en     km
en     km

អ្នក​ស្រាវជ្រាវ​ បង្ហាញ​ការ​ចំណាយ​លើ​ការ​ការពារ​ជាតិ​រយៈពេល​១៦​ឆ្នាំ​ អស់​ជិត​៤​ពាន់​លាន​ដុល្លារ​

Share

defence-ministry

តាម​រយៈ​ការ​សិក្សា​មួយ​បាន​រក​ឃើញ​ថា​ ការ​ចំណាយ​លើ​វិស័យ​ការពារ​សន្តិសុខ​ជាតិ​កម្ពុជា​ មាន​ទឹកប្រាក់​ជិត​៤០០០​លាន​ដុល្លារ​ សម្រាប់​រយៈពេល​១៦​ឆ្នាំ​ចុង​ក្រោយ​នេះ​។​ អ្នក​ស្រាវជ្រាវ​ពី​ការ​អភិវឌ្ឍ​សង្គម​យល់​ថា​ រដ្ឋាភិបាល​គួរតែ​បង្កើន​ការ​ចំណាយ​ទៅ​លើ​វិស័យ​កសិកម្ម​ ឧស្សាហកម្ម​ ដើម្បី​ជួយ​បង្កើន​សេដ្ឋកិច្ចជាតិ​ ព្រោះ​ជីវភាព​ពលរដ្ឋ​ខ្មែរ​នៅ​ក្រីក្រ​នៅឡើយ​។​

​លោក​មាស​ នី​ បាន​សរសេរ​នៅ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ ថា​ ចាប់ពី​ឆ្នាំ​២០០១​រហូត​ដល់​២០១៦​ ការ​ចំណាយ​លើ​ការ​ការពារ​ និង​សន្តិសុខ​កម្ពុជា​មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជា៣៩៥២ លាន​ដុល្លារ​ ។​ លោក​មាស​ នី​ បាន​បញ្ជាក់​ថា​ តួលេខ​នេះ​ ជា​ទិន្នន័យ​រក​ឃើញ​ត្រួសៗ​ប៉ុណ្ណោះ​ ចំពោះ​ចំនួន​ពិតមែន​ទែន​នោះ​ អាច​មានការ​ខុស​គ្នា​បន្តិចបន្តួច​ទៀត​។​

​នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៥​ ដដែល​នេះ​ដែរ​ លោក​មាស​ នី​ បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​ស្ត្រី​អេ​ហ្វ​អឹ​ម​ ១០២​ នៃ​WMC​ ថា​ ជា​ការ​ល្អ​ហើយ​ ដែល​មានការ​ចំណាយ​ថវិកាជាតិ​ទៅ​លើ​វិស័យ​ការពារ​ និង​សន្តិ​សុ​ន្តិ​សុខ​ជាតិ​បែប​នេះ​។​ ប៉ុន្តែ​លោក​ថា​ ការ​ចំណាយ​នោះ​ហាក់ដូចជា​មាន​ចំនួន​ច្រើន​ពេក​ ណាមួយ​ប្រទេស​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន​ក៏​មាន​សន្តិភាព​ហើយ​ដែរ​។​

​លោក​បាន​បន្ថែម​ថា​ រដ្ឋាភិបាល​គួរ​បន្ថែម​ថវិកាជាតិ​ ទៅ​ដល់​ក្រសួង​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម​ ឧស្សាហ៍កម្ម​ វិញ​ ដើម្បី​បង្កើន​សេដ្ឋកិច្ចជាតិ​ ជា​ពិសេស​ជីវភាព​ប្រជាពលរដ្ឋ​  ដោយសារ​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​ជា​កសិករ​។​

​លោក​មាស​ នី​ បាន​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​លោក​ថា​ ចំនួន​កងកម្លាំងប្រដាប់អាវុធ​កម្ពុជា​បាន​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា​ មាន​ចំនួន​១៦៩.៥០០​ នាក់​ក្នុង​នោះ​មាន​  កងទ័ព​ជើងគោ​គ​ ៨៥.០០០​នាក់​  កងកម្លាំង​ពិសេស​ ៥.០០០​នាក់​ កងទ័ពអាកាស​ ២.៥០០​នាក់​  កងង​ទ័ពជើងទឹក​ ៣.០០០​នាក់​   កងរាជអាវុធហត្ថ​ ១០.០០០​នាក់​ និង​ប៉ូ​លី​ស​ជាតិ​ ៦៤.០០០​នាក់​។​

​លោក​មាស​ នី​ សរសេរ​បន្ត​ថា​ ប្រសិនបើ​យក​ថវិកា​នោះ​ មក​ចែក​ជាមួយ​ចំនួន​កងកម្លាំង​សរុប​ដោយ​មិនបាច់​ទិញ​គ្រឿង​សព្វាវុធ​ នោះ​ឃើញ​ថា​កងកម្លាំង​ម្នាក់​អាច​ទទួល​បាន​ប្រាក់​ចំនួន​២៣.៣១៥​ដុល្លារ​ ក្នុង​ម្នាក់ៗ​៕

Share

Image
Image
Image