ចុងខែកក្កដាថ្ងៃទី៣០នេះ យុទ្ធនាការសង្គ្រោះទន្លេមេគង្គបានប្រមូលផ្ដុំអង្គការ សង្គមស៊ីវិលអ្នកសិក្សា អ្នកសហគមន៍ មកកាន់វេទិកាស្ដីពីអនាគតទន្លេមេគង្គ ដើម្បីរួមគ្នាសិក្សាពីបញ្ហាប្រឈម ដំណោះស្រាយ និង ការវិនិយោគនៅពេលអនាគត។ក្នុងវេទិកានោះ សហគមន៍មកពីប្រទេសក្រោមនៃប្រព័ន្ធទន្លេមេគង្គបានអះអាង ថាប្រទេសមេទន្លេមេគង្គធ្វើឱ្យប៉ះពាល់ប្រទេសទន្លេមេគង្គខាងក្រោម ស្របនឹងផលប៉ះពាល់ទូទៅក្នុងសហគមន៍គឺការស្វែងរកទីតាំងនិងជីវភាពសមរម្យរបស់ប្រជាជន។
ឆោម ពៅនិកា ជូនសេចក្ដីរាយការណ៍៖
ឆ្ពោះទៅរកភាពជាដៃគូដើម្បីនិរន្ដរភាពទន្លេមេគង្គ និង ទន្លេមេគង្គដែលយើងចង់បាន គឺជាប្រធានបទគន្លឹះក្នុងវេទិកាសាធារណៈស្ដីពីអនាគតទន្លេមេគង្គដែលរៀបចំឡើងដោយបណ្ដាអង្គការជំនាញទន្លេមេគង្គ អង្គការសង្គមស៊ីវិល រួមនឹងវត្តមានចូលរួម របស់យុវជន និង តំណាងសហគមន៍ជួបបញ្ហាផ្ទាល់នៅ ក្នុងអង្គសិក្ខាសាលា ពេញមួយថ្ងៃទី៣០កក្កដានេះ។
កិច្ចពិភាក្សានេះមានបញ្ចូលនូវរបៀបវារៈ ពីសហគមន៍ជួបបញ្ហា និង ទាមទារដំណោះស្រាយខណៈពួកគេខ្លះរស់នៅរងផលប៉ះពាល់ពីគម្រោង និង សំណង់ថាមពលកកើតឡើងវិញមានប្រភពពីទន្លេមេគង្គ និង ខ្លះទៀតដែល ចាកចេញពីទន្លេមេគង្គសម្ដែងអារម្មណ៍ស្រណោះនឹងជីវភាពពីមុនខណៈជីវភាពសព្វថ្ងៃនៅតំបន់រដ្ឋផ្ដល់ឱ្យកើតមានវិបត្តិស្បៀងអាហារ។
ផ្ដើមចេញពីតំណាងសហគមន៍មកពីខេត្តឧប៊ុន ភូមិភាគឥសាន្ដប្រទេសថៃ។ អ៊ំប្រុសម្នាក់ជាជនជាតិថៃដែលមានឈ្មោះថា រីយ៉ា បានឱ្យដឹងក្នុងវេទិកានេះថា សហគមន៍ក្នុងខេត្តរបស់លោក ខ្លះបានរងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីពីឡាវ គឺទំនប់វារី ទំនប់សាយ៉ាបូរី (Xayaburi) របស់ឡាវ លោកថាបើទោះបីជាទំហំផលប៉ះពាល់មានលក្ខណៈធំធេងយ៉ាងណាក្តី ក៏ចិន នៅតែបន្តការអភិវឌ្ឍន៍របស់ខ្លួន។
ចិន នៃខ្ពង់រាបទីបេគឺជាក្បាលទឹកទន្លេមេគង្គ បច្ចុប្បន្នប្រទេសនេះមាននូវទំនប់វារីអគ្គិសនីចំនួន១១។ប្រជាសហគមន៍ថៃដែលរងគ្រោះព្រោះការសង់ទំនប់វារីអគ្គិសនីច្រើនរបស់ចិននេះ បានឱ្យដឹងថានៅប៉ុន្មានឆ្នាំមុនរដ្ឋាភិបាលរបស់លោកបានត្រឹមចេញសំណងឱ្យពួកយើង តែយើងមិនដឹងថារឿងនេះត្រូវបានរដ្ឋាភិបាលរបស់យើងយកទៅ និយាយនឹងថៃនោះឬអត់ទេ។
