en     km
en     km

ក្មេង​ស្រី​អាយុ​ ៦​ ឆ្នាំ​ មាន​ទេព​កោសល្យ​ក្នុង​ការ​គូរគំនូរ​លើ​ដី​កំពុង​តែ​ល្បីល្បាញ​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​

Share

Cover-sreynoch 1
ស្រីណុចកំពុង​អង្គុយ​គូររូប​អប្សរា​នៅ​លើ​ដី​ នាមុខ​ប្រាសាទព្រះខ័ន​ខាងលិច​

​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ បណ្តា​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កំពុង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ចំពោះ​ក្មេង​ស្រី​តូច​ម្នាក់ដែល​មាន​អាយុត្រឹមតែ​ ៦​ ឆ្នាំ​ ​ប៉ុន្តែមាន​ភាព​ប៉ិន​ប្រសប់​​ក្នុង​ការ​គូរគំនូរ​លើ​ដី​បានយ៉ាងល្អ​។​

​បើ​តាម​បទ​កិច្ចសម្ភាសន៍​របស់​ទូរទស្សន៍​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា​ ក្មេង​ស្រី​ដ៏​មាន​ទេព​កោសល្យ​រូប​នេះ​មានឈ្មោះ​ថា​ ស្រី​ណុ​ច​ រស់នៅ​ក្នុងភូមិ​ភ្លង់​ ឃុំ​លាងដៃ​ ស្រុក​អង្គរធំ​ខេត្តសៀមរាប​sreynoch-2-girl-at-angkor។​ ស្រី​ណុ​ច​តែងតែ​ទៅ​គូរគំនូរ​លើ​ដីនៅ​មុខ​ប្រាសាទព្រះខ័ន​ខាងលិច​ ជាមួយ​បងស្រី​អាយុ​ ១២​ ឆ្នាំ​ ដែល​ចេះ​គូរគំនូរ​ដូច​គ្នា​ ក្នុង​បំណង​បង្ហាញ​ពី​ស្នាដៃ​គូរ​របស់​ខ្លួន​ទៅ​កាន់​ភ្ញៀវ​ទេសចរ​ ដើម្បី​ទទួល​បាន​ប្រាក់​ឧ​ប​ត្ថ​ម​ខ្លះៗ​យក​ទៅ​ជួយ​ផ្គត់ផ្គង់ជីវភាព​គ្រួសារ​។​

​កំពុង​អង្គុយ​ញញឹម​ ហើយ​ដៃស្តាំ​កាន់​ឈើ​គូររូប​អ​ប្សា​រា​លើ​ដី​ ស្រី​ណុ​ច​បាន​រៀបរាប់​ឲ្យ​ដឹង​ថា​៖​ «​ខ្ញុំ​ចេះ​គូរ​ពី​បងស្រី​របស់ខ្ញុំ​តាំងពី​អាយុ​៥​ឆ្នាំ​ និង​រៀន​ដោយ​ខ្លួនឯង​ផង​។​ ទៅ​ថ្ងៃ​អនាគត​ខ្ញុំ​ចង់​ក្លាយជា​ជាងគំនូរ​ម្នាក់​»​។​ ក្មេង​ស្រី​ដែល​និយាយរ​ដឺ​នៗ​ដ៏​ពីរោះ​ស្តាប់តាម​បែប​អ្នក​សៀមរាប​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ នាង​ចង់ចូល​រៀន​នៅ​សាលា​សិល្បៈ​ តែង​មិនដឹង​ថា​បាន​រៀន​នៅ​ទីនោះ​អត់​ឫ​ទេ​ ព្រោះ​គ្រួសារមានជីវភាព​ក្រីក្រ​ ហើយ​មាន​បងប្អូន​ច្រើន​។​

​ស្រី​ណុ​ច​ មាន​បងប្អូន​៧​ នាក់​ ដែល​មាន​ឪពុក​ជា​សន្តិសុខ​ និង​ម្តាយ​ជា​អ្នក​លក់ដូរ​បន្តិចបន្តួច​ក្នុងបរិវេណ​តំបន់​អង្គរ​។​ កុមារី​វ័យ​៦​ ឆ្នាំ​រូប​នេះ​រៀន​នៅ​សាលា​បឋម​សិក្សា​ដូន​ឪ​ ក្នុង​ខេត្តសៀមរាប​ ហើយ​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នាង​នឹង​ចូល​រៀន​ថ្នាក់​ទី​២​។​

sreynoch-3

សូម​បញ្ជាក់​ថា​ ក្រោយ​ពី​មាន​គេ​បង្ហោះ​ និង​ចែកចាយ​រូបភាព​ក្មេង​ស្រី​ដ៏​មាន​ទេព​កោសល្យ​រូប​នេះ​កំពុង​អង្គុយ​គូររូប​អប្សរា​នៅ​លើ​ដី​មុខ​ប្រាសាទព្រះខ័ន​ខាងលិច​ លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមក​ នាង​ត្រូវ​បាន​គេ​កោតសរសើរ​ និង​ចាត់​ទុក​ថា​ក្មេង​ស្រី​ដែល​ពោរពេញ​ដោយ​ទេព​កោសល្យ​ម្នាក់​ដ៏​គួរ​ឲ្យ​កោតសរសើរ​។​ ក្រៅពី​គូររូប​អប្សរា​ ស្រី​ណុ​ច​ក៏​មាន​សមត្ថភាព​គូររូប​មនុស្សបាន​យ៉ាង​ស្អាត​ផង​ដែរ​៕

Share

Image
Image
Image