en     km
en     km

អ្នកវិភាគ៖ ជាងមួយឆ្នាំ លទ្ធផលការងារនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់តិចតួចបំផុត

Share

ភ្នំពេញ៖ មកដល់ពេលនេះ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ បានដំណើរការអស់រយៈពេលជាងមួយឆ្នាំហើយ ។ ប្រធាន និងអនុប្រធានមកពីបណ្ដាគណបក្សតូចៗមួយចំនួន ដែលជាសមាជិកនៃឧត្តមក្រុមប្រឹក្សានេះ បានអះអាងពីសកម្មភាពរបស់ខ្លួនដែលបានធ្វើកន្លងមក ដូចជាចុះមូលដ្ឋានជួយនាំពាក្យ និងទុក្ខលំបាករបស់ពលរដ្ឋដល់រាជរដ្ឋាភិបាល និងបំផុសឡើងឱ្យឃើញពីអស​មត្ថភាពរបស់មន្ត្រីកម្ពុជាមួយចំនួន ។ រដ្ឋលេខាធិការក្រសួងព័ត៌មានថា ឧត្តមក្រុមប្រឹក្សានេះ បានបំពេញការងារក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ហើយមានប្រសិទ្ធភាពការងារលើសពីបក្សដែលមានសំលេងភាគតិចនៅក្នុងរដ្ឋសភានាពេលកន្លងមក ។ ដោយឡែក អ្នកវិភាគថា ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ គឺមិនអាចប្រៀបប្រដូចទៅនឹងប្រទេសមានរដ្ឋសភាពហុបក្សនោះទេ ជាក់ស្ដែង គឺលទ្ធផលកន្លងមករបស់ក្រុមប្រឹក្សានេះ លោកថានៅមានកម្រិតទាបខ្លាំង ។

ដើម្បីឱ្យជ្រាបកាន់តែច្បាស់អំពីរឿងនេះ សូមស្ដាប់បទសម្ភាសន៍រវាងលោក សោម លាភ ជាមួយនឹងលោកបណ្ឌិតមាស នី ដូចតទៅ៖

Share

Image Not Found
Image

ព័ត៌មានទាក់ទង