ន័យដើមរបស់បុរសរូបនេះត្រូវបានប្រែសម្រួលដូចនេះថា៖ «ប៉ុន្ដែរដ្ឋាភិបាលចិនដែលជាអ្នកបង្កបញ្ហាមិនបានឆ្លើយតបដោយទំនួលខុសត្រូវនោះទេ យើងមានការអំពាវនាវឱ្យពួកគេបញ្ឈប់ការបង្កើតវារីអគ្គិសនីទៀតទៅ។»ឃ្លីប
អ្នកជំនាញបរិស្ថានប្រទេសចិននៃមជ្ឈមណ្ឌលវីលសុន អ្នកស្រី Jennifer Turner ធ្លាប់បានឱ្យជម្រើសលើការសិក្សារបស់ខ្លួនទៅចិនតាមសារព័ត៌មានអន្ដរជាតិនានារួចទៅហើយថា ថាមពលកកើតឡើងវិញចិនអាចធ្វើបានច្រើនណាស់ ចិនអាចឈប់បន្ដហេដ្ឋារចនាសម្ព័ន្ធវារីអគ្គិសនី ដោយផ្ដោតលើប្រព័ន្ធ ប្រើប្រាស់ផ្សេងដែលមានស្ថេរភាព និងប៉ះពាល់បរិស្ថានដូចជាខ្យល់ ព្រះអាទិត្យ ថាមពលនុយក្លេអ៊ែរ ជាជាងការរកការស្ដុកទឹកដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ លោកស្រីក៏ជឿជាក់ថា រឿងនេះចិនក៏អាចផងដែរក្នុងការអំពាវនាវឱ្យប្រទេស ទន្លេមេគង្គក្រោមអាចបញ្ឈប់សកម្មភាពរបស់ខ្លួនជាងការអនុញ្ញាតឱ្យខ្ចីបុលមករួមគ្នាសាងសង់វារីអគ្គិសនីបំផ្លាញទាំងបរិស្ថាន វប្បធម៌ របស់ប្រជាសហគមន៍។
យុវជនដែលបង្ហាញចំណាប់អារម្មណ៍និងការខ្វាយខ្វល់ច្រើនលើអនាគតទន្លេមេគង្គនិងជីវភាពរបស់ប្រជាសហគមន៍។លោក សថេត និស្សិតសិក្សាអន្ដរជាតិ បានពន្លេច បន្ថែមថារឿងសំណងសមរម្យសម្រាប់អ្នករស់នៅតំបន់នោះនៅជាបញ្ហានៅឡើយ។
—-ស ថេត១—–
ទន្លេមេគង្គគឺជាទន្លេដែលវែងបំផុតទី 12 នៅលើពិភពលោកដែលជាប្រភពទឹកសាប ដែលមានផលិតភាពច្រើនបំផុតនិងត្រូវបានគេស្គាល់ថាជាទន្លេដ៏សំខាន់មួយនៅលើផែនដីដោយសារតែប្រព័ន្ធអេកូឡូស៊ីនិងជីវចំរុះ។ ជាការពិត ទន្លេមេគង្គជាទីលំនៅរបស់ មនុស្សជាង 65 លាននាក់។ ទន្លេមេគង្គគឺជាទន្លេឆ្លងដែននៅអាស៊ីអាគ្នេយ៍ដែលមានប្រភពចេញពីខ្ពង់រាបទីបេឆ្លងកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ កម្ពុជា និងវៀតណាម។
យុវជន សថេត បានប្រាប់ពីលើការយល់ឃើញរបស់ខ្លួនថា ចិនអាចរាំងខ្ទប់ និងបញ្ចេញទឹកតាមចិត្ត និង ផលប្រយោជន៍របស់ខ្លួនដែលនេះធ្វើឱ្យមានផលប៉ះពាល់ លើកម្ពស់ទឹក ការស្លាប់នូវធនធានមច្ឆជាតិជាដើម។
សំឡេង ស ថេត២—
