en     km
en     km

វិភាគ-អាមេរិកអាចឈ្នះចិនពេលសង្រ្គាមសមុទ្រចិនខាងត្បូងផ្ទុះឡើងបើចិនមានមូលដ្ឋានទ័ពនៅកម្ពុជាក្ដី

Share

នៅប៉ុន្មានថ្ងៃចុងក្រោយនេះ សង្រ្គាមចិត្តសាស្ត្ររបស់អាមេរិក បានវាយសំពង ខ្លាំងក្លាលើកម្ពុជានិងចិន ដែលចោទថា កម្ពុជា ទៅថ្ងៃខាងមុខនេះ នឹងក្លាយជាទីតាំងមួយសម្រាប់កងទ័ពចិនឈរជើង ដើម្បីត្រៀមធ្វើសង្រ្គាមសមុទ្រចិនខាងត្បូងបើមានសង្រ្គាមផ្ទុះឡើង។ ក្រុងវ៉ាស៊ីនតោនសង្ស័យថាមិនយូរទេ កំពង់ផែនទ័ពជើងទឹករាមនៅខេត្តព្រះសីហនុនៅភាគនិរតីនៃប្រទេសកម្ពុជាដែលកំពុងស្ថាបនានេះនឹងក្លាយជាមូលដ្ឋានកងទ័ពជើងទឹកចិន។​​​​ កាសែតអាមេរិកThe Wall Street Journal ដែលជាសារព័ត៌មានស៊ើបអង្កេតរបស់អាមេរិកបានស្រង់សម្ដីចារកម្មអាមេរិកម្នាក់មកចុះផ្សាយកាលពីថ្មីៗនេះថា ដីតំបន់រាមនិងកំពង់ផែសមុទ្ររាមនេះនឹងជួលអោយចិនរយះពេល៣០ឆ្នាំ។សារព័ត៌មាននេះបានចុះផ្សាយទៀតថាកំពង់ផែរាមមិនត្រឹមជាទីតាំងទ័ពជើងទឹកចិនប៉ុណ្ណោះទេតែគឺជាទីតាំងអាចចុះយន្ដហោះចិនបានរាប់សិបគ្រឿងទៀតផង។តែបែបនេះក្ដីរដ្ឋាភិបាលកម្ពុជាបានទាត់ចោលការចុះរបាយការណ៍របស់សារព័ត៌មានមួយនេះហើយចាត់ទុកថាជារឿងប្រឌិតសុទ្ធសាធ។កាលពីថ្ងៃទី២៦កក្កដាក្រសួងការពារជាតិកម្ពុជារួមនិងអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបាននាំអ្នកសារព័ត៌មានជាង៧០នាក់ជាក្រុមអ្នកសារព័ត៌មានក្នុងស្រុកបានចុះទៅពិនិត្យមើលទីតាំងនៅកំពង់ផែរាមដែលអាមេរិកចោទថាកំពុងប្រែក្លាយជាមូលដ្ឋានទ័ពជើងទឹករបស់ចិន។ក្នុងដំណើរស្វែងរកការពិតនេះអ្នកនាំពាក្យក្រសួងការពារជាតិក៏ដូចជាអ្នកនាំពាក្យរាជរដ្ឋាភិបាលត្រូវបានអ្នកសារព័ត៌មានចោទសួរជាច្រើនប៉ុន្ដែមន្ដ្រីកម្ពុជារូបនេះបានបញ្ជាក់ប្រាប់ថាទីនេះគឺគ្មានកងទ័ពចិនដូចមន្ដ្រីអាមេរិកចោទនោះទេ។តែយ៉ាងណាអ្នកសារព័ត៌មានខ្លះបានចោទជាសំណួរចំៗហើយអ្នកនាំពាក្យក៏ឆ្លើយមិនចំដែរ។អ្នកសារព័ត៌មានវីអូអេនិយាយថាទីតាំងមួយចំនួនមិនត្រូវបានអនុញ្ញាតឲ្យចូលឬទៅដល់នោះទេ។នេះនាំឲ្យមានការសង្ស័យនៅតែមាន។យ៉ាងណាក៏ដោយគេហទំព័រWashington Examiner ចុះផ្សាយនូវការវិភាគរបស់ខ្លួនដោយស្រង់ទិន្នន័យមួយចំនួនមកធ្វើការផ្ទៀងផ្ទាត់ហើយអះអាងថាបើសង្គ្រាមសមុទ្រចិនខាងត្បូងផ្ទុះឡើងរវាងចិននិងអាមេរិកគឺអាមេរិកអាចនឹងឈ្នះលើកងទ័ពចិន។តើកត្តាអ្វីខ្លះដែលសារព័ត៌មានបរទេសមួយនេះចុះផ្សាយដូចនេះ។យើងសូមស្រង់សម្រង់ដើមខ្លះៗមកធ្វើការឆ្លុះបញ្ចាំងដែលមានដូចតទៅ៖

