៀងសម្ងាត់មួយថ្ងៃ២២ សីហារបស់ភាគីទាំងពីរដែលគេហៅថា កិច្ចព្រមព្រៀង ហ៊ីត្លែស្ដាលីន។រហូតដល់ព្រលឹមថ្ងៃទី០១សីហា អាល្លឺម៉ង់ចូលលុយលុកកាន់កាប់ប៉ូឡូញ។រហូតដល់ថ្ងៃ​ទី៣ កញ្ញា បារាំង និង​អង់គ្លេស​បាន​ដាក់​ឱសានវាទ​ឲ្យ​ហ៊ីត្លែរ​ដក​កងទ័ព​ចេញ​ពី​ប៉ូឡូញ ក៏ប៉ុន្ដែនៅ​យប់ថ្ងៃ​ដដែលនោះ ហ៊ីត្លែរ​មិនព្រមដក​ទ័ព បារាំង និង​អង់គ្លេស ក៏​បាន​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់ ហើយ​សង្រ្គាម​លោក​លើកទី២ ក៏​បាន​ចាប់ផ្ទុះឡើង។ទីបំផុតប៉ូឡូញត្រូវបានធ្លាក់ក្នុងកណ្ដាប់ដៃរបស់អាល្លឺម៉ង់ពិតមែនព្រោះអង់គ្លេស និង បារាំងហាក់មិនបញ្ចេញសកម្មភាពយោធាច្រើនឡើយលើរឿងនេះ។

 ​សង្រ្គាម​លោកលើកទី២ នៅ​​ពេល​ដែល​អាល្លឺម៉ង់ អ៊ីតាលី និង​សហភាព​សូវៀត ដែលឃប់ឃិតគ្នានាំគ្នា​ឈ្លានពាន​ពង្រីក​ទឹកដី នៅ​​ក្នុង​តំបន់​អឺរ៉ុប។ដោយឡែក អាស៊ីប៉ាស៊ីហ្វិក​វិញ គឺ​ជា​ដែន​ប្រមាញ់​របស់​ចក្រភព​ជប៉ុន ដែល​ស្ថិត​ក្នុង​បក្សសម្ព័ន្ធ​ត្រី​ភាគី​ អាល្លឺម៉ង់-អ៊ីតាលី-ជប៉ុនក្រោយពីខ្លួនត្រូវតែបង្ហាញអានុភាពឱ្យស្មើមុខ ស្មើមាត់ទៅនឹងអ្នកឈ្នះសង្គ្រាមលោកលើកទី១ដែលមិនទុកខ្លួនជាមិត្តប៉ុន្មាននោះ ហើយជប៉ុនបានចូលខ្លួនជំនួសអាណានិគមបារាំងក្រោយ អាល្លឺម៉ង់ក្នុងឆ្នាំ៤០បានចាត់ការគ្រប់គ្រងបារាំងបាន។តែនៅឆ្នាំ១៩៤១ អាល្លឺម៉ង់មិនអាចឈ្លានពានអង់គ្លេសបានទេ ក៏សម្រេចចិត្តប្ដូរទិសដៅឈ្លានពាន សហភាពសូវៀតដែលធ្លាប់មានទំនាក់ទំនងល្អទាំអទូត និង​យោធាជាមួយនឹងខ្លួនពេលមុនក្រោយពីជជែកគ្នាមិនត្រូវពីការបែងចែកនូវទឹកដីឈ្លានពានរបស់ខ្លួនគឺ​អាល្លឺម៉ង់ នៅ​អាហ្វ្រិក​ប៉ែក​កណ្តាល អ៊ីតាលី នៅ​អាហ្វ្រិក​ខាងជើង និង​ខាង​កើត ជប៉ុន​ នៅ​អាស៊ីអាគ្នេយ៍ ចំណែក​សហភាព​សូវៀត​ នៅ​តំបន់​អាស៊ី​កណ្តាល​ចាក់ចុះ​ទៅ​ទិស​ខាង​ត្បូងសំដៅ​ទៅ​មហាសមុទ្រ​ឥណ្ឌា តែហ៊ីត្លែ និង ស្ដាលីន កំពុងតែប្រទាញគ្នាអំពីប្រទេស​ហ្វាំងឡង់ ប៊ុលហ្ការី និង​រូម៉ានី។ តាំងពីដំបូងឡើយសូវៀតក៏បានដឹងខ្លួនពីរឿងនេះដែរ ក្រោមការដឹកនាំរបស់ស្ដាលីន លោកបានព្រម​ចូល​ក្នុង​បក្ស​សម្ព័ន្ធ​ជាមួយ​ហ៊ីត្លែរគឺដើម្បី​បញ្ចៀស​សង្រ្គាម​ជាមួយ​អាល្លឺម៉ង់​បាន​មួយរយៈ ទុកពេល​ឲ្យ​សូវៀត​អាច​ពង្រឹងកម្លាំង​ទ័ព​ទុក​ទប់ទល់​នឹង​ហ៊ីត្លែរនៅពេលមួយមកដល់។

