en     km
en     km

អតីតជនផ្ដាច់ការនៅហ្សិមបាវ៉េ៖សូមកុំយកសពខ្ញុំកប់នៅវិមានវីរៈជន ព្រោះខ្ញុំខ្លាចគេថាខ្ញុំក្បត់​ជាតិ

Share

ជនបដិវត្តន៍ម្នាក់ដែលក្រោយមកក្លាយជនផ្ដាច់ការគឺអតីតប្រធានាធិបតីRobert Mugabe នៃប្រទេស​ហ្សិ​មបាវ៉េ បានប្រាប់ដំណឹងចេញពីមន្ទីរមួយនៅ ប្រទេសសិង្ហបុរីថា៖« សូមកុំយកសពខ្ញុំកប់នៅ​វិមាន​វីរៈជន ព្រោះខ្ញុំខ្លាចគេថាខ្ញុំក្បត់​ជាតិ។ លោក Mugabe បច្ចុប្បន្ននេះ មានអាយុ៩៥ឆ្នាំ ។ លោកបានធ្លាក់ខ្លួន ឈឺដើរលែងរួចរយៈពេល៣ខែមកហើយ។ សព្វថ្ងៃលោកកំពុង សម្រាកព្យាបាល នៅ​មន្ទីរពេទ្យមួយនៅប្រទេសសិង្ហបុរី។ បុរសខ្លាំងគ្មានគូប្រៀបនេះ កាន់អំណាចនៅ ហ្សិមបាវ៉េ បាន​៣៧ឆ្នាំ។ លោកបានព្យាយាមក្រាញអំណាច តែ ត្រូវពួកយោធា និងគណបក្សរបស់លោក ទាញទម្លាក់​ពី​អំណាច​កាលពីចុងឆ្នាំ២០១៧ ។ ចាប់តាំងពីអស់អំណាចមក បុរសនេះ បានធ្លាក់ខ្លួនឈឺរហូត។

សម្រាប់កម្មវិធីព្រឹត្តិការណ៍អន្តរជាតិប្រចាំសប្ដាហ៍នេះ លោកនួន បូរិន បានស្រង់ព្រឹត្តិការណ៍​នៃ​ប្រទេស​ហ្សិមបាវ៉េ ដែលពលរដ្ឋប្រទេសនេះ ជិត១៧លាននាក់កំពុងរង់ចាំមើលជោគវាសនា ចុងក្រោយ​នៃ​បុរស​​​​ខ្លាំង លោក Mugabe ថាគាត់ផ្ដាំផ្ញើអ្វីខ្លះ ចំពោះជនរួមជាតិរបស់លោក។

សូមស្តាប់ការបកស្រាយរបស់លោក នួន បូរិន តាមរយៈការសាកសួររបស់លោក សេរី វឌ្ឍនៈ៖

Share

ព័ត៌មានទាក់ទង

Image