នៅទីបំផុត ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើសេចក្ដីសម្រេចមួយដោយ បញ្ជាអោយបង្កកទ្រព្យសម្បត្តិទាំងអស់នៃមន្ត្រីរដ្ឋាភិបាលវេណេស៊ុយអេឡារបស់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែល មាននៅក្នុងសហរដ្ឋអាមេរិក ខណៈធ្វើការព្រមានចិននិងរុស្ស៊ី អោយឈប់គាំទ្រលោកម៉ាឌូរ៉ូ បើពុំនោះទេ ប្រាក់កម្ចីពាន់លានដុល្លារនឹងខាតបង់។
បណ្ដាញផ្សាយព័ត៌មានអាមេរិក CNN បានចុះផ្សាយនៅថ្ងៃអង្គារ ទី០៦ ខែសីហានេះថា លោក ដូណាល់ ត្រាំបានចេញបទបញ្ជាដូចនេះ ទៅកាន់ស្ថានប័នសមត្ថកិច្ចទាំងអស់របស់អាមេរិក ជាពិសេស ក្រសួងរតនាគារ។
បទបញ្ជារបស់លោកត្រាំបាន បញ្ជាដូចនេះថា « ទ្រព្យសម្បត្តិរបស់រដ្ឋាភិបាលវេណេស៊ុយអេឡាដែលមាននៅក្នុងសហរដ្ឋអាមេរិក ឬស្ថិតនៅក្រោម ដែនសមត្ថកិច្ចអាមេរិក ឬក៏នៅក្រោមការគ្រប់គ្រងរបស់ពលរដ្ឋអាមេរិក នឹងត្រូវបានបង្កកទុក ទាំងអស់ ហើយក៏មិនអាចផ្ទេរចេញទៅណាដែរ»។
តាមCNN បទបញ្ជាបង្កទ្រព្យសម្បត្តិរដ្ឋាភិបាលវេណេស៊ុយអេឡារបស់លោកម៉ាឌូរ៉ូ បានចូលជាធរមាននៅ ថ្ងៃចន្ទ ទី០៥ ខែសីហានេះ ។វិធានការនេះ នឹងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ក្រុមហ៊ុនប្រេងរដ្ឋ PDVSA និងធនាគារកណ្ដាលនៃប្រទេស វេណេស៊ុយអេឡា។
ជាការកត់សម្គាល់ ជម្លោះអាមេរិក និងវេណេហ្សូអេឡា ចាប់ផ្ដើមឡើងវិញ បន្ទាប់ពី យន្តហោះប្រដេញ ជាច្រើនគ្រឿងរបស់វេណេហ្សូអេឡាបាន ហោះគាបយន្តហោះស៊ើបការរបស់អាមេរិកមួយគ្រឿង កាលពីសប្ដាហ៍មុនដែលនាំអោយអាមេរិក បង្ហាញកំហឹងជាខ្លាំង។ ប្រេសិតពិសេស របស់លោកត្រាំ ទទួលបន្ទុក វេណេហ្សូអេឡា លោក អេលីយូត អាប្រាម បានព្រមានថា របបលោកម៉ាឌូរ៉ូនឹងមិនអោយបន្តរស់រៀនមានជីវិតដល់ ឆ្នាំ២០២០ឡើយ ។លោក បានប្រាប់ទៅលោកម៉ាឌូរ៉ូ អោយស្វែងរកប្រទេសណាមួយដើម្បីជ្រកកោនអោយហើយទៅ។
ស្របពេលនេះដែរ គឺនៅថ្ងៃនេះ ទីប្រឹក្សាកំពូលរបស់លោកត្រាំ គឺ John Bolton បានព្រមានចិន និងរុស្ស៊ី កុំបន្តគាំទ្ររបបលោកម៉ាឌូរ៉ូ ហើយ នៅបន្ត គឺប្រាក់កម្ចីពាន់លានដុល្លារនឹងខាតបង់ បើលោកម៉ាឌុរ៉ូ ត្រូវបានទាញទម្លាក់ពីអំណាច។
លោកបញ្ជាក់ថា រដ្ឋាភិបាល ជាប់ឆ្នោតមួយ អាចនឹងមិនធ្វើការទូទាត់ប្រាក់បំណុលប្រទេសពីរនេះទេ ព្រោះ ប្រទេសនេះ គាំទ្ររបបឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិ។
លោកJohn Bolton បានបញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីនតោន មិនគាំទ្រការចរចាណាដែល មិននិយាយ យោងដល់ការដកហូតអំណាចរបស់លោកម៉ាឌូរ៉ូ។
លោក ជួនកៃដូ ជាមេដឹកនាំបក្សប្រឆាំង ដែលអាមេរិកគាំទ្រ និងប្រទេសមានប្រទេស ជាង៥០ទទួលស្គាល់ជាមេដឹកនាំមួយស្របច្បាប់នៃប្រទេសវេណេហ្សូអេឡា។ បុរសវ័យក្មេងនេះ នេះ គឺជាគូប្រកួតស្លាប់រស់ជាមួយលោកម៉ាឌូរ៉ូ ៕
.