ដោយសុំមិនបញ្ចេញឈ្មោះ ស្រ្ដីម្នាក់រស់នៅខេត្តកំពង់ឆ្នាំងអ្នកទន្លេសាបទេ អ្នកស្រីមកទីនេះក្នុងនាមជាអ្នកតាមដានសកម្មភាពត្រួតពិនិត្យលើផលប៉ះពាល់ និងភាពភ្ជាប់គ្នានៃការប្រស្រ័យប្រព័ន្ធទឹកកម្ពុជា។ អ្នកស្រីមើលឃើញថា របបទឹកឥលូវដោយអាកាសធាតុគួបផ្សំ រួមនឹងការសង់វារីអគ្គិសនីជាតិប្រទេស មួយៗរាំងបង្ង់បានបណ្ដាលឱ្យលំហូរទឹកថយថុះ រីជម្រកត្រីពងមិនជាច្រើន ណាមួយនាំឱ្យជីវភាពអ្នកនេសាទលំបាក។ អ្នកស្រីបានប្រាប់វិទ្យុស្រ្ដីអំពីដំណើរទស្សនកិច្ចម្ដងរបស់អ្នកស្រីទៅកាន់សេសានក្រោមពីនៃស្រុកឃុំស្រែគោកដោយរៀបរាប់ថា ជីវភាពក្រីក្ររបស់ប្រជាពលរដ្ឋដែលគេបម្លាស់ ទៅនៅឆ្ងាយពីតំបន់សេសានពីរគឺលំបាកលំបិន ក្រោយទទួលបានសំណងដូចគ្នាទោះ លក្ខខណ្ឌដីធ្លីយ៉ាងណាក៏ដោយ៦ពាន់ដុល្លារនោះ ពួកគេត្រូវទិញទឹក ទិញត្រី កាប់ឈើដែលពីមុនមកកន្លែងរស់នៅចាស់គឺអំណោយផលដល់ពួកគេ។រីអ្នកមិនផ្លាស់ប្ដូរទីលំនៅបែរជាត្រូវរស់នៅលិចផ្ទះសំបែង ក្រោយពីគេបើកទំបន់វារីអគ្គិសនី៧៥ម៉ែត្រនោះម្ដងៗ។បែបនេះ អ្នកស្រីចង់ឃើញមានការអភិវឌ្ឍជំនួសដែលប្រសើរ។
—សំឡេងស្រ្ដីមិនបញ្ចេញឈ្មោះ—
គួរជម្រាបថា ទំនប់វារីអគ្គិសនីសេសានក្រោមពីរគឺស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន Hydro Power SeSan 2 Co,.Ltd ដែលមានភាគហ៊ុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន កម្ពុជា ចិន និងវៀតណាម ក្នុងទំហំទឹកប្រាក់ប្រមាណជា៨០០លានដុល្លារអាមេរិក។ គេបានដឹងថាប្រជាពលរដ្ឋប្រមាណជា១៣៦គ្រួសារ មិនព្រមចាកចេញពីទីនោះទេ ដោយសារតែជាភូមិចាស់ដែលបង្កប់នូវអត្តសញ្ញាណ វប្បធម៌ និងប្រពៃណី ដូនតា។ចំណែកពលរដ្ឋដែលយល់ព្រមទទួលសំណងពីផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឃុំស្រែគរ និងបានមកតាំងទីលំនៅថ្មីនៅតំបន់នោះមានចំនួនជាង ៥២០គ្រួសារ ក៏ប៉ុន្ដែនៅថ្ងៃនេះ អ្នកស្រីសារ៉ុមសុខុមតំណាងសហគមន៍ស្រែគរ ឡើងថ្លែងលើវេទិកាបានលើកឡើងដោយនៅតែត្អូញត្អែរអំពីភាពខ្វះខាតដូចអ្វីដែលបងស្រីមិនបញ្ចេញឈ្មោះលើកឡើងមែន។
—សំឡេងអ៊ំស្រី សារុ៉ម សុខុម—
យ៉ាងណាអ្នកតំណាងពីសហគមន៍អឺរ៉ុបប្រចាំកម្ពុជាលើទន្លេមេគង្គ លោក ម៉ក់សុធារឹទ្ធិ បានបរិយាយលើការស្រាវជ្រាវរបស់លោកថា ចិនបានកែប្រែចរិតមហាអំណាចក្ដាប់ទឹកទន្លេមេគង្គរបស់ខ្លួនហើយ។
—សំឡេងលោក ម៉ក់ សុធារឹទ្ធិ—-
តែយ៉ាងណា តំណាងពីសហគមន៍អឺរ៉ុបប្រចាំកម្ពុជារូបនេះបានឱ្យដឹងថាចិនកំពុងប្រើប្រាស់យុទ្ធសាស្រ្ដទន្លេចូលទៅកាន់ច្រកទ្វារសមុទ្រ៕