​ការវិភាគរបស់Washington Examiner ពន្យល់ថាបើកងទ័ពជើងទឹកចិនមានវត្តមានលើសមុទ្រកម្ពុជាមែននោះគឺងាយស្រួលម្យ៉ាងដែរនៃការធ្វើទំនាក់ទំនងឬក៏ប្រតិបត្តិការពីទឹកដីរបស់ចិនតែម្ដងហើយក្នុងនោះទ័ពជើងទឹកចិនត្រូវឈរជើងនៅខេត្តQingdao ខេត្តNingbo  និងខេត្ត Zhanjiang  ។

ក្នុងលក្ខណៈដូចនេះបើសិនជាមានសង្គ្រាមផ្ទុះឡើងគឺចិននឹងប្រើប្រាស់មូលដ្ឋានទាំងបីនេះលើទឹកដីរបស់ខ្លួនហើយបើកការវាយលុកព្រមៗគ្នាជាមួយនិងកងទ័ពចិននៅកំពង់ផែរាមនៃប្រទេសកម្ពុជា។នេះគឺជាយុទ្ធសាស្ដ្រកងទ័ពរបស់ចិនដើម្បីរាំខ្ទប់ចលនាកងទ័ពរបស់អាមេរិកមិនឲ្យចូលដល់សមុទ្រចិនខាងត្បូង។យ៉ាងណាក៏ដោយចិនមាននាវាចំបាំងនិងនាវាមុជទឹកចំនួន៣៦គ្រឿងសម្រាប់ធ្វើសកម្មភាពពេលសង្គ្រាមផ្ទុះឡើងនៅសមុទ្រចិនខាងត្បូងប៉ុន្ដែត្រឹមប៉ុណ្ណេះវាហាក់ដូចជាការគំរាមកំហែងនៅតូចនៅឡើយទេពីសំណាក់ចិន។ដើម្បីធ្វើឲ្យមានតុល្យភាពនិងយុទ្ធសាស្ដ្រយោធារបស់ចិនដូចនេះគឺសម្រាប់សហរដ្ឋអាមេរិកត្រូវពង្រាយនាវាមុជទឹកនិងនាវាចំបាំងហើយបង្កើតមូលដ្ឋានទ័ពជើងទឹកថែមទៀតនៅប្រទេសបីក្នុងតំបន់អាស៊ីអាគ្នេយ៍គឺហ្វីលីពីន វៀតណាម និង ប្រទេសថៃ។ប្រសិនបើចិនមានកងទ័ពជើងទឹករបស់ខ្លួនហើយប្រើប្រាស់កំលាំងនេះចេញពីកំពង់ផែរាមនៃប្រទេសកម្ពុជាគឺជាការផ្ដល់លទ្ធភាពឲ្យចិនកាន់តែខ្លាំងឡើងៗហ៊ានប្រឈមជាមួយនិងអាមេរិកក្នុងជំលោះសមុទ្រចិនខាងត្បូង។មិនតែប៉ុណ្ណោះកងទ័ពជើងទឹកចិននៅរាមនិងផ្ដល់លទ្ធភាពឲ្យចិនប្រើប្រាស់កាំជ្រួចរំលងទ្វីបគំរាមកំហែងទីតាំងកងទ័ពអាមេរិកដែលមាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។នេះគឺជាការគំរាមកំហែងយ៉ាងពិតប្រាកដពីសំណាក់ប្រទេសចិនដែលនាំឲ្យអាមេរិកត្រូវធ្វើការឆ្លើយតបដោយការពង្រីកឥទ្ធិពលយោធារបស់ខ្លួនក្នុងតំបន់។ហើយបើមានសង្គ្រាមសុទ្ធចិនផ្ទុះឡើងគឺទីតាំងកងទ័ពរបស់អាមេរិកបីកន្លែងនៅវៀតណាម ហ្វីលីពីន និងថៃអាចបាញ់ស្រោចនឹងវាយលុកចូលសមុទ្រចិនខាងត្បូងយ៉ាងលឿនបំផុតហើយក៏អាចទប់ទល់ឬក៏កំទេចមូលដ្ឋានរាមនៅកម្ពុជាបានងាយផងដែរ។មូលដ្ឋានកងទ័ពអាមេរិកនៅថៃគឺនៅអូតាប៉ាវដែលអាមេរិកធ្លាប់ប្រើប្រាស់ក្នុងសង្គ្រាមវៀតណាមគឺជាទីតាំងប្រឈមនិងកំពង់ផែរាមប្រទេសកម្ពុជា។

