កំពង់ធំ៖ ដោយមើលឃើញពីទុក្ខលំបាករបស់សិស្សានុសិស្សលោក ងួន ពិសិដ្ឋ នាយកអនុវិទ្យាល័យឈូកខ្សាច់ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានចុះទៅរៃអង្កាសថវិកាពីប្រជាពលរដ្ឋ និងសប្បុរសជននានា ដើម្បីចាក់ដីបំពេញទីធ្លាសាលា ឱ្យសិស្សងាយស្រួលធ្វើដំណើរ និងមានសោភ័ណភាពស្អាត។
សិស្សានុសិស្សបានសម្តែងក្តីរីករាយពេលទីធ្លាសាលារៀនស្អាត ងាយស្រួលធ្វើដំណើរចេញចូលសាលា ដែលពីមុនមានភក់ជ្រាំពិបាកដើរ។
សូមបញ្ជាក់ថា ដីគ្រួសក្រហមដែលលោកនាយកសាលាបានចាក់កាលពីពេលថ្មីៗនេះ មានចំនួន ១០០ឡាន ចំណាយថវិកាអស់ ១១លានរៀល៕
ខាងក្រោមនេះជារូបភាពសកម្មភាពចាក់ដីបំពេញទីធ្លាសាលា
អត្ថបទខ្លីសរសេរដោយ ពោ គឺមសេង យុវជនខេត្តកំពង់ធំ ជាសិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលអំពីអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ (MIL) រៀបចំដោយមណ្ឌលព័ត៌មានស្រ្តីកម្ពុជា(WMC) ក្រោមជំនួយបច្ចេកទេសពីអង្គការអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយអាឡឺម៉ង់(DW)។