នៅ​​ថ្ងៃ​ទី២២​ ខែ​មិថុនា ឆ្នាំ​១៩៤១ កងទ័ព​អាល្លឺម៉ង់​ក៏​បាន​បើក​ការ​វាយលុក​ចូល​ឈ្លានពាន​សហភាព​សូវៀត ក្នុង​ប្រតិបត្តិការ​ដែល​អាល្លឺម៉ង់​ដាក់​ឈ្មោះ​ថា “Barbarossa” តែទីបំផុតសង្គ្រាមបួនឆ្នាំរវាងមហាអំណាចទាំងពីរ គឺអាល្លឺម៉ង់បានចាញ់ដោយកត្តាត្រៀមបំរុងស្បៀងនិងទប់ទល់ធម្មជាតិមិនគ្រប់គ្រាន់។ដោយចាញ់ទាំងខាងអង់គ្លេសវាយបកវិញ រួមនឹងសូវៀតផង អាល្លឺម៉ង់បានប្រកាសចាញ់សង្គ្រាម ខណៈជប៉ុនបានចាញ់ក្រាបដោយគ្រាប់បែករបស់អាមេរិករួចទៅហើយ។កិច្ចព្រមព្រៀង​ចុះចាញ់​សង្រ្គាម​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ដោយ​ជប៉ុន និង​សហរដ្ឋ​អាមេរិក នៅថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ ជាថ្ងៃ​ដែល​សង្រ្គាម​លោកលើកទី២​ត្រូវ​បញ្ចប់​ជាផ្លូវការ។

នៅសុខៗគេមិននឹកស្មានថា អ្នកចំណាយកម្លាំងក្នុងសង្គ្រាមទាំងប៉ុន្មានត្រូវដេកដាប និង រស់យ៉ាងត្រដាបត្រដួស ឆ្លៀតក្នុងឱកាសជាអ្នកសន្សំកម្លាំងធ្វើសព្វាវុធលក់ ក្រោយមកជាម្ចាស់បំណុល និង ជាអ្នកផ្ដួចផ្ដើមគំនិតបង្កើតអង្គការរក្សាសន្ដិភាព ឈ្មោះថាអង្គការសហប្រជាជាតិនៅថ្ងៃទិ២៥ តុលាឆ្នាំ១៩៤៥។ពេលនោះហើយគេចាប់មើលឃើញថា អំណឹះតទៅ អាមេរិក បានរៀបចំខ្លួនជាស្រេចគឺជាម្ចាស់ប៉ូលនយោបាយពិភពលោកតាមការអនុវត្តលទ្ធិ ទ្រូម៉ាន់ ។ទន្ទឹមគ្នានឹងការនិយាយថា នរណាទទួលបានឧត្តមភាពសេដ្ឋកិច្ចនិង​យោធា នោះ គេមិនអាចចនិយាយតែអំពីអាមេរិកដែលជាអ្នកខូចខាតតិចចំណេញ ច្រើនក្នុងសង្គ្រាមលោកទី២នោះទេ សូវៀតគឺជាអ្នកឈ្នះក្នុងសង្គ្រាមលោកទី២ដែរ។ទីបំផុតអ្នកទាំងពីរត្រូវប្រឈមគ្នាធ្វើឱ្យការបិទបញ្ចប់សង្គ្រាមលោកលើកទី២នាំមកនូវ សង្រ្គាម​ថ្មីមួយទៀត​បាន​ចាប់ផ្តើម​ឡើង គឺ “សង្រ្គាមត្រជាក់”ដែលហៅថាជាសង្គ្រាម មនោគមន៍វិជ្ជារត់ប្រណាំងសព្វាវុធដ៏ធំបំផុត។ផ្សែងរបស់សង្គ្រាមលោកលើកទី២ គឺខ្មួរខ្មាញ់បំផុតព្រោះគេសង្កេតឃើញនៅ​ម្ខាងនៃវិបត្តិ​អន្តរជាតិ ដូចជា​ការបិទគមនាគមន៍​ក្រុងប៊ែរឡាំង (១៩៤៨-១៩៤៩)នៃបំណែងចែកការគ្រប់គ្រាន់របស់ លោកសេរីនិងកុម្មុយនីស្ដលើប្រទេសនេះ, សង្គ្រាមឧបទ្វីបកូរ៉េ (១៩៥០-១៩៥៣)ធ្វើឱ្យកូរ៉េទាំងពីររស់បែកគ្នាដល់សព្វថ្ងៃ, វិបត្តិក្រុងប៊ែរឡាំងឆ្នាំ១៩៦១, សង្គ្រាមវៀតណាម (១៩៦៤-១៩៧៥)និងការបង្កើតឱ្យមានសង្គ្រាម ឈ្លានពានប្រទេសជិតខាងរួមនឹងសង្គ្រាមស៊ីវិលក្នុងឥណ្ឌចិន, សង្គ្រាមសូវៀតនៅអាហ្វហ្កានីស្ថាន (១៩៧៩-១៩៨៩) និង ជាពិសេស​វិបត្តិមីស៊ីសគូបាឆ្នាំ១៩៦២ ហៀប​តែ​នឹង​ផ្ទុះ​សង្គ្រាមលោកលើកទី៣​ទៅ​ហើយ​។ រហូតដល់ចុងឆ្នាំ១៩៩០ សង្គ្រាមត្រជាក់ត្រូវបានបិទបញ្ចប់ក្នុងរដ្ឋកាលលោក រ៉ូណាល់រីហ្កែន របស់សហរដ្ឋអាមេរិក ហើយសហភាពសូវៀតត្រូវបានដួលរលំ ប្រទេសចំណុះមនោគមន៍សូវៀតទាំងក្នុងនិងក្រៅតំបន់ថមថយកម្លាំងដោយអស់ជំនួយ ទើបរហូតមកដល់ពេលនេះ មានការទទួលស្គាល់ថាសង្គ្រាមត្រជាក់ជា សង្គ្រាមដ៏ធំមហិមាចុងក្រោយគេ និង​មិនសង្ឃឹមថាមានសង្គ្រាមណាមួយកើតឡើង ខណៈប្រទេសជាតិទាំងឡាយលើពិភពលោកកំពុងចងបាច់សន្ដិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ៕

Share

ព័ត៌មានទាក់ទង

Image