en     km
en     km

តើប្រជាជនក្រុងហុងកុងស្វាគមន៍រថក្រោះរបស់ចិនដោយវិធីណា?

Share

ចលនាឆ្ពោះទៅរកការបង្ក្រាបបាតុករនៅក្រុងហុងកុងពីសំណាក់ចិនកុម្មុយនីស្ដក្រុងប៉េកាំងចាបផ្ដើមចេញរូបរាងហើយ។នៅថ្ងៃព្រហស្បត្តិ៍ទី១៥សីហាបណ្ដាញផ្សាយព័ត៌មានបរទេសជាច្រើនបានចុះផ្សាយនិងបញ្ចេញវីឌីអូឃ្លីបអំពីចលនាកងទ័ពចិនដាក់ពង្រាយនៅតាមព្រំដែនហុងកុង។សេចក្ដីរាយការណ៍របស់សារព័ត៌មានThe global time បានបញ្ចេញវីឌីអូឃ្លីបមួយឈុតគឺរូបភាពនៃការដាកពង្រាយរថពាសដែក រថយន្ដ ដឹកកងទ័ពនិងរថយន្ដវិទ្យុទាក់ទងបានបង្ហាញរាងយ៉ាងគួរឱ្យខ្លាចដែលសកម្មភាពនេះ កងទ័ពចិន ធ្លាប់វាយបង្រ្កាបយ៉ាងឃោរឃៅទៅលើបាតុករនិស្សិត ទាមទារការកែទម្រង់ការដឹកនាំប្រទេសនៅទីលាន ទៀន អានមិន កាលពីឆ្នាំ១៩៨៩។វីឌីអូឃ្លីបនេះ បានបង្ហាញទៀតនូវរូបភាពកងកម្លាំងប្រដាប់អាវុធរបស់ ប៉េកាំងបំពាក់ដោយអាវុធគ្រប់ដៃត្រៀមដើម្បីបង្រ្កាបបាតុករ។យ៉ាងណាក៏ដោយ វីឌីអូឃ្លីបនេះក៏បានបង្ហាញហិង្សាបានផ្ទុះឡើងនៅរយៈពេលប៉ុន្មានថ្ងៃក្រោយនេះនៅទីក្រុងហុងកុងជុំវិញការប៉ះទង្គិចគ្នារវាងបាតុករនិងប៉ូលីសបង្រ្កាបកុប្បកម្មក្រុងហុងកុង។ស្របពេលដែលក្រុងប៉េកាំងបង្ហាញទ័ពយ៉ាងអង់អាចដូចនេះ ប្រជាជននៅទីក្រុងហុងកុងក៏បង្ហាញភាពក្លាហានរបស់ពួកគេដែរ។ដោយឡែកប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រាប់ទៅមេដឹកនាំចិន ស៊ីជីងភីងថា កុំប្រញាប់ចរចារឿងជម្លោះពាណិជ្ជកម្មនឹងអាមេរិកគឺក្រុងប៉េកាំងត្រូវដោះស្រាយរឿងចំពោះខ្លួនសិនទៅ គឺវិបត្តិនៅទីក្រុងហុងកុង។លោកត្រាំបានស្នើថាក្រុងប៉េកាំងមិនត្រូវប្រើហិង្សាទៅលើបាតុករក្រុងហុងកុងនោះទេ ហើយថា ត្រូវផ្ដល់នុវដំណោះស្រាយដោយអហិង្សាប្រកបដោយមនុស្សធម៌។ មកដល់ពេលនេះគឺជាង២ខែហើយដែលបាតុករក្រុងហុងកុងបានធ្វើបាតុកម្មប្រឆាំងទីក្រុងប៉េកាំងដេលបានការពាំរលោកស្រី អភិបាលក្រុង ហ្ការីឡាំមិនឱ្យចុះចេញពីតំណែង។បាតុកម្មផ្ទុះដំបូងនៅថ្ងៃ៩មិថុនាគឺដើមហេតុដោយសារតែបាតុករប្រឆាំងនឹងការស្នើច្ាប់របស់លោកស្រីខារីឡាំដែលធ្វើបាតុប័នជនសង្ស័យហុងកុងយកទៅជំនុំជម្រះនៅទីក្រុងប៉េកាំងតែទោះបីលោកស្រីឡាំបានសម្រេចបោះបង់ចោលសេចក្ដីស្នើច្បាប់នេះក៏ដោយតែទីបំផុតបាតុករបានបន្ថែមការទាមទារមួយទតនោះគឺឱ្យស្រ្ដីអភិបាលក្រុងហុងកុងដែលលើកបន្ដុបដោយក្រុងប៉េកាំងនេះវេចបង្វិចទៅនៅទីក្រុងប៉េកាំងវិញ។ការណ៍ដែលក្រុងប៉េកាំងដាក់ពង្រាយកម្លាំងរបស់ខ្លួននៅតាមព្រំដែនជាប់ក្រុងហុងកុងនោះគឺចំពេលដែលបាតុករអាវខ្មៅក្រុងហុងកុងរាប់ម៉ឺននាក់ចូលទៅធ្វើកូដកម្មអង្គុយលើឥដ្ឋនៅព្រលានយន្ដហោះអន្ដរជាតិក្រុងហុងកដោយលើកបដាព្រោះព្រាតប្រាប់ទៅភ្ញៀវអ្នកដំណើរថាទីក្រុងហុងកុងធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរហើយ ដែលអាចឋិតក្នុងការគ្រប់គ្រងកណ្ដាប់ដៃដែកក្រុងប៉េកាំង។យ៉ាងណាក៏ដោយអ្នកសង្កេតការណ៍កំពុងតែផ្ដោតអារម្មណ៍ថាតើជោគវាសនាបាតុករក្រុងហុងកុងដូចនឹងនិស្សិតធ្វើបាតុកម្មនៅទៀនអានមិននៅទីក្រុងប៉េកាំងត្រូវបានកងទ័ពចិនកុម្មុយនីស្ដបររថក្រោះបុកកិនបង្រ្កាបយ៉ាងឃោរឃៅបង្កឱ្យមនុស្សជាង១ម៉ឺននាក់ស្លាប់ឬយ៉ាងណា?ដោយឡែកសម្រាប់ប្រជាជនក្រុងហុងកុងដែលធ្លាប់រស់នៅក្រោមរបបសេរីនៃអាណានិគមអង់គ្លេសជាងមួយទសវត្សនោះទំនងនឹងជ្រើសរើសរកវិធីវាយបកជាជាងដេកឱ្យរថក្រោះកិន។នរណាក៏ដឹងដែរថាពេលនេះបាតុករភាគច្រើនមានអំនួតខ្លាំងណាស់ដោយសារតែសហរដ្ឋអាមេរិកនិងអង់គ្លេសនៅពីក្រោយ។ទាំងអង់គ្លេសនិងអាមេរិកបានព្រមានក្រុងប៉េកាំងកុំឱ្យប្រើហិង្សាលើបាតុករឱ្យសោះ។ប៉ុន្ដែសម្រាប់ក្រុងប៉េកាំងធ្លាប់អនុវត្តវិធីបង្រ្កាបដោយជោគជ័យឆ្នាំ១៩៨៩នោះគឺក្រោមការដឹកនាំរបស់តេងស៊ាវពីង។តែសម័យនេះជាសម័យបណ្ដាញសង្គម សួរថាក្រុងប៉េកាំងអាចធ្វើដូចទៀនអានមិនដែរឬទេ។

ឆោម ពៅនិកា

Share

ព័ត៌មានទាក់ទង

Image