en     km
en     km

ជប៉ុន និង បារាំងជម្រុញឱ្យពន្លឿន សវនាការលើជីវិតចុងក្រោយនៃមេដឹកនាំខ្មែរក្រហម

Share

រដ្ឋាភិបាលជប៉ុន និង បារាំងស្នើឱ្យតុលាការកូនកាត់នៃសាលាក្ដីខ្មែរក្រហម ពន្លឿនសវនាការ លើជិវិតជុងក្រោយនៃមេដឹកនាំនៅមានជីវិតគឺលោកខៀវសំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជា ប្រជាធិបតេយ្យ បន្ទាប់ពី មេដឹកនាំកំពូលលោកនួន ជា បានទទួលមរណភាព។ស្របគ្នានេះក្រុមអ្នកសិទ្ធិមនុស្សនិងជនរងគ្រោះ ថាសាលាក្ដីខ្មែរក្រហមត្រូវតែមានភាពសកម្មលើរឿងនេះ។

កញ្ញា ឆោម ពៅនិការាយការណ៍៖

ជប៉ុននិងបារាំងដែលធ្លាប់ជាប្រទេសអាណានិគមលើកម្ពុជា បានជម្រុញទៅអង្គការ សហប្រជាជាតិនៅថ្ងៃអង្គារ ថាត្រូវតែពន្លឿនសវនាការតុលាការកូនកាត់មួយនេះ លើមេដឹកនាំខ្មែរក្រហមដែលនៅមានជីវិតឱ្យបានជំនុំជម្រះក្នុងសវនាការជាបន្ទាន់។

ក្នុងសេចក្ដីថ្លែងការណ៍រួម ស្ថានទូតទាំងពីរបានសម្ដែងអារម្មណ៍សោកស្ដាយ ដែលលោកនួន ជា បងធំទីពីរខ្មែរក្រហម ជាអតីតអគ្គលេខាបក្សកុម្មុយនីស្ដខ្មែរ និងជាប្រធានសភាប្រជាជន បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ នៅក្នុងវ័យ៩៣ឆ្នាំមុនពេលដែលដំណើរការជម្រះក្ដីរបស់អង្គជំនុំជម្រះវិសាមញ្ញតុលាការកម្ពុជា-ហៅកាត់ថាអ វ ត កមិនទាន់បានបិទបញ្ចប់ជាស្ថាពរ។

សេចក្ដីថ្លែងការណ៍ដែលយកមកចុះផ្សាយដោយសារព័ត៌មានជប៉ុន ក្យូដូនោះសរសេរថា៖ « លើសពីអ្វីទាំងអស់ វាជាការចាំបាច់ដែលគ្រប់ភាគីនៃ អវតកត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួនលើដំណើរការដែលសេសសល់ឱ្យប្រកបដោយភាពយុត្តិធម៌ឱ្យបានលឿន ឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យយុត្តិធម៌ដែលមិន ទាន់មាននោះត្រូវបានដឹងលឺនៅកម្ពុជា។

លោកនួនជា គឺជាមេដឹកនាំមនោគមន៍វិជ្ជានៃរបបដែលទទួលឥទ្ធិពលដោយ លទ្ធិម៉ៅនិយម ។លោកនួនជាបានតស៊ូជាមួយនឹងមេដឹកនាំមួយរូបទៀតគឺលោកខៀវសំផនដែលជាសហសេវិករបស់លោកបច្ចុប្បន្នមានវ័យ៨៨ឆ្នាំបានប្រឈមនឹងការតតាំងក្ដីដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់លោក។

អ្នកទាំងពីរត្រូវបានកាត់ទោសដោយសំណុំរឿង ០០២/០១ ឱ្យជាប់ទោសមួយជីវិត ករណីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលបណ្ដាលឱ្យមនុស្សជាង១លាននាក់ស្លាប់ក្នុងរបបបីឆ្នាំប្រាំបីខែម្ភៃថ្ងៃហើយសាលក្រមសំណុំរឿងនោះចាត់ទុកជាការផ្លូវការដោយសាលាកំពូលក្នុងឆ្នាំ២០១៦ក្រោយមានការប្ដឹងសាទុក្ខក្ដី។

យោងតាមសេចក្ដីថ្លែងការណ៍រួមរបស់អតីតប្រទេសអាណានិគមកម្ពុជាទាំងពីរគឺការបង្កើតសលាក្ដីខ្មែរក្រហមតាំងពីឆ្នាំ២០០៦មកគឺបានកាត់ទោសតែមនុស្សបីនាក់ប៉ុណ្ណោះ។

យ៉ាងណា វិទ្យុស្ត្រីមិនអាចសុំការឆ្លើយតបពីលោកនេតភក្ត្រា  អ្នកនាំពាក្យសាលាក្ដីខ្មែរ​ក្រហមបានទេ​នៅ​​ថ្ងៃនេះដោយពុំ​មានការលើកទូរស័ព្ទ។

