លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន បានទទួលជ័យលាភីពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គលើកទី១០ ក្រោមប្រធានបទ «ជីវិត និងនិរន្តរភាពទន្លេមេគង្គ» ប្រចាំឆ្នាំ ២០១៩ ដែលនឹងត្រូវទៅទទួលពានរង្វាន់នៅថ្ងៃទី ១១-១៤ ខែ តុលា ឆ្នាំ ២០១៩ នៅប្រទេស មីយ៉ាន់ម៉ា ជាមួយជ័យលាភីមួយរូបទៀតគឺលោក មឿន សំណាង។
លោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន បច្ចុប្បន្នជាសាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរនៅសាកលវិទ្យា ល័យភូមិន្ទភ្នំពេញ និងធ្លាប់ជាសាស្រ្តាចារ្យបង្រៀននៅសាកលវិទ្យាល័យក្នុងក្រុងតូឃ្យូ ប្រទេសជប៉ុនផងដែរ។
លោកស្រីបណ្ឌិតបានប្រមូលទិដ្ឋភាពនៃការចងចាំរបស់ខ្លួន ដែលធ្លាប់ទៅប្រទេស វៀតណាម ថៃ និងក្នុងប្រទេសកម្ពុជា មកតែងជារឿងខ្លីមួយមានចំណងជើងថា«គង្គាជីវិត»។ ស្នាដៃដែលមានកម្រាស់ ១២ទំព័រ និងចំណាយពេលសរសេរត្រឹមតែ ៣សប្តាហ៍នេះ បានឆ្លុះបញ្ចាំងការតស៊ូជម្នះនូវទុក្ខលំបាកក្នុងឆាកជីវិតស្នេហារបស់បុរសនារីមួយគូរស់នៅលើដងទន្លេមេគង្គ។
ដើម្បីជ្រាបកាន់តែច្បាស់សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសរវាងលោក កែវ សុខា អ្នកសារព័ត៌មាននៃមណ្ឌលព័ត៌មានស្រ្តីកម្ពុជា និងលោកស្រីបណ្ឌិត ប៉ែន សេដ្ឋារិន ដូចតទៅ!។