en     km
en     km

ចិនព្រមានដុតភ្នក់ភ្លើងសង្គ្រាមកម្ទេចកោះតៃវ៉ាន់

Share

ចិនថាខ្លួនត្រៀមរួចរាល់ក្នុងការធ្វើសង្គ្រាមប្រឆាំងកោះតៃវ៉ាន់បើហ៊ានប្រកាសជារដ្ឋឯករាជ្យ ដែលការ​ព្រមាន​​របស់ក្រុងប៉េកាំង ចំពេល អាមេរិកសម្រេចលក់គ្រឿងសព្វាវុធទំនើបៗទៅអោយកោះតៃវ៉ា។ 

តាមការចុះផ្សាយរបស់សារព័ត៌មានDaily starនៅថ្ងៃទី២៥កក្កដានេះ គឺការគំរាមរបស់ចិនកើតក្រោយពីរដ្ឋដែនកោះមួយនេះនៅតែរឹងទទឹងទិញអាវុធពីសហរដ្ឋអាមេរិកដែលចិនបានចោទអាមេរិករួចរាល់ហើយថា ជាអ្នកធ្វើឱ្យអន្ដរាយដល់ស្ថេរភាពពិភពលោក និង ឱ្យទម្លាក់ចុះទៅនូវការលក់អាវុធឱ្យដែនកោះរបស់ចិនមួយនេះ។

ពីមន្ទីរបញ្ចកោណ សហរដ្ឋអាមេរិកបានអនុម័តសំណើទិញអាវុធរបស់ក្រុងតៃប៉ិ ក្នុងតម្លៃ២ពាន់២រយលានដុល្លារដេលរួមមានរថក្រោះនិងកំាំភ្លើងស្ទីងហ្ក័រជាច្រើនគ្រឿង។ ចិនឆ្លើយតបវិញទៀតថា វាអាចនឹងមានទណ្ឌកម្មទៅលើក្រុមហ៊ុនសហរដ្ឋអាមេរិក នៅប្រទេសចិនចំពោះទង្វើបែបនេះ។

អ្នកនាំពាក្យក្រសួងការពារជាតិលោក Wu Qian បានប្រាប់អ្នកសារព័ត៌មានថា យុទ្ធសាស្រ្ដយោធាបានរៀបចំរួចរាល់ហើយតាំងពី២-៣ឆ្នាំមុន គឺចិនអាចនឹងខំឱ្យអស់លទ្ធភាពដើម្បីបង្រួបបង្រួមដោយសន្ដិភាពជាមួយកោះតៃវ៉ាន់។

សារព័ត៌មានរ៉យទ័របានចុះផ្សាយដោយស្រង់សម្ដីរបស់លោកអ្នកនាំពាក្យក្រសួងការពារជាតិនេះទៀតថា “យ៉ាងណា យើងត្រូវតែចង្អុលបង្ហាញថា ការស្វែងរកឯករាជ្យភាពរបស់តៃវ៉ាន់គឺត្រូវតែស្លាប់។បើសិនណាមាននរណាហ៊ានមកបំបែកតៃវ៉ាន់ពីចិន យោធាចិននឹងរួចរាល់បង្កសង្រ្គាមដើម្បីការពារអធិ​បតេយ្យភាពជាតិ ការបង្រួបង្រួម និង សុចរិតភាពដែនដី”។

សហរដ្ឋអាមេរិកត្រូវបានគេស្គាល់ជាមហាអំណាចដែលផ្គត់ផ្គង់យុទ្ធោបករណ៍ដល់តៃវ៉ាន់ ដែលចិនថាបន្ទោសថាតៃវ៉ាន់គឺជារដ្ឋមានៈណាស់។តែចិនមិនដែលប្រកាសចំជាចំហទេពីមុនមកថានឹងប្រើទ័ពទៅលុកលុយខេត្តនេះ។យ៉ាងណាសហរដ្ឋអាមេរិកមិនហ៊ានប្រកាសថាមានចំណងការទូតផ្លូវការនឹងរដ្ឋតៃវ៉ាន់នោះទេប៉ុន្ដែបែរជាមានច្បាប់ចែងថាខ្លួនមានកាតព្វកិច្ចការពារដែនដីមួយនេះ។

សូមជម្រាបថាសៀវភៅស គោលនយោបាយកំពូលរបស់ជាតិចិនសម្រាប់រដ្ ឋការរបស់លោកប្រធានាធិបតីស៊ី បានបញ្ចេញអំពីទស្សនៈចិនចំពោះពិភបលោកអំពី ការរៀបចំឱកាសមួយដើម្បីប្រឈមនឹងភាពតានតឹងរវាងមហាអំណាចទាំងពីរ។ផែនការនោះបានអំពាវនាវឱ្យចិនពង្រឹងបច្ចេកវិទ្យាកងទ័ពរណសិរ្សកាំភ្លើងធំរបស់ខ្លួនដោយចិនដឹងថាខ្លួននោះឆ្ងាយណាស់ពីក្រោយយោធាជួរមុខនៃពិភពលោក។

ក្នុងពេលជាមួយគ្នានេះ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានទម្លាយ ព័ត៌មានមួយនៅថ្ងៃអង្គារថា មានជនជាតិចិនបួនរូបត្រូវបានចោទប្រកាន់ពីករណីជួញដូរ ហិរញ្ញវត្ថុនឹងក្រុមហ៊ុនអាវុធន័យក្លេអ៊ែរនឹងកូរ៉េខាងជើងដែលជាប្រទេសសហគមន៍អន្ដរជាតិដាក់ទណ្ឌកម្ម៕

ដោយ៖ ឆោម ពៅនិកា

Share

ព័ត៌មានទាក់ទង

Image