en     km
en     km

WMC បើកវគ្គបណ្តុះបណ្តាលយុវជនស្រុកបារាយណ៍ពីចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយ (MIL TOT )

Share

កំពង់ធំ៖ ក្រុមការងារមណ្ឌលព័ត៌មានស្រ្តីកម្ពុជានៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នេះចាប់ផ្តើមបើកវគ្គបណ្តុះបណ្តាលស្តីពី អក្ខរកម្មព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយ ឬចំណេះដឹងប្រព័ន្ធផ្សព្វផ្សាយ ហៅកាត់ថា MIL ជាលើកទី ២ ទៅកាន់យុវជនចំនួន ៣ ឃុំ ស្ថិតក្នុងស្រុកបារាយណ៍។

យុវជនដែលបានទទួលវគ្គបណ្តុះបណ្តាលនេះមានចំនួន ១២នាក់ មកពីឃុំបឹង ឃុំ ឈូកខ្សាច់ និងបារាយណ៍ ស្រុកបារាយណ៍។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៨ ខែសីហាឆ្នាំ២០១៩ ដែលប្រព្រឹត្តិទៅនៅក្នុងបរិវេណវត្តបារាយណ៍ ស្ថិតក្នុងឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

យុវជនដែលបានចូលរួមវគ្គសិក្សានេះ បង្ហាញចំណាប់អាម្មរណ៍ដោយមានសេចក្តីរីករាយពេលទទួលបានចំណេះដឹង ទាក់ទងពីដំណើរការនៃប្រព័ន្ធផ្សព្វផ្សាយ និងអត្ថប្រយោជន៍នៃប្រព័ន្ធផ្សព្វផ្សាយ។ ជាងនេះទៀតយុវជនទាំងអស់ រីករាយពេលខ្លួនមានសមត្ថភាពសរសេរព័ត៌មានជុំវិញហេតុការណ៍ និងបញ្ហាដែលកើតមានក្នុងសហគមន៍ដើម្បីឈានទៅរកដំណោះស្រាយ និងការអភិវឌ្ឍន៍៕

អត្ថបទដោយ៖ កាមីឡៈ យុវជនស្រុកបារាយណ៍

Share

ព័ត៌មានទាក់ទង

Image