ប្រធានគុកទួលស្លែងលោក កាំងហ្កេចអ៊ាវហៅឌុច គឺជាមនុស្សទីដំបូងគេដែលត្រូវបាន សាលក្រមដាក់ឱ្យជាប់ពន្ធនាគារមួយជីវិតករណីទារុណក្ម្មមនុស្ស១២០០០នាក់នៅគុកទួលស្លែងនោះ។

ប៉ុន្ដែសេចក្ដីថ្លែងការណ៍សង្កត់ធ្ងន់ថា តុលាការនៅឡើយក្នុងការកំណត់កាល បរិច្ឆេទសវនាការចុងក្រោយលើសំណុំរឿងលោកខៀវសំផនអតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។

សូមជម្រាបថា ជប៉ុន និង​បារាំងគឺជាសហប្រធាននៃមិត្ត អ​វតក ដែលបង្កើតឱ្យមាន អគ្គរដ្ឋទូតជាគោលការណ៍ប្រទេសជំនួយ។

ទន្ទឹមគ្នានេះ ដែរ ក្រុមសិទ្ធិមនុស្សនិងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមថា មរណភាពលោកនួនជាបានបន្សល់ទុកនូវភាពមិនច្បាស់លាស់នៃយុត្តិធម៌ជនរងគ្រោះ។អ្នករស់រានមានជីវិតម្នាក់ក្នុងគុកទួលស្លែងក្នុងចំណោមមនុស្ស៧នាក់បានប្រាប់វិទ្យុអាស៊ីសេរីអន្ដរជាតិថា

លោកសង្ឃឹមថាការស្វែងរកយុត្តិធម៌នឹងមិនត្រូវបានបញ្ចប់តាមការស្លាប់របស់លោកនួនជានោះទេ។លោកបន្ដបញ្ជាក់ថា ខ្ញុំចាស់ហើយ ហើយជនរងគ្រោះដទៃទៀតក៏ចំណាស់អស់ដែរទាល់ណាតែសវនាការពន្លឿន បើមិននោះទេ យើងនឹងមិនទទួលបានយុត្តិធម៌ពិតប្រាកដទេ។

លោកនួនជា និង ខៀវសំផង នៅតែជាជនជាប់ចោទក្នុងបទឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍គឺលើជនជាតិយួន និង ឥស្លាម។តែបើតាមសន្និសីទសារព័ត៌មាននៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតរបស់លោកស្រីជាលាង សហព្រះរាជអាជ្ញាបានឱ្យដឹងថា02សំណុំរឿង002/នៅតែរង់ចាំថ្ងៃប្រកាសសាលក្រមបិទបញ្ចប់ប៉ុណ្ណោះ។

តែក្នុងសំណុំរឿងមូល០០២នេះ លោកនួនជា មុនទទួលមរណភាពបានផ្ទេរសិទ្ធិឱ្យ គ្រួសារលោកប្ដឹងសាទុក្ខលើមូលដ្ឋានជាងរយចំណុចរួចទៅហើយដែលសុទ្ធសឹងតែពាក់ព័ន្ធនឹងការបំពាននីតិវិធីរបស់តុលាការជាន់ទាបនៃសាលាក្ដីខ្មែរក្រហម និង​កត់សម្គាល់ជាពិសេសគឺការមិនកោះហៅសាក្សីមកបំភ្លឺតាមការស្នើរបស់លោក។ហើយនេះបានក្លាយជាគោលបំណងចុងក្រោយនៃជីវិតរបស់លោក។

សាក្សីដែលលោកនួនជា ថាបានដឹងលឺជាច្រើន គឺសព្វថ្ងៃជាសម្ដេចហេងសំរិន។ លោកបានថ្លែងនៅក្នុងសវនាការថាលោកហេងសំរិនជាអ្នកជម្លៀសប្រជាជនផ្ទាល់ គាត់ជាបុគ្គលដៃស្ដាំរបស់ សោ ភឹម នៅក្នុងស្ថាប័នយោធារបស់ភូមិភាគបូព៌ា ដូច្នេះគឺគាត់អាចផ្ដល់សក្ខីកម្មយ៉ាងទូលំទូលាយអំពីការជម្លៀសប្រជាជន។

ដោយឡែកជុំវិញសំណុំរឿងធំៗនេះសម្ដេចនាយករដ្ឋមន្រ្ដីហ៊ុនសែនបានបដិសេធថាដីកាផ្សេងទៀត ទៅលើអតីតកម្មាភិបាលខ្មែរក្រហម អាចឈានដល់ការមានសង្គ្រាមស៊ីវិល។តែអ្នកសង្កេតការណ៍មើលឃើញថាប្រសាសន៍សម្ដេចគឺការពារមន្រ្ដីជាន់ខ្ពស់រដ្ឋាភិបាលដែលពីមុនមានពាក់ព័ន្ធនឹងអង្គការខ្មែរក្រហម៕



Share

ព័ត៌មានទាក់ទង

Image