en     km
en     km

បំផ្ទុះគ្រាប់បែកនៅបាងកក អង្រួនកិច្ចប្រជុំរដ្ឋមន្រ្ដីអាស៊ាន-អាមេរិក

Share

សេចក្ដីរាយការណ៍ជាច្រើនបានចុះផ្សាយថានៅរាជធានីបាងកក រាជាណាចក្រថៃរងក ារវាយប្រហារដោយបំផ្ទុះគ្រាប់បែកចំនួន៦គ្រាប់នៅលើទីតាំងបីកន្លែងខុសគ្នាដោយបណ្ដាលឱ្យមនុស្សយ៉ាងតិចបីនាក់រងរបួស។ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានចុះផ្សាយថាការបំផ្ទុះនេះធ្វើឡើងនៅព្រឹកថ្ងៃសុក្រទី២សីហាដោយប្រើពេលមួយម៉ោង។នាយករដ្ឋមន្រ្ដីថៃលោក ប្រាយុទ្ធចាន់អ៊ូចា ដែលទើបតែប្រកាសបញ្ចប់របបយោធាហើយស្បថចូលកាន់តំណែងកាលពីសប្ដាហ៍កន្លងទៅនេះបានប្រកាសថ្កោលទោសចំពោះការវាយប្រហារនេះដោយបញ្ជាឱ្យសមត្ថកិច្ចធ្វើការស៊ើបអង្កេតយ៉ាងម៉ត់ចត់។

សាក្សីឃើញនឹងភ្នែកដែលស្រង់មកចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP  បានឱ្យដឹងថាមនុស្សបីនាក់ដែលរងរបួសនោះគឺពីរនាក់ជាអ្នកបោសសម្អាតតាមដងផ្លូវនិងម្នាក់ទៀតជាសន្ដិសុខឯកជន។យ៉ាងណាក៏ដោយ ពុំទាន់មានក្រុមណាមួយចេញមុខ ទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្ដែនគរបាលនៅទីក្រុងបាងកក បានឱ្យដឹងថា គ្រាប់បែកទាំងនោះគឺជាគ្រាប់បែកច្នៃនៅក្នុងប្រទេស។ការវាយប្រហារដែលមើលទៅដូចជាការចាប់ផ្ដើមរំលឹកឡើងវិញការដឹកនាំរបស់អតីតឧត្តមសេនីយ៍ប្រយុទ្ធចាន់អ៊ូចា គឺចំពេលដែលរាជាណាចក្រនេះធ្វើជាម្ចាស់ផ្ទះនៃកិច្ច ប្រជុំរដ្ឋមន្រ្ដីការបរទេសលើកទី៥២ ប្រព្រឹត្តទៅពីថ្ងៃទី៣១ដល់ថ្ងៃទី០៣សីហា។ កិច្ចប្រជុំអាស៊ានលើកនេះគេហៅថា ថ្នាក់រដ្ឋមន្រ្ដីការបរទេសអាស៊ានប្រជុំនៅសមភាគី សហរដ្ឋអាមេរិក។កិច្ចប្រជុំនេះត្រូវបានមើលឃើញថាមានរបៀបវារៈជាច្រើននិយាយអំពីសន្តិសុខតំបន់ជម្លោះសមុទ្រចិនខាងត្បូងនិងឥទ្ធិពលនៃភូមិសាស្រ្ដនយោបាយ។រដ្ឋមន្រ្ដីការបរទេសអាមេរិក ម៉ៃប៉ុមពីអូបានថ្លែងក្នុងកិច្ចប្រជុំនេះដោយអំពាវនាវ ឱ្យប្រទេសសមាជិកអាស៊ានការពារអធិបតេយ្យ របស់ខ្លួនទប់ទល់នឹងយោធា នូបនីយកម្មរបស់ចិន។កិច្ចប្រជុំនេះត្រូវបានអ្នកសង្កេតការណ៍ថាហាក់មានភាពតានតឹងចំពេលដែលលោកម៉ៃប៉ុមពីអូនិយាយប៉ះពាល់ដល់ប្រទេសចិន យ៉ាងណាក៏ដោយសេចក្ដីរាយការណ៍ ជាច្រើនបានចុះផ្សាយថា លោកម៉ៃប៉ុមពីអូមិនត្រឹមនិយាយប៉ះពាល់ដល់ចិនប៉ុណ្ណោះទេ គឺបានវាយប្រហារទៅលើកូរ៉េខាងជើងទៀតផង។តែជាមួយគ្នានេះលោកម៉ៃប៉ុមីអូបានសរសើរកម្ពុជាដែលអះអាងត្រឹមត្រូវដោយផ្អែកលើរដ្ឋធម្មនុញ្ញមិនឱ្យទ័ពបរទេសលើទឹកដីរបស់ខ្លួនហើយចំពេលដែលមានការសង្ស័យថា អនាគតកំពុងផែសមុទ្រនាភាគនិរតីនៃប្រទេសកម្ពុជាអាចជាទីតាំងមូលដ្ឋានទ័ពជើងទឹករបស់ចិន។ប៉ុន្ដែការបំផ្ទុះគ្រាប់បែកចំនួន៦គ្រាប់ហើយចំពេលតែមួយក៏ត្រូវបានមើលឃើញថាបានអង្រួនអារម្មណ៍នៃកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីអាស៊ានជាមួយនឹងអាមេរិកផងដែរ៕

Share

ព័ត៌មានទាក់ទង

Image