en     km
en     km

ផ្ទៃដីដាំស្រូវជាង ១៨ម៉ឺនហិកតាប្រឈមការខូតខាតដោយភាពរាំងស្ងួត

Share

ភ្នំពេញ៖ ផ្ទៃដីដាំស្រូវប្រមាណ ១៧ម៉ឺនហិតតាកំពុងប្រឈមការខូចខាត ខណៈភាពរាំងស្ងួតនៅតែបន្តអូសបន្លាយ។ នេះបើតាមការគូសបញ្ជាក់ពីលោក គង់ គា មន្រ្តីនាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្មប្រាប់វិទ្យុស្រ្តីនៅថ្ងៃទី២៩ ខែកក្តដា ឆ្នាំ២០១៩នេះ។

មន្រ្តីកសិកម្មចុះពិនិត្យម់លដំណាំស្រូវដែលរងផលប៉ះពាល់ដោយភាពរាំងស្ងួត។

តាមលោក គង់ គា​ ផ្ទៃដីរងផលប៉ះពាល់ដោយភាពរាំងស្ងួតសរុបជាង ១៨ម៉ឺនហិកតានេះ កើតលើខេត្តចំនួន ១៧ ដោយខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ធំ រងផលប៉ះពាល់ខ្លាំងជាងគេ។ យ៉ាងណាលោកប្រាប់ថា ដំណាំស្រូវតំបន់ខ្លះមានភាពល្អប្រសើរឡើងវិញ ខណៈភ្លៀងបានធ្លាក់មកដល់។

សូមស្តាប់ប្រសាសន៍លោក គង់ គា

ដោយឡែកសម្រាប់យន្តការរបស់ក្រសួងកសិកម្មក្នុងការដោះស្រាយបញ្ហាចំពោះមុខនេះ​ លោក គង់ គា គូសបញ្ជាក់យ៉ាងដូច្នេះថា។

សូមស្តាប់ប្រសាសន៍លោក គង់ គា

​របាយ​ការណ៍​ពី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យដឹងថា ក្នុង​ឆមាស​ទី១ ​ឆ្នាំ​ ២០១៩​ នេះ ការ​បង្ក​បង្កើតផលស្រូវ​រដូវ​វស្សា​ដោយ​សាប​ និង​ស្ទូង​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​ជាង ​១២ ​លាន​ហិក​តា ស្មើ​នឹង​ជាង ៤៩% នៃ​ផែន​ការ ដែល​មាន​​ជាង​ ២៥​ លាន​ហិកតា។

ជាការកត់សម្គាល់នៅរយៈពេលថ្មីៗនេះ គ្រោះរាំងស្ងួតបានបន្តកើតមាននៅតាមបណ្តាខេត្តមួយចំនួន ដោយបានបង្កឱ្យផលដំណាំ ពិសេសដំណាំស្រូវរងការខូតខាត។ យ៉ាងណាលោក គង់ គា បញ្ជាក់ថា ផលស្រូវដែលរងផលប៉ះពាល់ដោយភាពរាំងស្ងួតនៅឆ្នាំនេះ​ មានតិចជាងឆ្នាំមុន៕

Share

ព័ត៌មានទាក់ទង

Image