en     km
en     km

ថៃនឹងទិញរថពាសដែក ១២០គ្រឿងពីអាមេរិកវបន្ទាប់ពីអាមេរិកទទួលស្គាល់រាជរដ្ឋាភិបាលថ្មី

Share

ប្រភពពីក្រសួងការពារជាតិថៃបាន អោយដឹងថា នៅចុងឆ្នាំ២០១៩និង ឆ្នាំ២០២០ គឺ ប្រទេសថៃនឹង​ទិញ រថពាសដែក ផលិតដោយប្រទេសអាមេរិក ចំនួន១២០គ្រឿងដែលគេមើលឃើញ​ថា ការណ៍នេះ ដោយសារ សហ​រដ្ឋអាមេរិកបានទទួលស្គាល់រាជរដ្ឋាភិបាល ថៃថ្មីក្រោយការបោះឆ្នោតសភាថ្មីកាលពី​ខែមីនា​ឆ្នាំ​២០១៩។

សហរដ្ឋអាមេរិក បានកាត់ផ្ដាច់ជំនួយ ទៅប្រទេសថៃ បន្ទាប់ពី ពួកយោធា ធ្វើរដ្ឋប្រហារ ដណ្ដើម អំណាចពីគណបក្សនយោបាយ។ តែក្រុងវ៉ាស៊ីនតោន បានសម្រេចស្ដារទំនាក់ទំនងជាមួយ រាជរដ្ឋាភិ​បាល ថ្មីក្រោយពី ប្រទេសថៃបញ្ចប់ការគ្រប់គ្រងដោយពួកយោធា។

នាយឧត្តមសេនីយ៍ Apirat Kongsompong ដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយថា ថៃនឹងទទួលបាន រថពាសដែក ពីអាមេរិកចំនួន៧០គ្រឿងនៅចុងឆ្នាំ២០១៩ ហើយ ៥០គ្រឿងទៀតនឹងទទួលបាន នៅក្នុងឆ្នាំ២០២០។

តែយ៉ាងណា លោក Apirat មិនបានអះអាងថា ថៃបានចំណាយប្រាក់ប៉ុន្មានលានដុល្លារនោះទេ  ប៉ុន្តែ បើតាមប្រភពរបស់ក្រសួងការពារជាតិ ថៃ គឺក្នុង១២០គ្រឿងនេះ សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយ ២៣​គ្រឿង។ សហរដ្ឋអាមេរិកប្រកាសថា រថពាសដែក ចំនួន៦០ ប្រទេស Stryker គឺមានតម្លៃ១៧៥លាន​ដុល្លារអាមេរិក។

កាលពីប៉ុន្មានឆ្នាំមុននេះ គឺបន្ទាប់ពីរដ្ឋប្រហារ ពួកយោធាថៃ បានបង្វិលមកទិញរថពាសដែកពីប្រទេស​ចិន។តែពេលនេះ ថៃចាប់ផ្ដើមដូចចិត្តវិញ ខណៈអាមេរិក ដកចេញវិញការដាក់ទណ្ឌកម្ម មួយចំនួន លើវិស័យពាណិជ្ជកម្មថៃ ដោយសាររាជាណាចក្រនេះ មានរាជរដ្ឋាភិបាលស៊ីវិល ឡើងវិញហើយបន្ដ​បន្ថែលើនេះទៀតថៃបាន យល់ព្រមធ្វើសមយុទ្ធទ័ពជើងទឹកជាមួយ អាមេរិក នៅថ្ងៃទី២ដល់ទី៦កញ្ញា។

សមយុទ្ធនេះ ថៃជាម្ចាស់ ដោយមានប្រទេស នៃសមាជិកអាស៊ានដទៃទៀតចូលរួមដែរ គឺវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងសិង្ហបុរី ៕ 

Share

ព័ត៌មានទាក់ទង

Image