ក្នុងន័យនេះគឺអាមេរិកងាយវាយលុកលើទ័ពចិននៅកំពង់ផែរាមបើសង្គ្រាមសមុទ្រចិនខាងត្បូងផ្ទុះឡើង។ យ៉ាងណាក៏ដោយការវិភាគរបស់គេហទំព័រ​ Washington Examiner បានធ្វើការសន្និដ្ឋានចុងក្រោយថាបើអាមេរិកមានមូលដ្ឋានទ័ពរបស់ខ្លួនយ៉ាងពិតប្រាកដលើប្រទេសទាំងបីនេះមែនហើយទោះជាចិនមានមូលដ្ឋានទ័ពនៅកំពង់ផែរាមប្រទេសកម្ពុជាក៏ដោយគឺចិននៅតែមិនមានលក្ខណៈការត្រៀមគ្រប់គ្រាន់មានប្រៀបជាងអាមេរិកនោះទេហើយកងទ័ពអាមេរិកអាចនឹងឈ្នះលើកងទ័ពចិន។

នៅសមុទ្រចិនភាគខាងត្បូង គឺចិនកំពុងមានជំលោះជាមួយវៀត ណាម ចិនជាមួយហ្វីលីពីននិងចិនជាមួយតៃវ៉ាន់ផងដែរ។ ប្រទេសទាំងនេះ សុទ្ធសឹងជាមូលដ្ឋានទ័ពអាមេរិកមា​ននៅទីនោះអស់ហើយ។ជារឿយៗអាមេរិកតែងតែនាំនាវាចម្បាំងធំរួមទាំងនាវាដឹកយន្តហោះបានរាប់សិបគ្រឿងផងដែរបានបើកកាត់សមុទ្រចិនាចខាងត្បូងដែលធ្វើអោយក្រុងប៉េកាំងខឹងសម្បាជាខ្លាំង។ តែបច្ចុប្បន្ននេះ ចិនបានកសាងកោះសិប្បនិម្មិតបវាបានចំនួន១០។កោះទាំងនោះ គឺជាមូលដ្ឋានទ័ពអាកាសេនិងទ័ពជើងទឹករបស់ចិន ដែលជាលក្ខណះដើម្បីត្រៀមធ្វើសង្រ្គាម នៃជំលោះសមុទ្រចិនខាងត្បូង៕

Share

ព័ត៌មានទាក់ទង

Image