មោងឬស្សី៖ នៅថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០១៩នេះ អាជ្ញាធរនិងប្រជាពលរដ្ឋស្រុកមោងឫស្សី ក្នុងខេត្តបាត់ដំបង ប្រមាណ ៤០ នាក់បានសហការគ្នាជួសជុលទំនប់ដែលបាក់ស្រុតកាលពីពេលថ្មីនេះ។ សកម្មភាពជួសជុលទំនប់ប្រឡាយនេះ ដឹកនាំដោយលោក ទេព ហន អភិបាលនៃគណៈអភិបាលស្រុកមោងឫស្សី ដើម្បីទប់ទឹកប្រឡាយទុកសម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ និងស្រោចស្រពដំណាំស្រែចំការ។ សូមបញ្ជាក់ថា ចំណុចប្រឡាយដែលត្រូវជួសជុលនោះ ស្ថិតត្រង់ចំណុចគោកត្រុំ ភូមិកោះចារ ឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
អត្ថបទដោយ៖ សុភក្តិ ភូឈិត យុវជនស្រុកមោងឬស្សី
Post Views: 895