en     km
en     km

កិច្ច​ព្រម​ព្រៀង​ចំនួន​ប្រាំ​មួយ​នឹង​ត្រូវ​ចុះ​ហត្ថលេខា​ ​នា​ពេល​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​របស់​​នាយក​រដ្ឋមន្ត្រី​​កម្ពុជា​ទៅ​កាន់​ប្រទេស​បារាំង​

Share

Cover-Hun-Sen
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​​ សែន​ គ្រោង​នឹង​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវ​ការ​ទៅ​កាន់​ប្រទេស​បារាំង ចាប់​ពី​ថ្ងៃ​ទី ២៥​ ដល់​ ២៧​ ខែ​តុលា​ ​នេះ ​ហើយ​លោក​គ្រោង​នឹង​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថ​​លេ​ខា​ ​លើ​កិច្ចព្រម​ព្រៀង​សហ​ប្រតិ​បត្តិ​ការ​ចំនួន​ ៦ រវាង​ប្រទេស​ទាំងពីរ​។ នេះ​បើ​យោង​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​។​

នៅ​ក្នុង​ទស្សនកិច្ច​ជា​ផ្លូវការ​នោះ​ ក៏​នឹង​មានការ​អមដំណើរ​ពី​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ លោក​ ហោ​ ណាំ​ហុង​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ លោក​ ថោ​ង​ ខុន​ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ លោក​ អង្គ​ វង្ស​វ​ឌ្ឍ​នា​ និង​សមាជិក​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ច្រើន​រូប​ទៀត​។​

​ក្នុងអំឡុងពេល​ទស្សនកិច្ច​នោះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នឹង​មាន​កិច្ច​ពិភាក្សា​ជាមួយនឹង​​ប្រធានាធិបតី​បារាំង​ លោក
ហ្វ្រ​ង់​ស័​រ​ ហូ​ឡង់​ (Francois​ Hollande)​ និង​ជួប​ជាមួយ​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ ឡូ​រ៉​ង់​ ហ្វា​បៀ​ស​ (Laurent​ Fabius)​។​ លើស​នេះ​ទៅ​ទៀត​ លោក​ ហ៊ុន​ សែន​ នឹង​ធ្វើ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​ ៦​ នេះ​បើ​តាម​សេចក្ដីថ្លែងការណ៍​ដដែល​នោះ​។​

​ឯកសារ​មួយ​ក្នុង​ចំណោម​ឯកសារ​ទាំង​ ៦​ នោះ​គឺជា​ឯកសារ​ស្ដិ​ពី​ អនុសញ្ញា​បត្យាប័ន​រវាង​ប្រទេស​ទាំង​ពីរ​ ហើយ​ឯកសារ​ ៥​ ផ្សេង​ទៀត​គឺ​ផ្ដោត​សំខាន់​លើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អប់រំ​ ការ​អភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​ទេសចរណ៍​ ការ​កសាង​បណ្ដាញ​អគ្គិសនី​ វប្បធម៌​ និង​គម្រោង​ផ្គត់ផ្គង់​ទឹក​៕

​ប្រែ​សម្រួល​ដោយ​៖​ សេង​ វិបុល​  /​ ប្រភព​៖​ សារព័ត៌មាន​ Xinhua

Share

Image
Image
Image